VOV WorldVOV World
អេហ្ស៊ីប ជួបប្រទះនឹង ការលំបាកជាច្រើន។
07/02/2012 08:18
បំរែបំរូលអសិ្ថរភាពនៅអេហ្ស៊ីបក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះបាន ធ្វើឲសហគមន៍អន្តជាតិព្រួយបារម្ភយ៉ាងខ្លាំងក្លា។តើសភាព ការណ៍នេះមកពីលទ្ឋភាពគ្រប់គ្រងអន់ខ្សោយរបស់ អាជ្ញាធរ យោធាឬជាសេណារីយ៉ូណា១ត្រូវបានបង្កើតឡើងនៅខាង ក្រោយនៃការធ្វើបាតុកម្មនិងការប៉ះបោរទាំងនេះ។
អេហ្ស៊ីប ជួបប្រទះនឹង ការលំបាកជាច្រើន។
(VOVWORLD) តាំងពីពេលរដ្ឋអំណាចរបស់ អតីតប្រធានាធិបតី​ Hosni Mubarak ត្រូវផ្តួលរំលំមក អេហ្ស៊ី​​បធ្លាក់ទៅក្នុងការធ្វើបាតុកម្ម និងការប៉ះបោរជាបន្តបន្ទាប់។កំពូលនៃរឿងជំលោះនេះគឹ​ ការប៉ះ ទង្គិចគ្នាក្នុងការប្រកួតបាល់ទាត់១នាថ្ងៃទី១កុម្ភះបានធ្វើឲមនុស្ស ចំនូន៨០នាក់ត្រូវស្លាប់និងជាង១ពានើនាក់ទៀតរងរបួស។៤ថ្ងៃ ក្រោយនោះប្រជាជននៅរដ្ឋធានី​គែនិងទីក្រុងធំជាច្រើនបានធ្វើបាតុ កម្មដើម្បីប្រឆាំងជំទាស់អាជ្ញាធរយោធាថ្មីដោយសារគ្មាន លទ្ឋភាព គ្រប់គ្រងប្រទេសជាតិ។បន្ទាប់ពី សោកនាដ្ឋកម្ម​នេះសាធារណះមតិ ចាត់ទុកថាមានភ័ស្តុតាងជាច្រើនសរឲឃើញថានេះជាការប៉ះបោរ មានការរៀបចំផែនការទុកពីមុន។ ​សាធារណះ​ មតិអេហ្ស៊ីប​បាន​ចោទ កងទ័ពនៅ​ប្រទេស​ បាន​បណ្តោយ​ឲ្យ​សោកនាដ្ឋកម្ម​នេះ​កើតឡើង។ការមន្ទិលសង្ស័យនេះគឺមានមូលដ្ឋា្ននទាំងស្រុង។មុនបង្អស់ងាគមើល ការធ្វើបាតុកម្ម ផ្តួលរំលំ អតីតប្រធានាធិបតី​    Hosni   Mubarakនាឆ្នាំ កន្លងទៅ អាចសង្កេតឃើញថាកំលាំង អ្នក​គាំទ្រ​ក្រុម​កីឡាករ​ទាំង២​នេះជាកំលាំងវាយប្រហារនៃកំលាំងប៉ះបោរ។ពេលបដិវត្តផ្ទុះឡើងគេ រួមគ្នាក្រោកឈរឡើងប្រឆាំងរដ្ឋអំណាចនិងរួមកំលាំងផ្តួលរំលំ អតីត ប្រធានាធិបតី​ Hosni Mubarak​នាខែកុម្ភះ​២០១១។ប៉ុន្តែការផ្ទេប្រគល់ សិទ្ឋិអំណាចយ៉ាងយឺតយ៉ាវពីអំណាចយោធាជាបណ្តោះអាសន្នបាន ក្លាយទៅជាហេតុផលនៃការ ធ្វើបាតុកម្មនិងការប៉ះបោរទាំងនេះ។ទោះបីការជរជែកគ្នាអំពីការប៉ះបោរនេះមានការទាក់ទិនដល់នយោ បាយឬទេប៉ុន្តែបញ្ហានោះមិនសំខាន់ទៀតទេ។ជំនួសឲនោះជាការ ខឹងសម្បារបស់ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម អេហ្ស៊ី​​ប។ ប្រជាជន បន្តធ្វើបាតុកម្ម​និងប៉ះទង្គិងជាមួយប៉ូលិសដែលធ្វើឲមនុស្សស្លាប់និង រងរបួសជាច្រើន។ ចំពោះមុខរលកបាតុកម្ម​ដែលកំពុងកើនឡើងនេះក្រុមប្រឹក្សាស៊ីវិល១ ត្រូវបានបង្កើតឡើង។តាមគំរោងក្រុមប្រឹក្សានេះនឹងឧទេ្ទសនាមបណ្តា បេកជនប្រធានាធិបតីតាំងពីថ្ងៃទី២៣កុម្ភះខាងមុខនេះ។ប្រការនេះមាន ន័យថា​ការបោះឆ្នោតប្រធានាធិបតីអាចបានរៀបចំមុនកាលកំណត់។តាមបណ្តាអ្នកវិភាកថាប្រសិនបើនាប៉ុន្មានថ្ងៃខាងមុខរដ្ឋអំណាចយោធា ជាបណ្តោះអាសន្នមិនប្រគល់សិទ្ឋិអំណាចយ៉ាងឆាប់ៗនោះប្រទេសនេះ នឹងសង្កេតឃើញការវិវាទជាច្រើនតទៅទៀត៕ ​​​​​​​​​​​​​​​​​​