VOV WorldVOV World
រួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin។
10/08/2012 08:15
VOV-សង្គ្រាមគីមីដោយចក្រព័ត្តអាមេរិកអនុវត្តនៅ វៀតណាមចាប់ពីឆ្នាំ​១៩៦១ដល់ឆ្នាំ១៩៧១ បាន បន្សល់ទុកនូវផលវិបាកដ៏ធ្ងន់ធ្ងរចំពោះបរិស្ថាននិង​ សុខភាពមនុស្សវៀតណាម។ តាមការស្ថិតិមិនទាន់ គ្រប់គ្រាន់ថា ជនវៀតណាម​ជាង៤លាន៨សែននាក់ ត្រូវពុលជាតិគីមីពុលព័រលឿងទុំ-Dioxin ក្នុងនោះមាន ជន​រងគ្រោះជាច្រើននាក់រហូតដល់បច្ចុប្បន្ននេះនៅ ត្រូវរងការឈឺចាប់រាំរៃអំពីកាយចិត្តនិងស្មារតី។ ការ ឈឺចាប់ព័រលឿងទុំ-Dioxin ជានិច្ចកាលត្រូវបាន យក ចិត្តទុកដាក់និងបន្ធូស្រាល។ ក្នុងឱកាស​ទិវាដើម្បីជន រងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinវៀត ណាម (ទី១០សីហា) Bui Hang អ្នកយកព័ត៌មាននៃវិទ្យុ សំលេងវៀតណាមមានអត្ថបទសរសេរមានចំណង ជើងថា “រួមដៃបន្ធូការឈឺចាប់ព័រលឿងទុំ-Dioxin”
រួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin។
រួមដៃបន្ធូការឈឺចាប់ព័រលឿងទុំ-Dioxin។        VOV-ក្រោយពេលសង្គ្រាមបានបញ្ចប់់ បក្សនិងរដ្ឋវៀតណាមបានយកចិត្ត​ទុកដាក់ដល់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxin។ រដ្ឋសភាវៀត ណាម​បាន​មានក្រិដ្ឋកំណត់ច្បាស់ថា អ្នកចូលរួមសង្គ្រាមដែលត្រូវជាតិគីមីពុល ព័រលឿងទុំ-Dioxin​ កូនបង្កើតរបស់គេត្រូវបានទទួលរបបអនុគ្រោះរបស់រដ្ឋ។ ចំណាយជួយ​ឧបត្ថម្ភជាប្រចាំសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿង ទុំ-Dioxinប្រមាណ​ជាង២លានដុងក្នុងមួយខែក្នុងមនុស្សម្នាក់។​ ក្រៅពីនោះ រដ្ឋាភិបាលបានមាន​គោលនយោបាយអនុគ្រោះច្រើនសំរាប់កូនចៅរបស់ជន រងគ្រោះដោយជាតិគីមី​ពុលព័រលឿងទុំ-Dioxinផងដែរ។ ក្រៅពីគោលនយោបាយ របស់រដ្ឋ អង្គការបុគ្គល​សង្គមជាច្រើនក៏មានសកម្មភាពជាក់ស្ដែងសំដៅបន្ធូការ ឈឺចាប់ព័រលឿងទុំ-Dioxinផងដែរ។ គិតមកដល់ឥឡូវនេះ សមាគមជនរងគ្រោះ ដោយជាតិ​គីមីពុលព័រ​លឿងទុំ-Dioxinបានអំពាវនាវការជួយឧបត្ថម្ភជាប្រាក់ ប្រមាណ១៦០ពាន់លានដុង​ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុល ព័រលឿងទុំ-Dioxin។ អតីត​ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគន ជនរងគ្រោះដោយជាតិ​គីមីពុលព័រលឿងទុំ-Dioxinវៀតណាម បានឲ្យដឹងថា៖         “ពីឆ្នាំ២០១១មក សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ- Dioxin​វៀតណាមចលនាបានទឹកប្រាក់រាប់រយពាន់លានដុងពីមជ្ឈឹមដល់ ដំបន់ដើម្បី​កសាងបណ្ដាមជ្ឈមណ្ឌលស្នាក់នៅ ជួសជុលនិងកសាង​ផ្ទះ​នៅ​សំរាប់ជនរងគ្រោះនិងជួយផ្ដល់អាហារូបករណ៍សំរាប់ជនរងគ្រោះគ្មាន លក្ខណៈទៅរៀនសូត្រ ផ្ដល់ប្រាក់ដើម្បីរកការងារធ្វើនិងព្យាបាលជំងឺឲ្យជន រងគ្រោះ។” អតីតឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគនជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinវៀតណាម         ទន្ទឹមនឹងរាល់គោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល ចលនាជួយ​ ឧបត្ថម្ភ​ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinរបស់បណ្ដាអង្គការ​សង្គមនិងបុគ្គលក្នុងនិងក្រៅប្រទេស ពិសេសគឺអង្គការរបស់ជនវៀតណាម​ នៅ​ឯបរទេសកាន់តែបានជំរុញខ្លាំង។​ប្រធានសមាគមជនរងគ្រោះដោយជាតិ គីមីពុលព័រ​លឿង​ទុំ-Dioxinវៀតណាម Nguyen Van Rinh បានឲ្យដឹងបន្ថែមទៀត ថា៖         “ពីឆ្នាំ២០១១មក សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ- Dioxin​វៀតណាមទទួលបានប្រាក់និងសម្ភារៈវត្ថុដែលមានតំលៃរាប់សែនលាន ដុង។ នេះជាការ​រួមចំណែកក៏ធំធេងបើប្រៀបនឹងប៉ុន្មានឆ្នាំកន្លងមក។ ចំនួន អ្នកគាំទ្រដ៏ខ្ពស់និង​ពិសេសគឺបណ្ដាអង្គការអន្តរជាតិក៏យកចិត្តទុកដាក់ដល់ ការងារនេះដែរ។” សាធារណមតិអន្តរជាតិបានគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូរបស់បណ្ដាជនរងគ្រោះ។         ក្រៅពីចលនាជួយឧបត្ថម្ភសំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿង ទុំ-Dioxinនោះ ការគាំទ្រការតស៊ូទាមទារយុត្តិធម៍សំដៅបន្ធូការឈឺចាប់អំពីស្មារតី​សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ-Dioxinក៏បានក្លាយទៅជា​ការ​ យក​ចិត្តទុកដាក់ជួរមុខរបស់អង្គការសង្គមជាច្រើន។ សាធារណមតិអន្តរជាតិ​បានគាំទ្រយ៉ាងខ្លាំងក្លាការតស៊ូរបស់បណ្ដាជនរងគ្រោះ។​លោក Nguyen Van Rinh បានឲ្យដឹងថា៖         “ការបន្ដឹងតវ៉ារបស់យើងខ្ញុំត្រូវបានសាធារណៈមតិអន្តរជាតិគាំទ្រយ៉ាង ខ្លាំងក្លា ពិសេសគឺសមាគមន៍អ្នកច្បាប់ប្រជាធិបតេយ្យអន្តរជាតិបានបើក តុលាការ​ប្រជាជនដើម្បីជំនំជំរះបណ្ដាក្រុមហ៊ុនគីមីអាមរិក។ គេថ្កោលទោស និងកំណត់​ការ​ទទួលខុសត្រូវបណ្ដាលឡើងផលវិបាករបស់សង្គ្រាមជាតិគីមី ពុលព័រលឿងទុំ-Dioxinគឺដោយសាររដ្ឋាភិបាលអាមេរិកនិងបណ្ដាក្រុមហ៊ុនគីមី អាមេរិកគឺពួកជាប់ទោសត្រូវសងការខូចខាតឲ្យជនរងគ្រោះដោយជាតិគីមី ពុលព័រលឿងទុំ-Dioxin ត្រូវសម្អាតអំពីបរិស្ថានក៏ដូចជាជួយជនរងគ្រោះឈាន ឡើងក្នុងជីវភាពរស់នៅ។ ខ្ញុំចាត់ទុកថាបណ្ដាសកម្មភាពនេះមានតំលៃមនុស្ស សាស្ត្រដ៏ខ្ពស់។” បណ្ដាអ្នកវិទ្យាសាស្ត្រអាមេរិករួមដៃបន្ធូស្រាលការឈឺចាប់ព័រលឿងទុំ-Dioxin         រដ្ឋាភិបាលអាមេរិកបានមានសកម្មភាពសហប្រតិបត្តិការជាក់ស្ដែងជា ច្រើនជាងក្នុងការដោះស្រាយផលវិបាកនៃជាតិគីមីពុលព័រលឿងទុំ-Dioxinនៅ វៀត​ណាមក៏ដូចជាជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ- Dioxin។ រាល់ការជួយឧបត្ថម្ភរបស់សហគមន៍សង្គម អង្គការបុគ្គលក្នុងនិងក្រៅ ប្រទេស រដ្ឋាភិបាលនិងប្រជាជនបណ្ដាប្រទេសនឹងជួយឧបត្ថម្ភឲ្យជនរងគ្រោះ ដោយជាតិ​គីមីពុលព័រលឿងទុំ-Dioxinរបស់វៀតណាមបន្ធូការឈឺចាប់ឈាន ឡើងក្នុង​ជីវភាព​រស់នៅ៕