អាណត្តិថ្មីមិនងាយស្រួល របស់ លោកពូទីននៅវិមាន Kremli។
06/03/2012 11:45
នាយករដ្ឋមន្ត្រី Vladimir Putin បានឈ្នះក្នុងការបោះឆ្នោត ប្រធានាធិបតី រុស្ស៊ីនាថ្ងៃទី៤មិនាកន្លងទៅនេះ។លោកនឹង ក្លាយទៅជាប្រធានាធិបតីក្រោយរយះពេល៤ឆ្នាំធ្វើជា នាយករដ្ឋមន្ត្រី។ជ័យជំនះរបស់លោក Putinបានបញ្ជាក់ ពីជំនឿទុកចិត្តរបស់អ្នកបោះឆ្នោតចំពោះគោលមាគា៏ដែល លោកបានអនុវត្តដើម្បីអភិវឌ្ឍន៍ប្រទេស រុស្ស៊ី។

(VOVWORLD)-ត្រូវនឹងការកាត់ស្មានទុកជាមុន នាយករដ្ឋមន្ត្រី Vladimir Putin បានឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតី រុស្ស៊ីនាថ្ងៃទី៤មិនាកន្លងទៅនេះ។ លោកនឹងក្លាយទៅជាប្រធានាធិបតីក្រោយរយះពេល៤ឆ្នាំធ្វើជា នាយករដ្ឋមន្ត្រី។ ជ័យជំនះរបស់លោក Putinបានបញ្ជាក់ពីជំនឿទុកចិត្តរបស់អ្នកបោះឆ្នោតចំពោះ គោលមាគា៏ដែលលោកបានអនុវត្តដើម្បីអភិវឌ្ឍន៍ប្រទេស រុស្ស៊ី។ប៉ុន្តែមជ្ឈដ្ឋានអ្នក វិភាគបានព្យាករណ៍ថាអាណ្ត្តិជាប្រធានាធិបតីរបស់ លោក Putinនាពេលខាងមុខប្រព្រិត្តទៅមិនរលូនទេ។អ្នកសង្កេតការណ៍អន្តជាតិជាច្រើនកុះករ វាយតំលៃថាការបោះឆ្នោតត្រូវបានប្រព្រិត្តទៅដោយយុត្តិធម៏ប្រជាធីបតេយ្យនិងសេរី។អ្នកបោះឆ្នោតជាច្រើនកុះករបានសំដែងនូវការគាំទ្រចំពោះលោក Putinដោយសារកត្តា ជាច្រើន។ក្នុងនោះមានកត្តាគួឲ្យចាប់អារម្មណ៍គឺ រុស្ស៊ីជានិច្ចកាលរក្សាបានការអភិវឌ្ឍន៍ ក្នុងអំឡុងពេលលោក Putinកាន់ដំណែងជា ប្រធានាធិបតីរុស្ស៊ី តាំងពីឆ្នាំ២០០០ដល់ឆ្នាំ ២០០៨។ទន្ទឹមនឹងនោះរុស្ស៊ីនៅអះអាងនូវជំនឿជាក់របស់ស្លួនលើឆាក់អន្តរជាតិព្រម ទាំងសណ្តាប់ធ្នាប់សង្គមត្រូវបានស្តារឡើងវិញ។ GDPបានកើនពី២៥០ពាន់លានដុល្លារ សហរដ្ឋអាមេរិកឡើង១,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកនាសព្វថ្ងៃ។លើវិស័យកិច្ច ការបរទេស លោក Putinត្រូវបានចាត់ទុកជាអ្នកនយោបាយមានគោលជំហររឹងមាំក្នុង ការចរចារទ្វេភាគីនិងពហុភាគី។ថ្លែងមតិក្រោយពីមានលទ្ធផលដំបូង នៃការាប់សន្លឹក ឆ្នោត លោក Putinបានសន្យាថាបន្តធ្វើការដើម្បីផលប្រយោធន៍របស់ប្រទេសជាតិនិង អនុវត្តនូវកម្មវិធីដែលបាននាំចេញក្នុងយុទ្ឋនាការប្រជែងរកសន្លឹកឆ្នោត។ប៉ុន្តែបណ្តា អ្នកសង្កេតការណ៍បានចាត់ទុកថាភារកិច្ចដែលលោក Putinបាននាំចេញមិនងាយអនុវ ត្តទេ។មុនបង្អស់គឺលោក Putinត្រូវនាំចេញផែនការកែទម្រង់សំដៅទទួលឲ្យបានកំណើន GDP ពី៦ដល់៧%ដើម្បីទំនើបភាវូពនីយកម្មខឿនសេដ្ឋកិច្ច។ទន្តឹមនឹងនោះនាំខឿនសេដ្ឋ កិច្ច រុស្ស៊ីពីចំណាត់ថ្នាក់ទី១១នាបច្ចុប្បន្ននេះឲ្យក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៥លើ សកលលោកនាចុងទសវត្សន៍នេះ។ការសាកល្បង១ទៀតគឺលោក Putinត្រូវប្រឈមមុខ នឹងការប្រឆាំងពីបណ្តាកំលាំងប្រឆាំងដែលកើតមានឡើងបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា នាខែធ្នូឆ្នាំ២០១១មក។លើវិស័យកិច្ចការបរទេសការសាកល្បងធំបំផុតរបស់លោក Putinគឺចំណុចខុសពីគ្នារវាងអាមេរិកនិងលោកខាងលិចអំពីសណ្តាប់ធ្នាប់សកលលោក ១តាមទិសបំរើផលប្រយោធន៍របស់លោកខាងលិច។ ក្នុងសភាពការណ៍នោះការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិននិងបណ្តាខឿនសេដ្ឋកិច្ចថ្មី ទើបនឹងលេចធ្លោជាឪកាសធំឲ្យខឿនសេដ្ឋកិច្ចរុស្ស៊ីផងនិងជាការសាកល្បងក្នុងដំណើរ អភិវឌ្ឍន៍របស់រុស្ស៊ីផង។លោក Putinនឹងវិលត្រឡប់មកវិមានKremliនាខែឧសភាខាមុខ ដើម្បិទទួឡដំណេងជាប្រធានាធិបតីដោយសារមានការគាំទហរពីប្រជាជននិងឬទ្ឋានុភាព នយោបាយរបស់លោក Putinអ្នកបោះឆ្នោតរុស្ស៊ីមានសិទ្ឋិសង្ឃឹមទៅលើ អនាគតដ៍ល្អប្រសើររបស់ខ្លួនជាពិតប្រាកដ្ឋ៕ ការបោះឆ្នោតប្រធានាធីបតីរុស្ស៊ី(Internet).
Related








