VOV WorldVOV World
បង្កាប្រឆាំងអំពើពុករលួយ៖រដ្ឋាភិបាលនិងប្រជាជនរួមដៃធ្វើ។
17/08/2012 09:50
VOV-វៀតណាមនាបច្ចុប្បន្នកំពុងខំប្រឹងប្រែងសុក្រិដ្ឋ យន្តការគោល​នយោបាយក្នុងការងារបង្កាប្រឆាំងអំពើ ពុករលួយខ្ជះខ្ជាយដើម្បីអនុវត្តដោយជោគជ័យបុព្វ ហេតុឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេស ជាតិ។ របៀបធ្វើមាន​ប្រសិទ្ធភាពនាបច្ចុប្បន្នដែលទទួលបានការយកចិត្តទុកដាក់និង ចូលរួមគាំទ្រគឺពង្រីក​តួនាទីការទទួលខុសត្រូវរបស់មហាជនស្ថាប័នអង្គការអង្គភាព ​កម្មាភិបាលមន្ត្រីរដ្ឋការ។ សូមអញ្ចើញលោកអ្នកនាងតាមដានស្ដាប់អត្ថបទ​មាន​ចំណងជើងថា “បង្កាប្រឆាំងអំពើរពុករលួយ៖រដ្ឋាភិបាលនិងប្រជាជនរួមដៃធ្វើ” របស់អ្នកយកព័ត៌មាន Le Phuong ដើម្បីបានឃើញប្រសិទ្ធភាពរបស់គំរោងការក្នុង​ពេលបានអនុវត្តក្នុងស្ថានភាពជាក់ស្ដែង
បង្កាប្រឆាំងអំពើពុករលួយ៖រដ្ឋាភិបាលនិងប្រជាជនរួមដៃធ្វើ។
កម្មវិធីផ្ដួតផ្ដើមគំនិតបង្កាប្រឆាំងអំពើពុករលួយ (VACI) ២០១១ ដោយប្រធានបទ “បង្កើនសច្ចះយុត្តិធម៍សាធារណៈនិងអនុវត្តច្បាប់រួមចំណែកបង្កាប្រឆាំងអំពើពុករលួយ ប្រកបដោយមានប្រសិទ្ធភាព”        VOV-នាថ្ងៃទី១៧សីហាឆ្នាំ២០១១ កម្មវិធីផ្ដួតផ្ដើមគំនិតបង្កាប្រឆាំងអំពើ ពុករលួយ (VACI) ២០១១ ដោយប្រធានបទ “បង្កើនសច្ចះយុត្តិធម៍សាធារណៈ និងអនុវត្ត​ច្បាប់​រួមចំណែកបង្កាប្រឆាំងអំពើពុករលួយប្រកបដោយមាន ប្រសិទ្ធភាព” ដោយអធិការកិច្ចរដ្ឋាភិបាល​និង​ធនាគារពិភពលោករួមសហការ រៀបចំត្រូវបានអនុវត្តជាផ្លូវការនៅតំបន់មួយ​ចំនួន។ នេះគឺជាកម្មវិធីឆ្ពោះទៅ គោលដៅលើកកំពស់ចំណេះដឹងអំពីច្បាប់ បង្ការ ប្រឆាំង​អំពើពុករលួយក្នុង សហគមន៍ ពង្រីកតួនាទី ការទទួលខុសត្រូវរបស់​ប្រជាជន បណ្ដាស្ថាប័ន  អង្គការ មន្ត្រីរដ្ឋការ ក្នុងការងារបង្ការ ប្រឆាំងអំពើពុករ​លួយ។ ទន្ទឹមនឹងនោះ  VACI 2011 ក៏រួមចំណែកបង្កើនទំនាក់ទំនងរវាង​វៀត​ណាម​ ជាមួយសហគមន៍ អន្តរជាតិ ក្នុងបណ្ដាសកម្មភាពបង្ការ ប្រឆាំងអំពើរពុករលួយ ​សម្ដែងការទទួល ខុសត្រូវរបស់វៀតណាម ក្នុងការអនុវត្តកាតព្វកិច្ចជាសមាជិកនៃ​អនុសញ្ញា អង្គការ សហប្រជាជាតិ អំពីការ បង្ការ ប្រឆាំងនឹងអំពើរពុករលួយ។ ​ដើម្បី​ សម្ដែង យ៉ាង ច្បាស់អំពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការរុញថយ​ក្រោយ អំពើពុករលួយ ឆ្ពោះទៅតម្លាភាព និងសមភាពសង្គម រដ្ឋ និងរដ្ឋាភិបាល​វៀត ណាម បានមាន បណ្ដាវិធានការជាក់ស្ដែង ដើម្បីគំរោងការណ៍ចំនួន៣៤គំរោង ទទួល​រង្វាន់របស់ VACI 2011នេះ ត្រូវបានអនុវត្តនៅបណ្ដាតំបន់ដែលធ្វើ ពិសោធន៍​ប្រកបដោយមាន ប្រសិទ្ធភាព។ លោក Le Quang Ha អនុប្រធាន នាយកដ្ឋាន​បង្ការប្រឆាំងអំពើរពុករលួយ  អធិការកិច្ចរដ្ឋាភិបាល បានអោយ ដឹងថា៖        “ បន្ទាប់ពីពេលគំរោងការណ៍ចំនួន ៣៤ គំរោងនេះត្រូវបានធនាគារ ពិភពលោករំសាយទុនថ្នាក់ដឹកនាំអធិការកិច្ចរដ្ឋាភិបាល បានប្រគល់ជូន នាយកដ្ឋាន ប្រឆាំងអំពើ ពុក​រលួយ​  រួមសហការជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ក្ដាប់ជាប់ សភាពការណ៍ តាមដានការអនុវត្តបណ្ដា គំរោងការណ៍ និងដោះស្រាយការលំបាក់ទាន់ពេលវេលា នៅតំបន់នានា។ ”        ក្នុងចំណោមគំរោងការណ៌ទាំង៣៤គំរោងដែលបានទទួលការជួយ ឧបត្ថម្ភ​ ពី​អធិការកិច្ចរបស់រដ្ឋាភិបាលនិងធនាគាពិភពលោក គំរោងការណ៌ “លើកកំពស់ ​ចំណេះ​ដឹងអំពីច្បាប់ឲ្យប្រជាកសិករជនរួមជាតិខ្មែរ” ត្រូវបាន អនុវត្តពិសោធន៌​នៅ ឃុំAn Cư ស្រុក Tinh Bien ខេត្តAn Giangជាគំរោងការ ណ៌១ក្នុងបណ្តា​គំរោងការណ៌ ទទួលបានប្រសិទ្ធភាព។ រូសណ្ឋាននៃបណ្តាថ្នាក់ ហ្វឹកហាត់​ច្បាប់​ឲ្យកម្មាភិបាល ប្រជាជន និងព្រះសង្ឃនៅក្នុងតំបន់ទទួលបានការ ជួយជ្រោម​ជ្រែង​យ៉ាងសកម្ម និងមតិរបស់ប្រជាជនភាគច្រើនថា គំរោងកាណ៌ នេះនាំមក​ផលប្រយោគជាក់ស្តែង ឲ្យប្រជាជន។ ក្រោយរយៈពេល១ឆ្នាំអនុវត្ត គំរោងការណ៌នេះ ចំនួនពាក្សបណ្តឹង តវ៉ានៅក្នុងតំបន់បានថយចុះ៥០%។ លោក ស្រី Nguyen Thi Cam Ha ប្រធានគណៈ កម្មាធិការត្រួតពិនិត្យ សមាគមកសិករខេត្ត​ An Giang ឲ្យដឹងថា៖         “នៅក្នុងបណ្តាការការជួបពិភាគ្សារបស់ក្លឹបប្រជាកសិករជាមួយច្បាប់ ក្រៅពីខ្លឹម សារលាតត្រដាងអនុវត្តបណ្តាឯកសារច្បាប់ សមាជិកនានានៅតែចូលរួម ពិភាគ្សា ផ្លាស់ប្តូរមតិ និងឆ្លុះបញ្ចាំងរាល់អំពើរំលោភច្បាប់ដែលកើតឡើងនៅភូមិសាស្ត្រ និង ​ស្តាប់​ការផ្សព្វផ្សាយអំពីស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ នៅ ក្នុងតំបន់ ផង​ដែរ។”         ចំពោះរាល់លទ្ធផលជាជំហានដំបូងនៃបណ្ដាគំរោងការដែលទទួលបាននោះ អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀតណាម Nguyen Duc Hanh បានចាត់ទុកថា៖         “តាមរយៈការវាយតំលៃរបស់អធិការកិច្ចរដ្ឋាភិបាលក្នុងបណ្ដាវគ្គពិនិត្យ អាច​និយាយបានថាបណ្ដាគំរោងការត្រូវបានអនុវត្តលើទ្រង់ទ្រាយវិស័យដ៏ទូលាយនិង ព្រមៗគ្នាចំពោះរាល់ការកើតមានឡើងរបស់សង្គម។ ជាពិសេសជាមួយ​គោលដៅ​របស់គំរោងការគឺលើកកំពស់ការយល់ដឹងរបស់សង្គមសហគមន៍អំពីការបង្កា ប្រឆាំង​អំពើពុករលួយគឺបណ្ដាគំរោងការជាសារវន្តបានឆ្លើយតបនឹងខ្លឹមសារ នោះ។”         នៅសិក្ខាសាលាវាយតំលៃលទ្ធផលកម្មវិធីផ្ដើមគំនិតបង្កាប្រឆាំងអំពើពុក​រលួយ២០១១ដែលត្រូវបានរៀបចំនាថ្ងៃទី១៦សីហានៅក្រុងហាណូយ លោកស្រី Victori Kwakwa នាយិការជាតិធនាគារពិភពលោក (WB) បានចាត់ទុកថា៖        “អ្វីៗ ដែលយើងខ្ញុំបានឃើញ ក្នុងសិក្ខាសាលាលើកនេះ សរអោយ​ឃើញ ថា ប្រជាជនបានចូលរួមការសន្យា និងអនុវត្ត។ ខ្ញុំចាប់អារម្មណ៍យ់ាងខ្លាំង​ចំពោះបណ្ដាការរួមវិភាគទានរបស់ប្រជាជន។ គេបានអះអាងថា៖ គេអាច ចូលរួម និងក្នុងការពិតជាក់ស្ដែង គេបានចូលរួម។ ”         អាចនិយាយថា៖​កម្មវិធីផ្ដើមគំនិត បង្ការ ប្រឆាំងអំពើរពុករលួយ (VACI) ពីគោលគំនិតដល់ការអនុវត្តន៍ជាក់ស្ដែងភាវូបនីយកម្មចំណេះដឹង លើកកំពស់ ចរិតលក្ខណះតម្លាភាព ​ជំរុញយ់ាងខ្លាំងប្រសិទ្ធភាពនៃដំណើការរបស់ស្ថាប័ន សិទ្ធិអំណាចនៅវៀតណាម តាម​ទិសសេវាកម្ម ទន្ទឹមនឹងនោះ កែលំអរដំណើរការ បញ្ចូលច្បាប់ចូលក្នុងជីវភាពរស់នៅ។ ប្រការសំខាន់គឺកម្មវិធីនេះបានបង្កលក្ខណះ អោយប្រជាជនចូលរួមផ្ទាល់ក្នុងការ បង្ការ ប្រឆាំងអំពើរពុករលួយ អនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុង​ការងារកសាងប្រទេសជាតិ៕