VOV WorldVOV World
អះអាងពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡាទិន
09/04/2012 09:59
(Vovworld)-អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen PhuTrongកំពុងមានដំណើរបំពេញទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋគុយបា និងទៅបំពេញទស្សន កិច្ចថ្នាក់រដ្ឋ នៅប្រេស៊ីល
អះអាងពីចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយបណ្តាប្រទេសអាមេរិកឡាទិន
(Vovworld)-អគ្គលេខាបក្សកម្មុយនីស្តវៀតណាមលោកNguyen Phu Trong កំពុងមានដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋគុយបានិងទៅ បំពេញ  ទស្សនកិច្ចថ្នាក់រដ្ឋនៅប្រេស៊ីល។នេះគឺជាប្រទេសចំនួន២ ក្នុងចំណោម បណ្ដាប្រទេសអាមេរិកឡាទិន មានទំនាក់ទំនងប្រពៃណី មិត្តភាពយូរអង្វែង ជា មួយវៀតណាមដំណើរទស្សនកិច្ចលើកនេះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកម្មុយ នីស្តវៀតណាម គឺសំដៅផ្ញើសារលិខិតថ្លៃថ្នូរបំផុតរបស់វៀតណាមអំពីចំណងមិត្ត ភាពកិច្ចសហប្រតិបត្តិការ រួមគ្នាអភិវឌ្ឈន៏ ជាមួយបណ្ដាប្រទេសមិត្តភ័ក្កប្រពៃណី និងចលនាឆ្វេងនិយមអាមេរិកឡាទិន ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ  របស់វៀតណាម។  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong        មុននេះ៥២ឆ្នាំ គុយបាជាប្រទេសដើមដំបូង នៅប៉ូលខាងលិចនៃផែនដី បង្កើត ទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ ពិនោះមក ទំនាក់ទំនងវៀតណាម គុយបាជានិច្ចកាល បានយកចិត្តទុកដាក់ និងអភិវឌ្ឈន៏។គុយបាជាប្រទេសឈាន ទៅមុខក្នុងចលនាប្រជាជនពិភពលោក ជួយជ្រោមជ្រែងក្នុងការតស៊ូ ប្រឆាំង ដើម្បី ឯករាជ សេរីភាពនិង ឯកភាពប្រទេសជាតិមុននេះ  ក៏ដូចជាក្នុងការកសាងប្រទេស ជាតិនាបច្ចុប្បន្ន របស់វៀតណាម។ ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅវៀតណាម  Fredesmán Turró González បានអះអាងថា៖