បុណ្យតេតវៀតណាមរបស់អ្នករស់ឆ្ងាយពីប្រទេស។
22/01/2012 04:06
ចំពោះប្រជាជនវៀតណាមគ្រប់រូបបុណ្យតេតប្រពៃណី ជានិច្ចកាលមានអត្ថន័យដ៏ពិសិទ្ធ។ រីឯចំពោះជនវៀត ណាមដែលរស់នៅឆ្ងាយមាតុប្រទេសក្នុងឪកាស បុណ្យតេតប្រពៃណី ការនឹករលឹកស្រុកកំណើតកាន់តែ ខ្លាំងឡើងៗ។ ប៉ុន្តែទោះបីនៅទីណាក៏ដោយ ក្នុងរយៈ ពេលដ៏ពិសិទ្ធនោះ គេសុទ្ធតែឆ្ពោះទៅស្រុកកំណើត ជាមួយអនុស្សាវរីយ៍ជាច្រើននិងមានបំណងចង់ឲ្យ ប្រទេសជាតិកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

ទទួលអំណរបុណ្យតេតប្រពៃណីជាលក្ខណៈវប្បធម៍ដ៏វិសេសវិសាលបំផុត របស់ប្រជាជាតិវៀតណាម។ មានប្រការជាច្រើនដើម្បីនឹករលឹក ដើម្បី និយាយអំពីបុណ្យតេត ប៉ុន្តែចំពោះប្រជាអណិកជនវៀតណាម បុណ្យតេត ត្រឹមតែជាបរិយាកាសជួបជុំបងប្អូនសាច់ញ្ញាត្តជិតឆ្ងាយនៃមហាគ្រួសារ ជា ព័រចំរុះរីកស្គូសស្គាយរបស់ផ្សារផ្កា តុបតែងផ្ទះ រៀបចំសែនដូនតាក្នុង ឪកាសចូលឆ្នាំថ្មី។ ដោយសារភាពងាយស្រួល ជិតស្និទ្ធនោះ ក្នុងឪកាស បុណ្យតេតមកដល់ ជនវៀតណាមរាប់ហ្មឺននាក់នៅគ្រប់ទឹសទីលើពិភលោកមានលក្ខណៈត្រឡប់ប្រទេសវិញជួបជុំនឹងសាច់ញ្ញាត្តិអ្នកជិតខាងដើម្បីសម្របទៅនឹងបរិយាកាសបុណ្យតេត។ រីឯចំពោះជនវៀតណាមគ្មានលក្ខណៈត្រឡប់ប្រទេសវិញនោះ ការនឹករលឹកកាន់តែខ្លាំងឡើងៗ។ Dinh Ngoc Thai និស្សិតវៀតណាមដែលកំពុងសិក្សានៅអាមេរីកបានចែករំលែកថា៖ “រស់នៅឆ្ងាយពីមាតុប្រទេស អ្នកណាក៏មានការនឹករលឹករួម។ នោះគឺការនឹក រលឹកស្រុកកំណើត គ្រួសារ មិត្តភ័ក្កនិងសាច់ញ្ញាត្តិ។ ប៉ុន្តែពេលវេលាគួរឲ្យចាប់អារម្មណ៍បំផុតគឺនាទីឆ្លងចូលឆ្នាំថ្មី ពីព្រោះ ពេលនោះអ្នកណាក៏ប្រញាប់ប្រញាល់ដើម្បីត្រឡប់មកទទួលបុណ្យតេតជាមួយគ្រួសារនិងសាច់ញ្ញាត្តិ។” ទោះបិនាបច្ចុប្បន្នលក្ខណៈបានល្អជាងជាច្រើនបណ្ដាមុខម្ហូបបុណ្យតេតប្រពៃណីក៏គ្រប់គ្រាន់ក្នុងស្ពុកបុណ្យតេតរបស់ប្រជាអណិកជនវៀតណាមក្នុងឪកាសបុណ្យតេតក៏ដោយ ប៉ុន្តែបរិយាកាសបុណ្យតេតនៅស្រុកកំណើតគឺមិនអាចរកឃើញនៅប្រទេសផ្សេងទេ។ ទោះបីមកប្រទេសអាល្លឺម៉ង់រស់នៅជួបជុំជាមួយគ្រួសារជាង១០ឆ្នាំកន្លងមកក្តី ប៉ុន្តែពេលបុណ្យតេតមកដល់ម្ដងៗ លោកស្រី Nguyen Thi Thai នៅតែនឹករលឹក។ លោកស្រីបានថ្លែងថា៖ “បុណ្យតេតនៅស្រុកកំណើតជានិច្ចកាលកក់ក្ដៅ។ នៅស្រុកគេ ទោះបីជីវភាព រស់នៅល្អជាងប៉ុន្តែពិបាកប្រៀបនឹងវប្បធម៍ប្រពៃណីរបស់ជនវៀតណាមយើង។ នៅនាទីឆ្លងចូលឆ្នាំថ្មី ប្រធានរដ្ធអានសំបុត្រជូនពរបុណ្យតេត ចំពោះរូបខ្ញុំមានការរំជួលចិត្តចាប់អារម្មណ៍ដ៏ពិសេស។” ក្នុងនាទីដ៏ពិសិទ្ធឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីនោះ ទន្ទឹមនឹងការរងចាំបុណ្យតេតនៅ ស្រុកកំណើតប្រការដែលប្រជាជនប្រាថ្នាបំផុតគឺប្រទេសជាតិបន្តទទួលបាន រាល់សមិទ្ធិអំពីសេដ្ធកិច្ច វប្បធម៍សង្គមក្នុងឆ្នាំថ្មី តួនាទីនៃប្រទេសជាតិកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីវៀតណាមអាចឡើងលំដាប់ថ្នាក់ក្នុងតារាងរៀបលំដាប់ថ្នាក់សេដ្ធកិច្ចពិភពលោក។ ការរួមវិភាគទានរបស់ប្រជាអណិកជនវៀតណាមក៏ជាប្រភពកំលាំងសំចាន់ធ្វើឡើងសមិទ្ធិនោះ។ លោក Nguyen Duc Khuong ប្រធានសមាគមវិទ្យាសាស្ដ្រនិងជំនាញការវៀតណាមនៅបារាំងបានចាត់ទុកថា៖ “រស់ល្អនិងធ្វើការល្អដើម្បីទឹកចិត្តមោទនភាពប្រជាជាតិអាចជាកូនសោរសំរាប់ផ្លូវក្លាយទៅជាមហាអំណាចនៃ ប្រទេសយើង។ ក្នុងពេលពាក្យពីរម៉ាត់ វៀតណាមមិនត្រឹមតែនិយាយអំពី ប្រទេសអាស៊ី អាគ្នេស៍មួយប៉ុណ្ណោះទេ ថែមទាំងជារូបភាពសាមគ្គីភាពរបស់ ជនវៀតណាម ទោះបីរស់នៅនៅទីណាលើពិភពលោកក៏ដោយ។” បើយើងរស់នៅឆ្ងាយពីស្រុកកំណើតទើបបានឃើញថា យើងស្រលាញ់ស្រុក កំណើត នឹករលឹកស្រុកកំណើតយ៉ាងណា! អ្នកណាដែលធ្លាប់ទទួលបុណ្យតេតនៅឆ្ងាយស្រុកកំណើតសុទ្ធតែនិយាយពាក្យនោះ។ និទាឃៈរដូវមួយទៀតបានមកដល់លើស្រុកកំណើត ទឹកដីវៀតណាមបន្សល់ទុកក្នុងដួងចិត្តជនវៀតណាមម្នាក់ៗរស់នៅឆ្ងាយមាតុប្រទេសកាន់តែនឹករលឹកនិង ស្រលាញ់ស្រុកកំណើត មាតុប្រទេសខ្លួន៕
Related








