VOV WorldVOV World
អន្តរាគមន៍យោធាចូលស៊ីរី-ផលអាក្រក់ពិបាកព្យាករណ៍បាន។
29/08/2013 11:27
VOV-ដោយមិនអើពើដល់ការសន្និដ្ឋានជាផ្លូវការអំពី ការប្រើប្រាស់អាវុធគីមី​នៅស៊ីរីថែមទាំងនៅមិនទាន់ បានអង្គការសហប្រជាជាតិប្រកាសនោះ បណ្ដាការ ប្រកាស​និងសកម្មភាពជាបន្តបន្ទាប់របស់អាមេរិកនិង សម្ព័ន្ធមិត្តក្នុងប៉ុន្មានថ្ងៃកន្លងមកបានសឲ្យឃើញអន្តរាគមន៍យោធាមួយពោ ពេញទៅដោយគ្រោះថ្នាក់ទៅលើស៊ីរីបានត្រៀមជាស្រេច។
អន្តរាគមន៍យោធាចូលស៊ីរី-ផលអាក្រក់ពិបាកព្យាករណ៍បាន។
អន្តរាគមន៍យោធាចូលស៊ីរី-ផលអាក្រក់ពិបាកព្យាករណ៍បាន។ (Getty Images)         VOV-រាល់កាយវិការត្រៀមធ្វើសង្គ្រាមបានបង្ហាញដ៏ច្បាស់លាស់នៅស៊ីរីនិង​ ដំបន់​មជ្ឈឹមបូព៌ា។ នាវាចម្បាំងចំនួន៤គ្រឿងរបស់កងទ័ពជើងទឹកអាមេរិក​បាន​មានវត្តមាននៅដំបន់ខាងកើតនៃសមុទ្រ Mediterranean។ យន្តហោះ​ចម្បាំងនិង អាវុធរបស់អង់គ្លេសត្រូវបានបញ្ជូនមកទីតាំងទ័ពជើងអាកាស Akrotiri លើកោះ សាយប្រើសស្ថិតនៅចំងាយជិត១៦០គីឡូម៉ែត្រពីស៊ីរី។​អ៊ីស្រាអែលជាសម្ព័ន្ធមិត្ត លេខ១របស់អាមេរិកនៅមជ្ឈឹមបូព៌ាក៏បានតាំងពង្រាយប្រព័ន្ធការពារគាំជ្រួច។​ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តលើបទបញ្ជា​បញ្ជូន​កងទ័ពបំរុងមួយ ចំណែកដើម្បីបញ្ជូនទៅអង្គភាពបោះទ័ពនៅដំបន់ភាគខាងជើងជាប់នឹងលីបង់ និងដំបន់ខ្ពង់រាប Golan ដែលអ៊ីស្រាអែលបានទន្ទ្រានកាន់កាប់​ពីស៊ីរីក្នុងសង្គ្រាម ឆ្នាំ១៩៦៧មក។         សេណារីអូរបស់ការវាយប្រហារក៏បានទម្លាយផងដែរ។ តាមនោះបណ្ដាការ វាយ​ប្រហារ​នឹងប្រព្រឹត្តទៅយ៉ាងលឿន តម្រង់ទៅលើបណ្ដាទីដៅយោធារបស់ ស៊ីរីជា​មួយការគាំទ្ររបស់កាំជ្រួចដំណើរបាញ់ចេញពីសមុទ្ររឺយន្តហោះទម្លាក់ គ្រប់​បែកតាមរយៈចម្ងាយ។ ទីភ្នាក់ងារសារព័ត៌មាន NBC របស់អាមេរិកដែលបាន ដកស្រង់ពាក្យស្ដីពី​បណ្ដា​មន្ត្រីនៃប្រទេសនេះឲ្យដឹងថា ការវាយប្រហារនានានឹង មានក្របខ័ណ្ឌកំណត់ សំដៅ​​បញ្ជូនសារដល់ប្រធានាធិបតីស៊ីរីលោក Bashar Assad​ ជាងការធ្វើឲ្យ​ខ្សោយលទ្ធភាពយោធារបស់រដ្ឋអំណាច Damacus។ ក្នុងពេលនោះ ប្រធានាធិបតី​អាមេរីក Barack Obama នាថ្ងៃទី២៨សីហាបានដោះសារថា​សកម្មភាព ណាមួយ​របស់អាមេរិកគឺគ្រាន់តែសំដៅព្រមានស៊ីរីមិនត្រូវប្រើប្រាស់អាវុធគីមីជាថ្មី ម្ដងទៀតណាមួយឡើយ។ លទ្ធភាពជ្រើសរើសវិធានការធ្វើអន្តរាគមន៍យោធាគឺ ច្បាស់លាស់ដើរទន្ទឹមនឹងការដាក់ពង្រាយកងទ័ព​អាមេរិកព្រមជាមួយនឹងការ លប់ចោលជំនួបដែលបាន​កំណត់មុននោះជាមួយរុស្ស៊ីដើម្បីពិភាគ្សាស្វែងរក ដំណោះស្រាយសន្តិភាពសំរាប់ស៊ីរី។           រដ្ឋមន្រ្តីការបរទេសស៊ីរី Walid al-Moalem ប្រកាសថា ស៊ីរីនឹងការពារខ្លួន គ្រប់ប្រភពកម្លំាងដែលមានស្រាប់ ប្រសិនជាទទួលរងការវាយប្រហារនោះ។ មន្រ្តីកងទ័ពជាន់ខ្ពស់១រូបរបស់ស៊ីរីក៏អះអាងច្បាស់ដែរថា សង្រ្គាម១ប្រឆំាង ស៊ីរីគឺជាការផ្តល់លិខិតអនុញ្ញត្តិ១សម្រាប់ប្រទេសនេះវាយ ប្រហារទៅលើ អ៊ីស្រាអែល។​ ជាងនេះទៅទៀត តាមបណ្តាអ្នកវិភាគថា ការវាយ ប្រហារទៅ លើស៊ីរីនិងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះតំបន់មជ្ឈឹមបូព៌ានេះ។ វិបត្តិនៅស៊ីរី មិនត្រឹមតែជាជំលោះផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងនេះជាជំលោះ ក្នុងកម្រឹតតំបន់។ ជំលោះនេះ កាន់តែបានបើកទូលាយ កាន់តែបង្កចលាចល ដល់ប្រទេសជិត ខាងនានាដូចជា ទួរគី អ៊ីស្រាអែល ពុំនោះសោតអាចរីករាលដាលជាងទៀត។           ដោយហេតុនេះ ក្នុងកិច្ចប្រជុំនាថ្ងៃទី២៨សីហា សមាជិកអចិន្ត្រៃយ៌ក្រុម ប្រឹក្សាសន្តិសុខអ.ស.បចំនួន៥ប្រទេស មិនយល់ព្រមសំណើររបស់ អង់គ្លេស ដោយអំពាវនាវឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីអន្តរាគមន៌ទៅលើស៊ីរី ដោយ សាជួបការ ប្រឆំាងជំទាស់របស់រុស្ស៊ីនិងចិន។ នៅប្រទេសអាមេរិក ប្រធានរដ្ឋ សភាអាមេរិក លោក John Boehner បានស្នើប្រធានាធិបតីអាមេរិកលោក Barack Obama បកស្រាយច្បាស់ថា តើការវាយប្រហារដោយយោធាទៅលើស៊ីរីអាច ធានាល្អជាង សម្រាប់សន្តិសុខជាតិរបស់អាមេរិកដែរឬទេ? នៅអាល្លឺម៉ង់ គណៈ បក្សប្រឆាំងឆ្វេងនិយម បានអំពាវនាវឲ្យដក់កាំជ្រូចការពារដែនអាកាស Patriot របស់ខ្លួន​ចេញពីទួរគី។           សាធារណមតិចាត់ទុកថា ប្រសិនជាអាមេរិកនិងសម្ព័ន្ធមិត្តយកចិត្តទុក ដាក់ដល់ការបញ្ឈប់សង្គ្រាមនៅស៊ីរី គឺជំរើសដោយមិនប្រើវិធានការយោធា ហើយត្រូវជម្រុញបទឈប់បាញមួយ និងឈាន ដល់កិច្ចព្រមព្រៀងនយោបាយ។ ការឡើងជណ្ដើររនៃសង្គ្រាមនេះ នឹងបង្កឡើងការឈឺចាប់សំរាប់ប្រជាជនស៊ីរី ប៉ុណ្ណោះទេ និងបង្កផលវិបាកដែលពិបាកព្យាករណ៍​សម្រាប់បណ្តាប្រទេសនៅ មជ្ឈឹមបូព៌ានិងអាហ្វិកខាងជើងផងដែរ៕