សេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៧៩៖ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាសហគ្រាសរដ្ឋ
12/01/2026 08:36
(VOVWORLD) - នៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧៩ (៧៩-NQ/TW) ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋ ដោយបញ្ជាក់ថា សហគ្រាសរដ្ឋគឺជាកម្លាំងសំខាន់មួយនៅក្នុងសេដ្ឋកិច្ចរដ្ឋ ដែលដើរតួនាទីស្នូល ដឹកនាំ និងសម្របសម្រួលនៅក្នុងវិស័យស្នូល។ ដើម្បីរក្សាតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការស្ថាបនាការអភិវឌ្ឍ សេចក្តីសម្រេចចិត្តនេះក៏សង្កត់ធ្ងន់ជាពិសេសលើតម្រូវការ សម្រាប់ សហគ្រាសរដ្ឋ ដោយមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករចម្បង លើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។

រូបថត៖ VGP វិធីសាស្រ្តអភិក្រមនៃសេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៧៩ (សេចក្តីសម្រេចចិត្តលេខ ៧៩) គឺជាវិធីសាស្រ្តផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ។ ផ្នត់គំនិតគ្រប់គ្រងរបស់សហគ្រាសរដ្ឋ កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពីគោលដៅនៃការរក្សាទ្រង់ ទ្រាយទៅជាគោលដៅនៃការបង្កើតតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ច។
TAG
VOV/VOVworld/សេចក្តីសម្រេចចិត្តមជ្ឈិម លេខ ៧៩៖ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាសហគ្រាសរដ្ឋ
Related
More








