សេរីភាពខាងព័ត៌មាននិងនិយាយស្ដីក្នុងក្របខ័ណ្ឌច្បាប់ជាតិ។
28/08/2013 08:17
VOV-នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀត ក្រិត្យលេខ៧២ របស់រដ្ឋាភិបាលអំពីការគ្រប់គ្រងផ្គត់ផ្គងប្រើប្រាស់ សេវ៉ាកម្មលើ internet និងព័ត៌មានលើ internet បានចូល ជាធរមាន។ ការកសាងនិងផ្សព្វផ្សាយក្រិត្យនេះជាការ ខំប្រឹងប្រែងដោយឥតឈប់ឈរសុក្រិដ្ឋប្រព័ន្ធច្បាប់ជាតិនិងបន្តអះអាង គោលនយោបាយគ្រប់គ្រងដើរទន្ទឹមនឹងការបង្កលក្ខណៈដើម្បី internet អភិវឌ្ឍន៍របស់រដ្ឋាភិបាលវៀតណាម។ ស្ថានភាពជាក់ស្ដែងនេះបានផ្ទុយនឹង ការរិះគន់របស់អង្គការបុគ្គលមួយចំនួនខ្វះសុឆ័ន្ទះដែលបាននិយាយថា ក្រិត្យ លេខ៧២នេះជាការវាយប្រហារយ៉ាងឃោឃៅសំដៅទៅលើសិទ្ធិសេរីភាព ខាងព័ត៌មាន។

សន្និសីទកាសែតឧទ្ទសនាមអំពីក្រិត្យលេខ៧២ (vov.vn) VOV-ក្រិត្យលេខ៧២ដែលនឹងចូលជាធរមានជាផ្លូវការពីថ្ងៃទី១កញ្ញាឆ្នាំ ២០១៣តទៅ កំណត់យ៉ាងលំអិតអំពីសេវ៉ាកម្ម internet ធនធាន internet គោល ការណ៍គ្រប់គ្រងផ្គត់ផ្គងប្រើប្រាស់ព័ត៌មានលើ internet គ្រប់គ្រងការបង្កើតគេហ ទំព័រអ៊េលិចត្រូនិកទូទៅបណ្ដាញ់សង្គមជាដើម។ ក្រៅពីការបង្កើតរបៀងកត្តិយុត សំរាប់ការអភិវឌ្ឍន៍របស់ប្រភេទព័ត៌មានថ្មីទន្ទឹមនឹងរបៀបព័ត៌មានប្រពៃណីលើ បណ្ដាញ internet ចំណុចថ្មីគួរឲ្យយកចិត្តទុកដាក់គឺក្រិត្យលេខ៧២បានបង្កើនការ ធានាសុវត្ថិភាពនិងសន្តិសុខព័ត៌មានលើបណ្ដាញ internet។ ដូច្នេះក្រិត្យលេខ៧២ មិនរារាំងសិទ្ធិសេរីភាពខាងព័ត៌មានសិទ្ធិសេរីភាពខាងនិយាយស្ដីរបស់បុគ្គលដូច ដែលអង្គការបុគ្គលមួយចំនួនខ្វះសុឆ័ន្ទះបាននិយាយនោះឡើយ។ ក្នុងសគរាជ្យ internet និងការរីកចំរើនព័ត៌មានសកលលោកទាំងមូល សិទ្ធិសេរីភាពខាងព័ត៌មានសេរីភាពខាងនិយាយស្ដីត្រូវបានគោរព។ ប៉ុន្តែការទប់ស្កាត់រាល់អំពើអសកម្មទាក់ទិនដល់សេរីភាពខាងព័ត៌មាននិងសេរីភាពខាងនិយាយស្ដី ក្នុងបរិយាកាស internet ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលទាំងអស់ ដើម្បីសេរី ភាពខាងព័ត៌មាននិងសេរីភាពខាងនិយាយស្ដីបំរើឲ្យផលប្រយោជន៍សមស្រប របស់ប្រជាជន ធានាស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះចំណុះទៅលើ លក្ខណៈនិងស្ថានភាពរបស់ប្រទេសរៀងៗខ្លួន បណ្ដាប្រទេសលើពិភពលោក សុទ្ធតែមានគោលនយោបាយសំដៅធានាសិទ្ធិសេរីភាពខាងនិយាយស្ដីក្នុង ក្របខ័ណ្ឌច្បាប់នៃប្រទេសនោះ។ ស្ថានភាពជាក់ស្ដែងបានសឲ្យឃើញថាច្បាប់ របស់ប្រទេសជាច្រើនបានទទួលស្គាល់សិទ្ធិសេរីភាពខាងព័ត៌មានសេរីភាពខាង និយាយស្ដីនិងសេរីភាពខាងសារព័ត៌មាន ប៉ុន្តែមិនបានចាត់ទុកសិទ្ធិនេះជា សេរីភាពទាំងស្រុងឡើយ។ ក្រមច្បាប់ព្រហ្មទ័ណ្ឌអាមេរីកបានហាមឃាត់បណ្ដា អំពើបោះពុម្ភផ្សាយនិពន្ធផ្សាយសម្លេងផ្សព្វផ្សាយជួញដូររឺតាំងបង្ហាញឯកសារ ណាមួយមានខ្លឹមសារបង្កចលនាញុះញង់រឺអធិប្បាយអំពីការទទួលខុសត្រូវរឺចរិត លក្ខណៈត្រឹមត្រូវនៃទង្វើផ្ដួលរំលំមិនថារដ្ឋអំណាចណាមួយក៏ដោយនៅអាមេរិក។ រដ្ឋធម្មនុញ្ញអាមេរិកក៏បានអនុញ្ញាតឲ្យតុលាការកំពូលដាក់ចេញការផ្តន្ទាទោស កត្តិយុតក្នុងពេលរកឃើញសារព័ត៌មានបង្កទង្វើបំផ្លិចបំផ្លាញចំពោះរដ្ឋសង្គមនិង បុគ្គល។ ស្ថាប័នអភិវឌ្ឍន៍ផ្សព្វផ្សាយ (MDA) ចំណុះក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សឹង្ហបុរីបានកំណត់ថា បណ្ដាកេហទំព័រអេលិចត្រូនិចបានផ្ដល់លិខិតអនុញ្ញាត មានកាត្វកិច្ចត្រូវដកចោលបណ្ដាខ្លឹមសារណាបំផ្លាញភាពសម្របសម្រួលអំពីជាតិ សាសន៍និងសាសនាក្នុងរយៈពេល២៤ម៉ោងក្រោយពេលស្ថាប័នមានសម័ត្ថកិច្ច គ្រប់គ្រងផ្សព្វផ្សាយជាសំណូមពរ។ រដ្ឋធម្មនុញ្ញ Senegan បានទទួលស្គាល់ការធានា សិទ្ធិសេរីភាពខាងនិយាយស្ដីនិងសេរីភាពខាងសារព័ត៌មាន ប៉ុន្តែចាត់ទុកបណ្ដា សិទ្ធិនេះជាមុខសញ្ញាត្រូវបានកែប្រែដោយការកំណត់នៃច្បាប់។ Internet បាននិងកំពុងក្លាយទៅជាផ្នែកមួយមិនអាចខ្វះបានរបស់ជីវភាព សង្គម។ អ្នកណាបានប្រើប្រាស់ internet សុទ្ធតែបានយល់អំពីភាពអាក្រក់របស់វាយ៉ាងម៉េចហើយប្រសិនបើខ្វះឧបករគ្រប់គ្រងមានប្រសិទ្ធភាព។ ការដែលវៀត ណាមកសាងនិងផ្សព្វផ្សាយក្រិដ្ឋលេខ៧២គឺសំដៅការពារយ៉ាងល្អជាងទៀត ផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។ ការដែលក្រិត្យលេខ៧២គឺ សំដៅបង្កើតរបៀងកត្តិយុតតម្លាភាពជាងដើម្បីអភិវឌ្ឍន៍ internet ជាប្រការចាំបាច់ និងសមស្របដែលវៀតណាមក៏ដូចប្រទេសជាច្រើនលើពិភពលោកបាននិងកំពុង អនុវត្តក្នុងសគរាជ internet នេះ៕
Related








