បន្តរក្សាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។
04/07/2012 10:11
VOV-ក្នុងពេលពិភាក្សាបណ្ដាដំណោះស្រាយគ្រប់ គ្រងសេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែចុងឆ្នាំ ក្នុងសម័យ ប្រជុំប្រចាំខែមិថុនាឆ្នាំ២០១២ រដ្ឋាភិបាលវៀតណាម បានអះអាងបន្តរក្សានិងមិនផ្លាស់ប្តូរគោលដៅ អាទិភាពស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា កំណើនសមស្របនិងធានាសុខុមាលភាពសង្គម។ រដ្ឋាភិបាលបាននាំចេញដំណោះស្រាយយ៉ាងខ្លាំងក្លា មួយចំនួនសំដៅជួយឧបត្ថម្ភផលិតកម្មនិងទីផ្សារ ដើម្បី ធានាគោលដៅកំណើន GDP សមស្របដែលបានដាក់ ចេញ។ អត្ថបទក្រោមចំណងជើងថា “បន្តរក្សាគោលដៅ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា” របស់អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមនឹងជាព័ត៌មាន ច្បាស់ជាងអំពីបញ្ហានេះ។

បន្តរក្សាគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ VOV-តាមការសន្និដ្ឋាននៅសម័យប្រជុំថាជារួមស្ថានភាពសេដ្ឋកិច្ច សង្គមក្នុងឆមាសទី១ឆ្នាំ២០១២របស់វៀតណាមទទួលបានលទ្ធផលលើ គ្រប់វិស័យ ត្រូវទិសត្រូវគោលដៅដែលបានដាក់ចេញលើក្រប់វិស័យ។ កិត ជារួមក្នុងឆមាសទី១ GDP កើនបានប្រមាណ៤,៣៨%និងមាននិន្នាការបន្តកើន ឡើងក្នុងរយៈពេលខាងមុខ។ ការដែលល្បឿនបង្កើនតំលៃប្រើប្រាស់បានថយ ចុះជាបន្តបន្ទាប់ ជាមូលដ្ឋានដើម្បីការគ្រប់គ្រងទទួលបានគោលដៅអតិផរណា ឆ្នាំនេះនៅកំរិត៧ដល់៨%។ ក្រោយពេលវិភាគវាយតំលៃលទ្ធផលអនុវត្តភារកិច្ច សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានខែដើមឆ្នាំ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើក ច្បាស់ថា ក្នុងប៉ុន្មានខែចុងឆ្នាំ២០១២ ទស្សនៈមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាល គឺនៅតែរក្សាគោលដៅដែលបានដាក់ចេញពីដើមឆ្នាំ មិនទាន់ផ្លាស់ប្តូរកែសម្រួល គោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមណាមួយឡើយ។ តាមនោះបន្តលៃទុក អាទិភាពសំរាប់ការទប់ស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើន នៅកំរិតសមស្របប្រមាណ៥,២ដល់៥,៧%។ដើម្បីទទួលបានគោលដៅនេះ មណ្ឌលសេដ្ឋកិច្ចមួយត្រូវចាប់ផ្តើមជំនះពុកពារលើរាល់កំហិតគឺមណ្ឌល អង្គភាពអាជីវកម្មរដ្ឋ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖ “ខ្ញុំស្នើរបណ្ដារដ្ឋមន្ត្រីគិតគូររៀបចំឡើងវិញរចនាសម្ព័ន្ធនៅមណ្ឌលអង្គភាព អាជីវកម្មរដ្ឋ។ តាមរយៈស្ថានភាពជាក់ស្ដែង ត្រូវពិនិត្យឡើងវិញទ្រង់ទ្រាយក្របខ័ណ្ឌរៀបចំផលិតកម្មអាជីវកម្ម ត្រឹមតែប្រមូលផ្តុំទៅលើផ្នែករបរសំខាន់ៗ។ ទី២គឺត្រូវផ្លាស់ប្តូរធុរកិច្ចការ គ្រប់គ្រងនិងមានយន្តការផ្ទៃក្នុងដើម្បីធានា ប្រសិទ្ធភាពផលិតកម្មអាជីវកម្ម។ ទី៣គឺយកចិត្តទុកដាក់សុក្រិដ្ឋក្បាលម៉ាស៊ីន ចាត់តាំង។” នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា ក្នុងប៉ុន្មានខែចុងឆ្នាំ២០១២ ទស្សនៈមុនក៏ដូចជាក្រោយរបស់រដ្ឋាភិបាលគឺនៅតែរក្សាគោលដៅដែលបានដាក់ចេញពីដើមឆ្នាំ មិនទាន់ផ្លាស់ប្តូរកែសម្រួលគោលដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមណាមួយឡើយ។ ពីឥឡូវដល់ចុងឆ្នាំរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ជាពិសេសដល់ការ ដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មអំពីទុននិងចែកចាយទំនិញ ផ្ទុកក្នុងឃ្លាំង។ ដូច្នេះនាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរធនាគារ ជាតិម្ចាស់ការសកម្មក្នុងការដោះស្រាយបំណុលអាក្រក់ ចាត់ចែងការប្រាក់ តាមគោលដៅអតិផរណាប្រមាណ៧ដល់៨%ជាដើម។ ស្តីពីប្រការនេះ ទេសាភិបាលធនាគារជាតិវៀតណាម Nguyen Van Binh បានឲ្យដឹងថា៖ សម័យប្រជុំប្រចាំខែមិថុនាឆ្នាំ២០១២ រដ្ឋាភិបាលវៀតណាម “តាមស្មារតីសារាចរន៍របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលនោះ នាពេលខាង មុខយើងខ្ញុំនឹងមានការបូកសរុបនិងជ្រួតជ្រាបផ្នែកទាំងមូលគឺមិនរងចាំដល់ កាលកំណត់ ធនាគារសាខាធនាគារទាំងឡាយធ្វើការជាមួយអង្គភាពអាជីវកម្ម ដើម្បីអង្គភាពអាជីវកម្មណាកំពុងខ្ចីទុនជាមួយការប្រាក់ជាង១៥%គឺបន្ទាបក្រោម ១៥%សំរាប់អង្គភាពអាជិវកម្មមានឱកាសអភិវឌ្ឍន៍។” នាយករដ្ឋមន្ត្រី Nguyen Tan Dung បានបញ្ជាក្រសួងហិរញ្ញវត្ថុអនុវត្តគោល នយោបាយ សាពើពន្ធយ៉ាងសមស្រប រួមផ្សំជិតស្និទ្ធមានប្រសិទ្ធភាពជាមួយ គោល នយោបាយរូបីយវត្ថុឥណទានសំដៅបង្កើនតម្រូវការសរុបរបស់ខឿន សេដ្ឋកិច្ច អនុវត្ត វិធានការជួយឧបត្ថម្ភពន្ធចំមុខសញ្ញាអាទិភាពសំដៅលើក ទឹកចិត្តផលិតកម្មអាជិវកម្ម និងជំរុញតម្រូវការសរុបបំរើឲ្យគោលដៅស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏សំ ណូមពរក្រសួងផ្នែកដំបន់នានា ប្រមូលផ្តុំជំរុញ ការដោះទុនវិនិយោគពិសេស គឺទុនវិនិយោគពីថវិការដ្ឋទុនប័ណ្ណជាតិទុនកម្មវិធីគោលដៅ ជាតិដើម្បីជំរុញ តម្រូវការក្នុងប្រទេស យកចិត្តទុកដាក់ថែមទៀតដល់ការងារធានា ផលប្រយោជន៍ និងសុខុមាលភាពសង្គមជាដើម៕
Related








