VOV WorldVOV World
អាមេរិកខិតមកជិតដល់ការវាយប្រហារស៊ីរី។
05/09/2013 10:13
VOV-នាថ្ងៃទី៤កញ្ញា គណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភាអាមេរិកបាន​អនុម័ត​លើសេចក្តីសំរេចចិត្ត អនុញ្ញាតិឲ្យប្រធានាធិបតី Barack Obama ធ្វើអន្តរាគមន៍ យោធានៅស៊ីរី។ កាយវិការនេះបានបើកផ្លូវដើម្បីនាំ សេចក្តីសំរេចចិត្ត​ចេញ​ទៅបោះឆ្នោតនៅព្រឹទ្ធសភានិងរដ្ឋសភានាដើមសប្ដាហ៍ខាងមុខ។
អាមេរិកខិតមកជិតដល់ការវាយប្រហារស៊ីរី។
VOV-នាថ្ងៃទី៤កញ្ញា គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកបាន​អនុម័ត​ លើសេចក្តីសំរេចចិត្តអនុញ្ញាតិឲ្យប្រធានាធិបតី Barack Obama ធ្វើអន្តរាគមន៍យោធា នៅស៊ីរី។កាយវិការនេះបានបើកផ្លូវដើម្បីនាំសេចក្តីសំរេចចិត្ត​ចេញ​ទៅបោះឆ្នោតនៅ ព្រឹទ្ធសភានិងរដ្ឋសភានាដើមសប្ដាហ៍ខាងមុខ ។ បំរែបំរួលពោលខាងលើរួមជាមួយការ បញ្ជូន​កងទ័ពក្នុងប៉ុន្មានថ្ងៃកន្លងមកបានសឲ្យឃើញថា​ ពេលវេលាអាមេរិកចាប់ផ្ដើម​ការ​វាយប្រហារតម្រង់ទៅលើស៊ីរីកំពុងខិតមកដល់ហើយ។          មូលហេតុដែល គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិក​អនុម័ត លើសេចក្តីសំរេចចិត្តអនុញ្ញាតិឲ្យរដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama ធ្វើអន្តរាគមន៍យោធានៅស៊ីរីគឺរដ្ឋាភិបាលនៃប្រទេសស៊ីរីបាន​ប្រើប្រាស់អា វុធគីមីប្រឆាំងនឹងជនស៊ីវិល។ ប៉ុន្តែសេចក្តីសំរេចចិត្តនេះមិនអនុញ្ញាត​ឲ្យប្រើប្រាស់ កំលាំងជើងគោកដោយបញ្ជាក់ច្បាស់ថា សកម្មភាពយោធាគឺសំដៅគំរាមកំ ហែងមិនទុកឲ្យស៊ីរីអនុវត្តការវាយប្រហារដោយអាវុធគីមីថែមទៀតទេ។ តាមសេចក្តី សំរេចចិត្តនេះថា ប្រធានាធិបតី Barack Obama មានសិទ្ធិ​បញ្ជាការវាយប្រហារដោយ មានមានកំរិតទៅលើគោលដៅយោធារបស់ស៊ីរី ក្នុងរយៈពេល​៦០ថ្ងៃនិងមានសិទ្ធិ ពន្យាពេលបន្ថែម៣០ថ្ងៃជាមួយលក្ខណៈមួយចំនួន។          ក្នុងការខំប្រឹងប្រែងបញ្ចុះបញ្ចូលរដ្ឋសភា រដ្ឋមន្រ្តីការបរទេស John Kerry និងរដ្ឋមន្រ្តីការពារជាតិ Chuck Hagel បន្តការសួរដេញដោលនៅគណៈកម្មាធិ​ការ រដ្ឋសភាអាមេរិក។ មុននោះ ប្រធានាធិបតីអាមេរិក Barack Obama ទទួលបានការ គាំទ្រពីសមាជិកសភា២រូបរបស់គណៈបក្សសាធារណៈរដ្ឋ គឺលោក John Boehner និងលោក Eric Cantor។         ក្នុងពេលនោះ នាវាផ្ទុកយន្តហោះនុយក្លែអ៉ែ USS Nimitz រួមជាមួយក្រុមនា វាវាយប្រហារបស់អាមេរិក កំពុងឆ្ពោះទៅសមុទ្រក្រហម ដើម្បីជួយការវាយ ប្រហារបស់​អាមេរិកទៅលើស៊ីរី។ មុននោះ កងទ័ពជើងទឹករបស់អាមេរិក បានដាក់ពង្រាយនាវាដឹកជញ្ជូន USS San Antonio មានសមត្ថភាពដឹកជញ្ជូនកង ទ័ពជើងទឹកប្រយុទ្ឋើលើគោក រាប់រយនាកើទៀត។ រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry និងរដ្ឋមន្រ្តីការពារជាតិ Chuck Hagel ក្នុងកិច្ចប្រជុំ១នាថ្ងៃទី៣កញ្ញា (រូបថតៈNYT )         ព្រឹត្តការណ៌ទាំងនេះមិនមានន័យថា រដ្ឋអំណាច របស់ប្រធានាធិបតីBarack Obamaនឹងងាយស្រួលទទួលបានការស្រុះចិត្តគំនិត របស់រដ្ឋសភានិងព្រឹទ្ធសភា ក្នុងការបោះឆ្នោតនាថ្ងៃទី៩កញ្ញាឡើយ។ ព្រឹទ្ធសមាជិកគណៈបក្សសាធារណរដ្ឋ Bob Corker កំណត់ថា នេះជាពេលវេលាពិបាករបស់ប្រធានាធិបតី Barack Obama ដើម្បីអំពាវនាវការជួយ​ គាំទ្រឲ្យបានពីរដ្ឋសភា។         ក្នុងពេលនោះការស្ទាបស្ទង់មតិបានសរឲ្យឃើញថា ជនអាមេរិកភាគច្រើន មិនគាំទ្រការវាយប្រហារទីលើស៊ីរីទេ។ទន្ទឹមនឹងនោះ បណ្ដាការធ្វើបាតុ កម្មប្រឆាំងសង្គ្រាមបានផ្ទុះឡើងលើទូទាំង​ប្រទេស​អាមេរិក។         លើវិស័យអន្តរជាតិ រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama ក៏បាន​ជួបការលំបាកមួយចំនួនដែរ។​ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban ki Moon បានអះអាងថា​ ធម្មនុញ្ញរបស់អង្គការនេះអនុញ្ញាតឲ្យធ្វើសកម្មភាព ​យោធា​ត្រឹមក្នុងបំណងការពារខ្លួនឯង រឺមានការយល់ព្រមរបស់ក្រុមប្រឹក្សាសន្តិ សុខតែ​ប៉ុណ្ណោះ។ ការដែលអាមេរិកវាយប្រហារទៅលើស៊ីរីអាចបង្កបន្ថែម​អស្ថិរ ភាព។​ ក្នុងពេលនោះ អ្នកប្រមុខប្រទេសរុស្ស៊ី ប្រធានាធិបតី Vladimir Putin បាន សង្កត់ធ្ងន់ថា​ ប្រសិនបើអាមេរិកលោកខាងលិចមានភ័ស្តុតាងអំពីការរំលោភ​របស់​ រដ្ឋាភិបាលស៊ីរីនោះ ត្រូវដាក់ជូនឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ។ ការដែលអាមេរិកវាយប្រហារយោធាដោយគ្មានការយល់ព្រម​របស់​អង្គការសហប្រ ជាជាតិជាការឈ្លានពានមួយ។ អ្នកប្រមុខប្រទេសរុស្ស៊ីមិន​លើកលែងលទ្ធភាពថា​ មូស្គូនឹងតភ្ជាប់ការប្រគល់កាំជ្រួចការពារដែន​អាកាសទំនើប S-300 សំរាប់ ស៊ីរីឡើងវិញ។ នាវាចម្បាំងរបស់អាមេរិករង់ចំាបញ្ជាវាយប្រហាទៅលើស៊ីរី         ប្រហែលជា ដំណាក់កាលចាប់ផ្ដើមសង្គ្រាមនៅស៊ីរីកំពុងខិតជិតមកដល់​។ ប្រសិនបើប្រការនេះកើតមានឡើងនោះ នឹងធ្វើឲ្យជនស៊ីវិលជាច្រើន​នាក់​ត្រូវស្លាប់ បាត់បង់ជីវិត។ ប្រការនេះមិនអាចអធិប្បាយបានមូលហេតុដែលរដ្ឋ​អំណាចរបស់ ប្រធានាធិបតី Barack Obama នាំចេញដើម្បីវាយប្រហារទៅលើស៊ីរី​ឡើយ៕