VOV WorldVOV World
អូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៖ EU បង្ហាញនូវការខ្វែងគំនិតផ្ទៃក្នុង
23/06/2016 08:35
(VOVworld)- អ្នកការទូតកំពូលនៃសហភាពអឺរ៉ុប (EU) ទើបនឹងឯកភាពអូសបន្លាយបន្ថែម៦ខែចំពោះបទ ដាក់ទណ្ឌកម្មរុស្ស៊ី ដើម្បីបន្តដាក់សម្ពាធទៅលើក្រុង ម៉ូស្គូអំពីជម្លោះនៅ ភាគខាងកើតរបស់អ៊ុយក្រែន។ ទោះបីជាបទដាក់ទណ្ឌកម្មនេះត្រូវមានការអនុម័តពី ថ្នាក់ដឹកនាំនៃ បណ្តាប្រទេស EU នៅសន្និសីទរបស់ប្លុកនេះដែលនឹងបានប្រព្រឹត្ត ទៅនា ប៉ុន្មានថ្ងៃខាងមុខក៏ដោយ ប៉ុន្តែក្នុងដំណើរការពិភាគ្សាលើខ្លឹម សារមុននេះ ការខ្វែង គំនិតចំពោះបញ្ហាដាក់ទណ្ឌកម្មរុស្ស៊ីកាន់តែ បានបង្ហាញច្បាស់លាស់។
(VOVworld)- អ្នកការទូតកំពូលនៃសហភាពអឺរ៉ុប (EU) ទើបនឹងឯកភាពអូស បន្លាយបន្ថែម៦ខែចំពោះបទដាក់ទណ្ឌកម្មរុស្ស៊ី ដើម្បីបន្តដាក់សម្ពាធទៅលើ ក្រុងម៉ូស្គូអំពីជម្លោះនៅ ភាគខាងកើតរបស់អ៊ុយក្រែន។ ទោះបីជាបទដាក់ទណ្ឌ កម្មនេះត្រូវមានការអនុម័តពី ថ្នាក់ដឹកនាំនៃបណ្តាប្រទេស EU នៅសន្និសីទ របស់ប្លុកនេះដែលនឹងបានប្រព្រឹត្តទៅនា ប៉ុន្មានថ្ងៃខាងមុខក៏ដោយ ប៉ុន្តែក្នុង ដំណើរការពិភាគ្សាលើខ្លឹមសារមុននេះ ការខ្វែង គំនិតចំពោះបញ្ហាដាក់ទណ្ឌ កម្មរុស្ស៊ីកាន់តែបានបង្ហាញច្បាស់លាស់។ កិច្ចប្រជុំមួយនៃសហភាពអឺរ៉ុប      ឯកអគ្គរដ្ឋទូតនៃ២៦ប្រទេសជាសមជិក EU បានស្រុះចិត្តគំនិតគ្នានៅក្នុង កិច្ចប្រ ជុំនាថ្ងៃទី២១មិថុនា ស្តីពីការអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីទៅដល់ ថ្ងៃទី៣១មករា ឆ្នាំ២០១៧ ដោយមូលហេតុថាគ្មានការរីកចំរើនណាមួយឡើយ ក្នុងដំណើរការដោះស្រាយជំលោះនៅអ៊ុយក្រែន។         សេចក្តីសម្រេចអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីបាននាំចេញបន្ទាប់ពីរុស្ស៊ី រៀបចំ វេទិការសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St.Petersburg (ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨មិថុនា)។ នៅវេទិការនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានមានបទថ្លែងមតិមានចរិតលក្ខណៈផ្សះផ្សាជាមួយEU ។ ជាពិ សេស លោក បានពោលថា ត្រៀមខ្លួនជាស្រេចលបចោលរាល់វិធានការតបតរ វិញEU ជាមុន ដោយ លក្ខ័ណ្ឌថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្គការនេះអនុវត្តប្រការផ្ទុយទៅវិញ។