បង្កើតការបោះជំហានយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឈន៏មណ្ឌលឧស្សាហកម្មមណ្ឌលកែច្នៃសំរាប់នាំចេញនិងមណ្ឌលសេដ្ឋកិច្ចនៅវៀតណាម
20/02/2012 08:36
(VOVworld)-នៅក្នុងសន្និសីទបូកសរុបរយៈពេល២០ឆ្នាំ បង្កើត និងអភិវឌ្ឍន៌ បណ្តាមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃសំរាប់នាំចេញនិងមណ្ឌល សេដ្ឋកិច្ចនៅវៀតណាម ដែល បានប្រព្រឹត្តទៅចុងសប្តាហ៌កន្លងទៅ ឧបនាយករដ្ឋមន្រ្តីវៀតណាម Hoang Trung Hai បានសំណូមពរ ឲ្យ បណ្តាផ្នែកនិងដំបន់ ក្នុងរយៈពេលខាងមុខ

(VOVworld)-នៅក្នុងសន្និសីទបូកសរុបរយៈពេល២០ឆ្នាំ បង្កើត និងអភិវឌ្ឍន៌ បណ្តាមណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃសំរាប់នាំចេញនិងមណ្ឌល សេដ្ឋកិច្ចនៅវៀតណាម ដែល បានប្រព្រឹត្តទៅចុងសប្តាហ៌កន្លងទៅ ឧបនាយករដ្ឋមន្រ្តីវៀតណាម Hoang Trung Hai បានសំណូមពរ ឲ្យ បណ្តាផ្នែកនិងដំបន់ ក្នុងរយៈពេលខាងមុខ ត្រូវការ ផ្តោតទៅលើ បណ្តាចុះណុចសំខាន់ៗ ដើម្បីដល់ឆ្នាំ ២០១៥ រូបសណ្ឋាន សេដ្ឋកិច្ច ទាំងបីរនេះ នឹងរួមវិភាគទានចំនួន ៥០%ចូលក្នុងតម្លៃផលិតកម្ម ឧស្សាហកម្ម ទន្ទឹមនឹងនោះ ដោះស្រាយជាសារវ័ន្ធ ស្ថានភាពខ្វះ ផ្ទះស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធចំាបាច់ សម្រាប់ពលករ និង សុក្រិដ្ឋរាល់សំណង់ តភា្ជប់ ហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ 2020។ គំរូរមណ្ឌលសេដ្ឋកិច្ច Bien Hoa 1(http://sonadezi.com.vn) កត់សម្គាល់រាល់ផលប្រយោជន៌ជាកស្តែង ពីការអភិវឌ្ឍន៌បណ្តា មណ្ឌល ឧស្សាហកម្ម បណ្ឌលកែច្នៃសំរាប់នាំចេញនិងមណ្ឌលសេដ្ឋកិច្ច ក្នុងរយៈ ២០ ឆ្នាំកន្លងទៅចំពោះ ខឿនសេដ្ឋកិច្ចរបស់ប្រទេស ប៉ុន្តែតំណាងជាច្រើនរូបដែលបាន ចូលរួម ក្នុង សន្និសីទ នេះ ក៏ចាត់ទុកថា វៀតណាម មិនទាន់ធ្វើអាជីវកម្មអស់ពីតម្លៃ ប្រើប្រាស់ នៃរូបសណ្ឋានសេដ្ឋកិច្ចទាំង ៣នេះទេ។តាមរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ វៀតណាម Bui Quang Vinh ថា ក្នុងដំណាក់កាលអភិវឌ្ឍន៌ មណ្ឌលឧស្សាហកម្ម មណ្ឌលកែច្នៃសំរាប់នាំចេញនិងមណ្ឌលសេដ្ឋកិច្ច ក៏បានជួបប្រទះនឹងការ ជំពាក់ជំពិនមិនតិចទេ អំពីគុណភាពរៀបចំផែនការ គុណភាពវិនិយោគ និងប្រសិទ្ធភាព ប្រើប្រាស់ដី ធ្លីជាដើម។មានមូលហេតុជាច្រើន ដែលធ្វើអោយមានការរាំងស្ទះនេះ។ ក្នុងនោះ មូលហេតុសំខាន់មួយ គឺគោលនយោបាយអំពីបណ្ដាមណ្ឌលឧស្សាហកម្ម និងមណ្ឌលកែច្នៃដើម្បីនាំចេញ នៅមានចំណុចមិនទាន់ព្រមៗគ្នា។ ដូច្នេះ ដើម្បីអនុវត្តន៏គោលការណ៏ អភិវឌ្ឈន៏ មណ្ឌលឧស្សាហកម្ម និងមណ្ឌលកែច្នៃដើម្បីនាំ ចេញ ប្រកបដោយចីរភាព និង ស៊ីជំរៅ ដែលបានដាក់ចេញនៅក្នុងសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្ស លើកទី ១១ ឆ្នាំ ២0១១ គឺក្នុងរយះពេលខាងមុខនេះ ក្រសួងផែនការ និង វិនិយោគនឹងសិក្សារ ស្រាវជ្រាវ កសាងបណ្ដាមណ្ឌលឧស្សាហកម្មជំនាញដោយ ផ្សារភ្ជាប់ជាមួយបណ្ដាយន្តការ គោលនយោបាយដោយឡែក ដើម្បីលើកកំពស់តំលៃសេដ្ឋកិច្ចរបស់បណ្ដាមណ្ឌលសេដ្ឋកិច្ច។ លោក Bui Quang Vinh បានថ្លែងថា៖
Related








