VOV WorldVOV World
សេចក្តីសំរេចចិត្តមហាសន្និបាតមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលើកទី៤នីតិកាលទី១១ ជំហានល
14/03/2012 08:05
សេចក្តីសំរេចចិត្តមហាសន្និបាតមជ្ឈឹមលើកទី៤បក្ស កុម្មុយនីស្តវៀតណាមនីតិកាលទី១១ស្តីពី “បញ្ហាបន្ទាន់ មួយចំនួនអំពី​ការកសាងបក្សនាបច្ចុប្បន្ន” និង សារាចរណ៍របស់ការិយាល័យនយោបាយអំពីការ​ អនុវត្តសេចក្តីសំរេចចិត្តពោលខាងលើបន្តត្រូវបាន សាធារណៈមតិនៅទូទាំងប្រទេសគាំទ្រ។​ តាម​លោក Le Phuoc Tho អតីតសមាជិកការិយាល័យនយោបាយថា បណ្ដាដំណោះ​ស្រាយ​ដែល សេចក្តីសំរេចចិត្ត មហាសន្និបាតមជ្ឈឹមលើកទី៤និង សារាចរ របស់ ការិយាល័យនយោបាយអំពីការអនុវត្តសេចក្តីសំរេច ចិត្តនេះនឹងជាជំហាន​លោតផ្លោះក្នុងកិច្ចការកសាងកែ សម្រួលបក្សនាបច្ចុប្បន្ន។
សេចក្តីសំរេចចិត្តមហាសន្និបាតមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលើកទី៤នីតិកាលទី១១ ជំហានល
មហាសន្និបាតមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមលើកទី៤នីតិកាលទី១១ តាមលោក Le Phuoc Tho ថា អនុវត្តគោលមាគា៍ផ្លាស់ប្តូរថ្មីក្នុងប៉ុន្មានឆ្នាំ​កន្លង​ មក បក្សកុម្មុយនីស្តវៀតណាមបានផ្សព្វផ្សាយការផ្តើមគំនិត សេចក្តីសំរេចចិត្ត ជា​ច្រើនអំពីកិច្ចការកសាងកែសម្រួលបក្ស។ តាមនោះរួមចំណែកលើកកំពស់​ សម័ត្ថភាព​និងកំលាំងប្រយុទ្ធរបស់បក្ស តួនាទីដឹកនាំរបស់បក្សត្រូវបានរក្សា ជំនឿជាក់​របស់​ប្រជាជនទៅលើបក្សត្រូវបានពង្រឹងជាដើម។ ប៉ុន្តែទន្ទឹមនឹងរាល់ លទ្ធផលទទួល​បាន​នោះ នៅមានកំហិត ឧនភាពរបស់ផ្នែកកម្មាភិបាលបក្ខជន មួយចំនួន​ដែលធ្វើ​ឲ្យបាត់ជំនឿជាក់របស់ប្រជាជនចំពោះបក្ស។ ការដែលបក្ស កុម្មុយនីស្ត​វៀត​ណាមប្ដេជ្ញាចិត្តតស៊ូរុញថយក្រោយឧនភាពអំពីសតិអារម្មណ៍ នយោបាយ សិលធម៍របៀបរស់នៅរបស់កម្មាភិបាលបក្ខជនមួយផ្នែក មុនបង្អស់ គឺ​កម្មាភិបាលដឹកនាំគ្រប់គ្រងគ្រប់ជាន់ថ្នាក់ដើម្បីលើកកំពស់សម័ត្ថភាពដឹកនាំ​កំលាំងប្រយុទ្ធរបស់បក្សនឹងពង្រឹងជំនឿជាក់របស់បក្ខជននិងប្រជាជនចំពោះ​ បក្ស។​ប្រការនេះក៏មានន័យថា​បក្សកុម្មុយនីស្តវៀតណាមបានកំណត់ដ៏ត្រឹមត្រូវ​នូវបញ្ហាក្នុងការកសាងបក្សនាបច្ចុប្បន្ន។ លោក​Le Phuoc Tho បានចាត់ទុកថា៖ “តាមគោលការណ៍បក្សនោះគឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ប៉ុន្តែ តួនាទីរបស់អ្នក​ប្រមុខ​មិនអាចខ្វះបាន។​ ត្រូវជាអ្នកមានសម័ត្ថភាពបញ្ញា មាន ទស្សនវិស័យទើប​ផ្លាស់ប្តូរ​ថ្មីបាន។ ខ្ញុំចាត់ទុកថា​មហាសន្និបាតលើកទី១១នេះ បានបង្កឲ្យមាន​កា​រ​ផ្លាស់ប្តូរតាំងពីពេលដំបូង។​ ទន្ទឹមនឹងតួនាទីដឹកនាំរបស់ ការិយាល័យនយោបាយ មុនបង្អស់គឺរបស់អគ្គលេខាបក្សខ្ញុំឃើញមានការ ប្តេជ្ញាចិត្តយ៉ាងខ្ពស់។” ក៏តាមលោក Le Phuoc Tho ដែរថាដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពសេចក្តី​ សំរេចចិត្ត​មជ្ឈឹមលើកទី៤ រុញថយក្រោយឧនភាពអំពីសតិអារម្មណ៍សិលធម៍ របៀបរស់នៅក្នុង​កម្មាភិបាលបក្ខជនគឺត្រូវចាប់ផ្តើមដោយការអនុវត្តយ៉ាង មឹងម៉ាត់នូវការទិទៀននិង​ស្វ័យទិទៀន។ ក្រៅពីនោះ កម្មាភិបាល បក្ខជនទាំង មូលគប្បីអនុវត្តយ៉ាង​មឹងម៉ាត់​លក្ខ័ណ្ឌតិកៈបក្ស រក្សាឲ្យបានគោលដៅ សតិអារម្មណ៍របស់បក្ស។ រួមជាមួយការ​ពង្រីក​​កំលាំងពលំរបស់ប្រព័ន្ធ នយោបាយទាំងមូល ពិសេសគឺតួនាទីវាយដំលៃ​ឃ្លាំមើលរបស់ប្រជាជន របស់អង្គការមូលដ្ធានបក្សក្នុងការកសាងកែសម្រួលបក្សនា​បច្ចុប្បន្ន។ លោក​Le Phuoc Tho បានលើកមតិថា៖ “សេចក្តីសំរេចចិត្តបក្សបានចាត់ទុកថាចង់កែសម្រួលបក្សត្រូវផ្អែកលើ ប្រជាជន។​ដូច្នេះ​លើកនេះបក្សត្រូវបំផុស អប់រំក្នុងបក្សទាំងមូល ប្រជាជន ទាំងមូលរួមមតិ។ ប្រជាជនឃ្លាំមើលមតិ ទន្ទឹមនឹងនោះត្រូវមានយន្តការ ដើម្បីប្រជាជនរួមមតិដែល​ទើបពង្រីកបានកំលាំងពលំ។​ ខ្ញុំសូមស្នើរថា គប្បីមានយន្តការឃោសនាអប់រំ​ដ៏​ទូលាយ មានយន្តការមួយ បក្សទាំងមូល ប្រជាជនទាំងមូលរួមមតិកសាងបក្ស ផ្លាស់ប្តូរថ្មីនិងកែសម្រួលបក្ស អនុវត្ត តាមសេចក្តីសំរេចចិត្តនេះ។” លោក Le Phuoc Tho បានសង្កត់ធ្ងន់ថាគោលដៅនៃ​ការពង្រីកតួនាទីឃ្លាំ មើលរបស់ប្រជាជន​ក្នុងការកសាងបក្សគឺកសាងឡើងវិញអង្គការមូលដ្ធាន បក្សឲ្យខ្លាំងក្លា លើក​កំពស់សម័ត្ថភាពនិងកំលាំងប្រយុទ្ធរបស់មូលដ្ធានបក្ស។​ ក្រៅពីនោះធ្វើ​ល្អការងារកម្មាភិបាលក៏ជាដំណោះស្រាយសំខាន់ក្នុងកិច្ចការ កសាងបក្សដែរ។ ប្រការ​សំខាន់ជាងគេគឺការអនុវត្តប្រជាធិបតេយ្យនិងបើក ចំហរក្នុងការងារ​កម្មាភិបាល និងយកការសំរេចភារកិច្ចនយោបាយនិងកំរិត ប្រមូលបានមហាជន​ធ្វើជាការវាយដំលៃសម័ត្ថភាពកម្មាភិបាល៕