បញ្ហាថាមពលរបស់ពិភពលោក
01/03/2024 09:54
(VOVWORLD) - ការផ្លាស់ប្តូរថាមពលបច្ចុប្បន្ននេះ ត្រូវបានចាត់ទុកថា ជាអាទិភាពសកលមួយ ក្នុង បរិបទដែលពិភពលោកជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅអំពីអាកាសធាតុ។ ទោះជាយ៉ាងណាក៏ដោយ ផែនទីបង្ហាញផ្លូវនៃការលុបបំបាត់ឥន្ធនៈហ្វូស៊ីល និងការបង្កើនសមត្ថភាពថាមពលស្អាតនៅតែមានបញ្ហាប្រឈមជាច្រើន។

ទិដ្ឋភាពទូទៅនៃសន្និសីទ COP28 ដែលបានធ្វើឡើងកាលពីខែធ្នូឆ្នាំមុននៅទីក្រុងឌូបៃ (UAE)។ (រូបថត៖ Xinhua/VNA) នៅក្នុងសន្និសីទលើកទី ២៨ នៃបណ្ដាភាគីដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ - COP28 ដែលបានធ្វើឡើងកាលពីខែធ្នូឆ្នាំមុននៅទីក្រុងឌូបៃ (UAE) សហគមន៍អន្តរជាតិសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រអំពីការលុបបំបាត់ឥន្ធនៈហ្វូស៊ីលជាបណ្តើរៗ។ ទោះជាយ៉ាងនេះក្ដី ការកសាងផែនទីបង្ហាញផ្លូវដើម្បីអនុវត្តន៍ការសន្យានេះទំនងជាមិនងាយស្រួលទាល់តែសោះ។
Related








