រួមគ្នាឆ្ពោះទៅបំណងប្រាថ្នាមួយរយឆ្នាំរបស់ប្រទេសជាតិ
23/01/2026 07:18
(VOVWORLD) - ភាពជោគជ័យនៃមហាសន្និ បាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាការអំពាវនាវដល់ប្រជាជនវៀតណាមគ្រប់រូប ឲ្យខិតខំសម្រេចបាន នូវគោលដៅយុទ្ធសាស្ត្រពីរ រយៈពេល ១០០ ឆ្នាំ ដោយប្រែក្លាយសេចក្តីប្រាថ្នារបស់មនុស្សគ្រប់ជំនាន់ៗ អំពីប្រទេសវៀតណាមខ្លាំងមាំមួន មានឋានៈសក្តិសមនៅក្នុងតំបន់ និងពិភពលោក ឲ្យក្លាយទៅជាការពិត។

មហាសសន្និបាតជាតិលើកទី ១៤របស់បក្សកុម្មុយនិស្តវៀតណាមបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ (រូបភាពបង្ហាញ៖ Vu Quang/TTXVN) មហាសន្និបាតលើកទី ១៤ ជាមួយនឹងសេចក្តីសម្រេចចិត្តដ៏មានសារៈសំ ខាន់ជាប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្រ បើកទូលាយទៅជាផ្ទាំងគំនូអភិវឌ្ឍន៍ខ្ជាប់ខ្ជួនជាមួយប្រទេសអស់រយៈពេលជិតមួយសតវត្សរ៍; បញ្ជាក់ឱ្យកាន់តែច្បាស់នូវគោលដៅយុទ្ធសាស្ត្រពីរនៃរយៈពេល ១០០ ឆ្នាំ ដែលវៀតណាមប្តេជ្ញាសម្រេចបាន៖ ដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់ ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់។
TAG
VOV/VOVworld/រួមគ្នា/ឆ្ពោះទៅ/បំណងប្រាថ្នា/មួយរយឆ្នាំ/ប្រទេសជាតិ
Related
More








