VOV WorldVOV World
អេហ្ស៊ីប-១ឆ្នាំក្រោយនិទាឃរដូវអារ៉ាប់។
14/02/2012 09:03
ថ្ងៃទី១១កុម្ភះកន្លងទៅ ប្រជាជន​អេហ្ស៊ីប​​​ គម្រប់ខួប​​មួយ​ឆ្នាំ​នៃ​ការ​​ផ្តួលរំលំ ​Hosni​ Moubarak​​ ចេញពីដំណែងដោយ ការ​​ធ្វើ​​បាតុកម្ម ដើម្បី​ទាមទារ​​ឲ្យ ក្រុមប្រឹក្សាយោធានៃបណ្តាកំលាំងប្រដាប់អាវុធ (CSFA)ប្រគល់សិទ្ឋិ អំណាចឲរដ្ឋាភិបាលស៊ីវិល។
អេហ្ស៊ីប-១ឆ្នាំក្រោយនិទាឃរដូវអារ៉ាប់។
(VOVWORLD)-ថ្ងៃទី១១កុម្ភះឆ្នាំ២០១១ ប្រធានាធិបិតី អេហ្ស៊ីបHosni​ Moubarak ត្រូវលាលែងពីដំណែង បញ្ឈប់រយះជាង៣០ឆ្នាំកាន់អំណាច   បន្ទាប់ពី១៨ថ្ងៃ កំពូលនៃ ការ​​ធ្វើ​​បាតុកម្មនៅទូទាំងប្រទេស។គិតទាំងពីពេលនោះមក CSFA​​ ដឹកនាំប្រទេសជាតិ។ប្រការទុក្ខព្រួយធំបំផុតនៃនិទាឃរដូវអារ៉ាប់នៅ អេហ្ស៊ីប គឺសករាជចាស់បានបញ្ឈប់ ប៉ុន្តែសករាជថ្មីពុំទាន់បានចាប់ផ្តើមនៅឡើយ។ទោះ បីការបោះឆ្នោតរដ្ឋសភាត្រូវបានរៀបចំឡើង ហើយក្តីប៉ុន្តែ បណ្តាអ្នកនយោបាយ ជឿនលឿននិងសកម្មជនមិនខសូវពេញចិត្ត។ការបោះឆ្នោត ប្រធានាធិបិតីគ្រោង ប្រព្រិតទៅនាខែមិថុនាខាងមុខនិងសារពត័មានត្រូវបានធ្វើសកម្មភាពដោយសេរី ជាង។សាធារណះមតិចាត់ទុកថា CSFAដែលកំពុងត្រួតពិនិត្យរដ្ឋាភិបាលនិង​កំពុង រិះរករាល់វិធានការរក្សា១ចំណែកសិទ្ឋិ ត្រួតពិនិត្យអេហ្ស៊ីបក្រោយពីការបោះឆ្នោត ប្រធានាធិបិតីនាពេលខាងមុខ។ទោះបីប្រធានាធិបិតី Hosni​ Moubarakត្រូវជំនំជុំរះ ពីបទបង្រ្កាបបាតុករក៍ដោយក៍សព្វថ្ងៃនេះបណ្តាបាតុករនៅតែត្រូវប៉ុលិសបង្រ្កាប ដោយអំពើហិង្សាដ៍ដែល។ក្នុងការបោះឆ្នោតរដ្ឋសភាភាគីឥស្លាមទទួលបានជ័យ ជំនះដ៍ធំធេញ ផ្ទុយទៅវិញកំលាំងស្នូល ក្នុងចលនាក្រោកឈរឡើប្រឆាំងរបប ផ្តាច់ការ ដូចជា និស្សិត​  កំលាំងឆ្វេងនិយម យុវជនត្រូវចាត់ទុកថា បានទទួល បរាជ័យដ៍ធ្ងន់ធ្ងរក្នុងល្បែងនយោបាយក្រោយសករាជMoubarak។ ក្នុងពេលនោះ អំពើហិង្សានៅអេហ្ស៊ីកាន់តែធ្ងន់ធ្ងរឡើងពី១ថ្ងៃទៅ១ថ្ងៃ។ ហិង្សា​ក្នុងការប្រកួតបាល់ ទាត់​នាថ្ងៃទី១កុម្ភះធ្វើឲមនុស្សចំនួន៧៤នាក់ស្លាប់និងជាង១ពាន់នាក់ទៀតរងរបួស ជាឧទាហរណ៍១។ការប៉ះទង្គិចគ្នារវាងប៉ូលិសជាមួយបាតុករពន្យានិងរិករាលដាល ទៅទីក្រុងជាច្រើននៅ អេហ្ស៊ីប។ CSFA​ចាត់ទុកថាស្ថានភាពហិង្សាពោលខាងលើ គឺដោយសារកំលាំងក្នុងនិងក្រៅប្រទេសមានឧបាយកលបំផ្លិចបំផ្លាញប្រទេសជាតិ។ប៉ន្តែសាធារណះមតិអេហ្ស៊ីបបានមនាគំនិតដ៍ទៃ។លើកាសែត​ Al Shorouq​​ អ្នកធ្វើ អត្ថាធិប្បាយ​ Wael Qandil ពិនិត្យថា ការប្រកួត បាល់ ទាត់​រវាង​Al-Ahly  ជាមួយ Al- Masry​នាថ្ងៃទី១កុម្ភះ ជាការប្រកួតនយោបាយប្រឆាំងបដិវត្តន៍។រីឯ លើកាសែត​ Al- Tahir អ្នកធ្វើអត្ថាធិប្បាយ Ibraahim Mansur​ សរសេរថាប្រជាជនអេហ្ស៊ីបទាមទារឲ្យ CSFAត្រូវលាលែងពីដំណែងដោយសារមិនធានាបានសន្តិសុខ។គម្រប់​​ខួបមួយ​ឆ្នាំ​ នៃ​ការ​​ធ្លាក់​​លោក ​Hosni​ Moubarak​​ ចេញដំណែងប្រជាជនអេហ្ស៊ីបពី កម្មក រដល់ និស្សិតបែជាធ្វើពតុកម្ម។គេអស់សង្ឃឹមនិងអ្វីៗដែលរង់ចាំក្នុងឆាកនយោបាយនៃ ប្រទេសនេះ។គេចោទសំណួរអំពីអនាគតនៃប្រទសជាតិ។តើកងទ័ពមានការ បេ្តជ្ងាចិត្តដកចេញពីឆាកនយោបាយឬទេ។តើភាគីឥស្លាមនឹង  អនុវត្តគោលនយោ បាយយ៉ាងម៉េចពេលទទួលជោគជ័យ៕                                                               (Internet)