VOV WorldVOV World
រួមកំលាំងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម។
22/02/2012 07:53
នៅសន្និសិទ្ធពេញអង្គលើកទី២០នៃគណៈកម្មាធិការ ជាតិអំពីយុវជនវៀតណាមដែលទើបនឹងបានរៀបចំ នៅក្រុងហាណូយឧបនាយករដ្ធមន្ត្រីរដ្ធាភិបាលវៀត ណាម Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ឆ្នាំ២០១២ គណៈកម្មាធិការជាតិ អំពីយុវជនវៀតណាមគប្បីម្ចាស់ ការសហការជាមួយក្រសួងស្ថាប័នទាក់ទិនធ្វើសេនាធិការ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាមដំណាក់កាល ២០១១-២០២០ ប្រមូលផ្តុំលើខ្លឹមសារសំខាន់ចំនួន៣នោះគឺ អប់រំសតិអារម្មណ៍សិលធម៍សំរាប់យុវជន យកចិត្តទុកដាក់ បណ្តុះបណ្ដាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើសំរាប់ យុវជនកសាងបរិយាកាសកន្លែងលេងកំសាន្តសំរាប់យុវជន កុមារជំទង់។
រួមកំលាំងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម។
អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាមដំណាក់កាល ២០១១-២០២០ (VOV)- នាខែធ្នូឆ្នាំ២០១១ នាយករដ្ធមន្ត្រីរដ្ធាភិបាលបានអនុម័ត្តលើយុទ្ធសាស្ត្រ អភិវឌ្ឍន៍ យុវជនវៀតណាមដំណាក់កាល២០១១-២០២០ ជាមួយគោល ដៅ កសាងជំនាន់យុវជនវៀតណាមអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតប្រភព ធនធាន មនុស្សវ័យក្មេងមានគុណភាពខ្ពស់ឆ្លើយតបនឹងសំណូមពរនៃ ដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មនិង សមាហរណកម្មអន្តរជាតិ។ គោលដៅ១ក្នុង ចំណោមគោលដៅ ជាក់ស្តែង នៃយុទ្ធសាស្ត្រគឺជារៀងរាល់ឆ្នាំដោះស្រាយការងារធ្វើយ៉ាងតិចបំផុតឲ្យ យុវជនប្រមាណ៦សែននាក់និងយុវជនជាង៨០%ត្រូវបាន ពិគ្រោះអំពី វិជ្ជាជីវនិងការងារធ្វើ។ លើស្មារតីនោះ ឧបនាយករដ្ធមន្ត្រី Nguyen Thien Nhan បានចាត់ទុកថា ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម ដំណាក់កាល២០១១-២០២០ត្រូវបង្កើតយន្តការពង្រីកយ៉ាងល្អបំផុតនៃ អង្គការ ចំនួន៣គឺ សម្ព័ន្ធយុវជនកម្មុយនីស្តហូជីមីញ គណៈកម្មាធិការជាតិ អំពីយុវជន និង ក្រសួងមហាផ្ទៃ។ ការកសាងកម្មវិធីសកម្មភាពអនុវត្ត យុទ្ធសាស្ត្រត្រូវប្រគល់ ការងារជាក់ស្តែង សមស្របជាមួយយុវជននិង ស្ថានភាពនៃដំបន់ក្រសួង ស្ថាប័ន នានាដោយផ្សាភ្ជាប់នឹងការអនុវត្ត វិទ្យាសាស្ត្របច្ចេកវិជ្ជា ទន្ទឹមនឹងនោះបញ្ជាក់ច្បាស់ នូវគោល នយោបាយ ជួយឧបត្ថម្ភដើម្បីធានាចរិតលក្ខណៈអនុវត្តនៃកម្មវិធី កសាង កម្មវិធីសន្ទនា ជាមួយយុវជន។  “នេះគឺជាប្រការពិសេសក្នុងឆ្នាំ២០១២ យើងត្រូវជាក់ស្តែងបនីយកម្មបន្ថែម ដើម្បីការងារទទួលបានប្រសិទ្ធភាព។ ឆ្នាំនេះជាឆ្នាំឪកាសពីព្រោះនាពេល ថ្មីៗនេះ នាយករដ្ធមន្ត្រីបានអនុម័ត្តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនដំណាក់ កាល ២០១១-២០២០ ដូច្នេះឆ្នាំ២០១២ត្រូវជាឆ្នាំយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជន ទូទាំងប្រទេស។ នេះជាភារកិច្ចស្នូលដែលដំណោះស្រាយ១ក្នុងចំណោមដំ ណោះស្រាយដែល យុទ្ធសាស្ត្របានលើកឡើងគឺដើម្បីកសាងប្រព័ន្ធ នយោបាយនិយាយរួម ពង្រីក ប្រជាធិបតេយ្យនិយាយដោយឡែក។” សកម្មភាពរដូវក្ដៅបៃតង់ បណ្ដារូបសណ្ធានយុវជនធ្វើសកម្មភាពរបស់យុវជនត្រូវបានសង្គមស្រុះ ចិត្តគំនិតគាំទ្រដូចជារូបសណ្ធានបុរីយុវជនបង្កើតអាជិព បណ្ដាសកម្មភាព រដូវក្ដៅ បៃតង់ជាដើម ត្រូវការពង្រីកសង្គមបនីយកម្មឆ្លើយតបនឹងដំរូវការ ពលកម្មនិងការងារធ្វើនៃយុវជននៅបណ្ដាដំបន់។ រដ្ធមន្ត្រីក្រសួង សុខាភិបាល Nguyen Thi Kim Tien បានឲ្យដឹងថា៖ “ក្រសួងសុខាភិបាលយកចិត្តទុកដាក់ដល់យុវជន យើងខ្ញុំជានិច្ចកាលគាំទ្រ ចលនានិងបង្កលក្ខណៈដើម្បីគេមានឪកាសរួមចំណែក។ ដើម្បីអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាម យើងខ្ញុំកំពុងកសាងគំរោងការធំៗ ចំនួន ២ សំរាប់យុវជនគឺ បណ្ដុះបណ្ដាលជំនាញនិងអ្នកពូកែជាមួយការ បណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្សសំរាប់យុវជននៃផ្នែក។” រួមចំណែកទៅក្នុងផែនការការងារយុវជនឆ្នាំ២០១២ ថ្នាក់ដឹកនាំបណ្ដាផ្នែក ចាត់ ទុកថា គប្បីប្រមូលផ្តុំទៅលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយ ការងារ ធ្វើ និងបង្កបរិស្ថានលេងកំសាន្តជានាសំរាប់យុវជន ពិសេសគឺ យុវជននៅមណ្ឌល ឧស្សាហកម្ម មណ្ឌលកែច្នៃសំរាប់នាំចេញ។ តាមអនុប្រធានអគ្គសហព័ន្ធសហជិពទូទៅវៀតណាម Hoang Ngoc Thanh ថា នាបច្ចុប្បន្ននៅទូទាំងប្រទេសមានមណ្ឌល ឧស្សាហកម្ម ចំនួន២០០ ជាមួយបរិមាណពលករជិត៥លាននាក់ដែលក្នុងនោះ យុវជនស្រូបយកជិត ៤០%។ ដូច្នេះការវិនិយោគសំរាប់យុវជនលើជ្រុងជ្រោយនៃលក្ខណៈរស់នៅ ការងារធ្វើមានចំណូល មានកន្លែងលេងកំសាន្តនឹងនាំមកប្រសិទ្ធភាពសង្គម ខ្ពស់។ “យើងខ្ញុំយកចិត្តទុកដាក់ដល់បញ្ហាបាត់អាជិបរបស់យុវជននិងដំណោះ ស្រាយដើម្បីកាត់បន្ថយការបាត់អាជិព យន្តការសហការរវាងក្រសួងស្ថាប័ន គប្បីត្រូវធ្វើច្បាស់ជាងក្នុងទឹសដៅធ្វើការ។ ទីពីរ អំពីជីវភាពវប្បធម៍របស់ យុវជន នាបច្ចុប្បន្នត្រូវឆ្ពោះទៅយុវជនជាពលករ ពីព្រោះជិវភាពសំភារៈវប្បធម៍របស់​គេ​នៅមានការលំបាកជាច្រើន។” គោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនវៀតណាមដំណាក់កាល២០១១-២០២០ជាការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយជំនាន់វ័យក្មេងដើម្បីក្លាយទៅជា ប្រភព កំលាំងមានគុណភាពបំរើឲ្យបុព្វហេតុផ្លាស់ប្តូរថ្មីនិងសមាហរណកម្ម សេដ្ធកិច្ច អន្តរជាតិ។ ក្រសួងស្ថាប័នមជ្ឈឹមកំពុងរួមគ្នារួមកំលាំងដើម្បីអនុវត្ត កម្មវិធី សកម្មភាពដើម្បីយុវជន អនុវត្តល្អគោលដៅនៃយុទ្ធសាស្ត្រ សំដៅបង្ក កំលាំង រស់ថ្មីសំរាប់កិច្ចការសម្ព័ន្ធយុវជននិងចលនាយុវជនវៀតណាមកាន់តែ​អភិវឌ្ឍន៍ឆ្លើយតបនឹងសំណូមពរសង្គម៕