VOV WorldVOV World
សេចក្ដីសម្រេចិត្តលេខ១៣របស់រដ្ឋាភិបាលអំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្មចាប់ផ្តើមមានប្រសិទ្ធភាព
16/07/2012 08:44
ជាមួយទឹកប្រាក់ចំនួន ២៩ ០០០ ពាន់លានដុង ខ្លឹមសារ ចំនួន ៩​ និង​ដំណោះស្រាយ ចំនួន ២២ ដែលបានអនុវត្ត សេចក្ដីសម្រេចចិត្ត លេខ ១៣ ​របស់រដ្ឋាភិបាលអំពីការដោះ ស្រាយការលំបាក អោយផលិតកម្ម អាជីវកម្ម ជួយឧបត្ថម្ភទីផ្សារ ​កំពុង បណ្ដាផ្នែក ស្ថាប័ន គ្រប់ជាន់ ថ្នាក់នៅទូទាំងប្រទេសអនុវត្ត​​។ ​ការប្រាក់​ត្រូវ​បានថយ ចុះ គោលនយោបាយពន្យា​ពេលបង់ពន្ធរបស់ រដ្ឋ បានរួម​ចំណែកដោះស្រាយ ការ លំបាកមួយចំនួនអោយអង្គភាពអាជីវកម្ម។
សេចក្ដីសម្រេចិត្តលេខ១៣របស់រដ្ឋាភិបាលអំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្មចាប់ផ្តើមមានប្រសិទ្ធភាព
ជាមួយទឹកប្រាក់ចំនួន ២៩ ០០០ ពាន់លានដុង ខ្លឹមសារចំនួន ៩​ និង​ដំណោះ ស្រាយ ចំនួន ២២ ដែលបានអនុវត្ត សេចក្ដីសម្រេចចិត្ត លេខ ១៣ ​របស់រដ្ឋាភិបាល  អំពីការដោះស្រាយការលំបាកអោយផលិតកម្ម អាជីវកម្ម ជួយឧបត្ថម្ភទីផ្សារ ​កំពុង បណ្ដាផ្នែក ស្ថាប័នគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសអនុវត្ត​​។ ​ការប្រាក់​ត្រូវ​បានថយ ចុះ គោលនយោបាយពន្យា​ពេលបង់ពន្ធរបស់រដ្ឋ បានរួម​ចំណែកដោះស្រាយ ការ លំបាកមួយចំនួនអោយអង្គភាពអាជីវកម្ម។ នេះគឺជា ​បណ្ដាលទ្ធផលសកម្មដែល បាន បណ្ដាអង្គភាព​អាជីវកម្ម និងអ្នកជំនាញការ​សេដ្ឋកិច្ចកត់សម្គាល់ ពីការអនុវត្ត សេចក្ដី សម្រេចចិត្ត លេខ ១៣ របស់រដ្ឋាភិបាល។ បទសរសេរ ៖ សេចក្ដីសម្រេចិត្ត លេខ ១៣  របស់រដ្ឋាភិបាល អំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម ចាប់ផ្តើមមានប្រសិទ្ធភាពរបស់អ្នកយក​ព័ត៍មាននៃវិទ្យុសម្លេងវៀតណាមនឹងផ្គត់ផ្គង់ បន្ថែមព័ត៍មាន អោយលោកអ្នកនាងអំពីបញ្ហានេះ។​ សេចក្ដីសម្រេចិត្ត លេខ ១៣ របស់រដ្ឋាភិបាល អំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម ចាប់ផ្តើមមានប្រសិទ្ធភាព(http://bee.net.vn/)           អនុវត្តសេចក្ដីសម្រេ​ច​ របស់រដ្ឋាភិបាល ផ្នែកធនាគារ បានអនុវត្ត​យន្តការ​ គោលនយោបាយជាច្រើន ​ដើម្បី​​ជួយឧបត្ថម្ភ​អង្គភាព​អាជីវកម្ម​និងទីផ្សារ។ ក្នុងត្រី មាស ទីពីរ ឆ្នាំ ២០១២ ធនាគារជាតិ វៀតណាមបានមាន​បណ្ដាសេចក្ដីសម្រេច​កែ សម្រួល​តំលៃការប្រាក់អតិបរិមា​បញ្ញើរចុះ ៩ % ក្នុងមួយឆ្នាំ កំរិតការប្រាក់អោយកំចី  ចុះ ពី ១៥ % - ១៦ % ក្នុង​មួយ​ឆ្នាំ…ជាដើម។ តាមលោក Vu Nhu Thang ប្រធានវិទ្យា ស្ថានយុទ្ធសាស្ត្រ​និងគោលនយោបាយ  ហិរញ្ញវត្ថុ ថា បណ្ដាកញ្ចប់ជួយឧបត្ថម្ភប្រ មូល​ផ្តុំទៅលើពន្ធ ដូចជា៖ លើកលែងពន្ធ កាត់បន្ថយពន្ធចំណូលអង្គភាពអាជិវកម្ម… ។ល។ សម្ដែងនូវការរួមសហការព្រម្ៗគ្នា រវាងបណ្ដាគោលនយោបាយម៉ាក្រូ​សេដ្ឋ​កិច្ច របស់រដ្ឋ និងរដ្ឋាភិបាល ពិសេសគឺគោលនយោបាយសារពើព័ន្ធ ​និងគោល នយោ​បាយរូបីយវត្ថុ។ លោក Nguyen Trong Kien អគ្គនាយករង​ក្រុមហ៊ុនភាគហ៊ុន នៃសម្ព័ន្ធក្រុមហ៊ុន Thach Ban បានអោយដឹង​ថា៖ ​ការប្រមូលផ្តុំទៅលើ ការកាត់ បន្ថយពន្ធ​ចំណូល អង្គភាពអាជីវកម្ម ឬ ពន្យាពេលបង់ពន្ធ VAT បានជះឥទ្ធិពល ផ្ទាល់ទៅលើ​ អង្គភាពអាជីវកម្ម​និមួយៗមិន​ទាន់ច្រើនទេ។ ប៉ុន្តែ និយាយរួមបាន មានការជះឥទ្ធិពល​បន្តបន្ទាប់ទៅដល់អង្គភាពអាជីវកម្មជាច្រើន ក៏ដូចជា ខឿន សេដ្ឋកិច្ច​។ លោក ​Nguyen Trong Kien បានលើកច្បាស់ថា៖​           “ពិតប្រាកដជាមានប្រសិទ្ធភាព។ ប៉ុន្តែយើងខ្ញុំយកចិត្តទុកដាក់ជា​ច្រើន​ ជាង ដល់បណ្តាការជួយឧបត្ថម្ភផ្សេងទៀតដែល​ទាក់ទិនដល់គោលនយោ​បាយ​។ នោះគឺ ពុន្ធប្រាក់ចំណូលអង្គភាពអាជីវកម្ម។ យើងខ្ញុំកំពុងរង់ចាំទៅ​លើ​ចំណេញនិង ពន្ធ VAT នាពេលខាងមុខអាចបន្ថយចុះ ៥% ។ នោះ​គឺ​ទើបជា​គោលនយោបាយ ជាក់​ស្តែង។” សេចក្ដីសម្រេចិត្តលេខ ១៣ របស់រដ្ឋាភិបាល អំពីការដោះស្រាយការលំបាកអោយអង្គភាពអាជីវកម្ម ចាប់ផ្តើមមានប្រសិទ្ធភាព (http://bee.net.vn/)           ក្នុងកញ្ចប់ដំណោះស្រាយជួយឧបត្ថម្ភអង្គភាពជាជីវកម្មរបស់រដ្ឋាភិបាល គួរឲ្យ យកចិត្ត​ទុកដាក់គឺការពន្យាពេលបង់ពន្ធ VAT និងចាត់ទុកថា អង្គភាព​អាជីវកម្ម ​ត្រូវ​បានខ្ចីទុនដោយការប្រាក់ស្មើ0% ក្នុងរយៈពេល ៦ខែ​ដើម្បី​មានទុនរក្សា ផលិតធ្វើ អាជីវកម្ម។  តាមលោក Do Duc Oanh អគ្គលេខា​ធិការ​​សម្ព័ន្ធស៊ីម៉ង់ វៀតណាមចាត់ ទុកថា៖ ការអនុវត្តដំណោះ​ស្រាយ​របស់​រដ្ឋាភិបាលបានជួយឲ្យ​បណ្តាអង្គភាពអាជីវកម្ម​ទទួលបានផលចំណេញ​ពេលបាន​ខ្ចីប្រាក់​ដោយមានការប្រាក់ ១៥%។ លោក Nguyen ​Duc Kien អនុប្រធាន គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋសភាបានអោយដឹងថា៖​           “អង្គភាពអាជីវកម្មនីមួយៗត្រូវកសាងយុទ្ធសាស្រ្តស្រូបយកប្រាក់ទុនដោយ ខ្លួនឯង។ បញ្ហាគួរអោយយកចិត្តទុកដាក់បំផុតនាសព្វថ្ងៃគឺ អង្គភាពអាជីវកម្មត្រូវ កំណត់ទិស ដៅទីផ្សាររបស់ខ្លួន និងត្រូវរៀបចំឡើងវិញក្បាលម៉ាស៊ីនឲ្យសមស្រប​ ជាមួយ ស្ថានភាពនិងសន្សំសំចៃប្រាក់ចំណាយ។”           ​របាយការជាថ្មីៗនេះរបស់ក្រុមហ៊ុនរបាយការណ៌​វៀតណាម (Vietnam Report)​ដែលស្រាវជ្រាវមណ្ឌល​អង្គភាពអាជីវកម្មបានពិនិត្យថា ក្រុមដំ​ណោះ​ ​ស្រាយរៀបចំ​ឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចចំនួន១២ ដែលបានលើកឡើងក្នុង គំរោងការណ៌​រៀបចំឡើងវិញខឿនសេដ្ឋកិច្ចវៀតណាម ។​ពិសេស គឺសេចក្តីសម្រេចចិតកតលេខ ១៣ របស់រដ្ឋាភិបាលស្តីអំពី​​ការដោះ​ស្រាយការ​លំបាក ​ឲ្យផលិតកម្ម ​អាជីវកម្ម។ ជួយឧបត្ថម្ភទីផ្សារគឺជាចាំបាច់ ណាស់ និងឆ្លើយតប​​​តំរូវការ ក្នុងការរៀបចំឡើង​វិញ​ខឿនសេដ្ឋកិច្ចនាសព្វថ្ងៃ៕