ការងារកម្មាភិបាល និងការប្រើប្រាស់ធនធានមនុស្ស មិនត្រឹមតែជាការបន្តគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់បក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតម្រូវការដែលកំពុងក្លាយជាការងារបន្ទាន់ជាងពេលណាៗទាំងអស់៖ ពោលគឺ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ចាំបាច់ត្រូវមានជួរកម្មាភិបាលដែលសមស្រប; ដើម្បីដោះសោ និងអភិវឌ្ឍន៍ធនធានសង្គម មនុស្សម្នាក់ ត្រូវតែដឹងពីរបៀបកំណត់អត្តសញ្ញាណ ប្រើប្រាស់ និងឱ្យតម្លៃដល់បុគ្គលដែលមានសមត្ថភាពពិតប្រាកដ។
តម្រូវការអភិវឌ្ឍន៍ដាក់ចេញស្តង់ដារថ្មីអំពីកម្មាភិបាល
កាលនៅរស់ លោកប្រធានហូជីមិញធ្លាប់បានបញ្ជាក់ថា៖ “កម្មាភិបាលគឺជាឬសគល់នៃការងារទាំងអស់” ហើយ “ភាពជោគជ័យ ឬបរាជ័យទាំងអស់គឺអាស្រ័យ ដោយកម្មាភិបាលនោះពូកែ ឬទន់ខ្សោយ”។
នៅក្នុងដំណាក់កាលនីមួយៗនៃបដិវត្តន៍ តម្រូវការសម្រាប់ការងារកម្មាភិបាលត្រូវបានបំពេញបន្ថែម ដោយភ្ជាប់ទៅនឹងភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ នៅក្នុងបរិបទបច្ចុប្បន្ន តម្រូវការនេះនៅតែបន្តត្រូវបានកំណត់នៅកម្រិតខ្ពស់ជាងនេះ ជាពិសេសសមត្ថភាពក្នុងការចាត់តាំងមនុស្សត្រឹមត្រូវទៅកាន់ការងារត្រឹមត្រូវ ដោះស្រាយបញ្ហាថ្មីៗ ការងារលំបាក និងបង្កើតលទ្ធផលជាក់ស្តែង។
ការដែលសន្និបាតមជ្ឈិមលើកទី ៤ បានបន្តលើកមកពិភាក្សាអំពីការកែទម្រង់ដ៏ទូលំទូលាយនៃការងារកម្មាភិបាលបានបង្ហាញថា តម្រូវការនេះកំពុងត្រូវបានដាក់ក្នុងចក្ខុវិស័យរយៈពេលវែងជាង។ តាមនោះ ការងារកម្មាភិបាលមិនត្រឹមតែផ្តោតលើការជ្រើសរើសមនុស្សត្រឹមត្រូវសម្រាប់តំណែងត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបង្កើតយន្តការមួយសម្រាប់អ្នកដែលមានសមត្ថភាពពិតប្រាកដ ត្រូវបានប្រគល់ភារកិច្ចសំខាន់ៗ ផ្តល់អំណាច និងផ្តល់ធនធានគ្រប់គ្រាន់ដើម្បីឲ្យកម្មាភិបាលនោះប្រែក្លាយគោលគំនិតទៅជាលទ្ធផល។ ឧត្តមសេនីយ៍ត្រី សាស្ត្រាចារ្យរង លោកបណ្ឌិត ង្វៀន វ៉ាន់ សៅ អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម (ក្រសួងការពារប្រទេស) បានថ្លែងថា៖ “ខ្ញុំមានការរំពឹងទុកខ្ពស់ទៅលើការងារកម្មាភិបាល ដែលនឹងផ្លាស់ប្តូរយ៉ាងខ្លាំងពីការគ្រប់គ្រងមនុស្សទៅជាការអភិវឌ្ឍ និងការប្រើប្រាស់មនុស្ស។ ពីការរៀបចំកម្មាភិបាលសម្រាប់អាណត្តិនីមួយៗ យើងគួរតែផ្លាស់ប្តូរទាំងស្រុងទៅជាការរៀបចំធនធានមនុស្សនៃភាពជាអ្នកដឹកនាំសម្រាប់ភារកិច្ចយុទ្ធសាស្ត្ររយៈពេលវែងរបស់ប្រទេសជាតិ។ ហើយសំខាន់បំផុត យន្តការមួយត្រូវបង្កើតឡើង ដើម្បីឱ្យមនុស្សដែលមានសមត្ថភាពត្រូវបានប្រគល់ភារកិច្ចសំខាន់ៗ ហើយអ្នកដែលអនុវត្តន៍បានល្អត្រូវបានផ្តល់សិទ្ធិអំណាចធំជាង។ អ្នកដែលបង្កើតតម្លៃគួរតែត្រូវបានទទួលស្គាល់យ៉ាងសក្តិសម។ ក្នុងពេលជាមួយគ្នានេះ អ្នកដែលមិនបំពេញតាមតម្រូវការត្រូវតែផ្តូរអ្នកជំនួសជាបន្ទាន់”។
ជួរកម្មាភិបាលយុទ្ធសាស្ត្រត្រូវតែត្រូវបានប្រគល់ជូនភារកិច្ចធំជាង និងពិបាកជាង
មហាសន្និបាតលើកទី ១៤ របស់បក្ស បានជ្រើសរើសសមាជិកមជ្ឈិមបក្ស ចំនួន ២០០ រូប ជាក្រុមដែលបក្សទុកចិត្តឲ្យចូលរួមចំណែកក្នុងការបង្កើតសន្ទុះ និងរបកគំហើញថ្មីៗ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ ជួរកម្មាភិបាលកម្រិតយុទ្ធសាស្ត្រនេះ ត្រូវតែត្រូវបានប្រគល់ជូនភារកិច្ចធំជាង និងពិបាកជាង ដែលទាមទារឲ្យមានការត្រិះរិះបែបរួម ចក្ខុវិស័យកម្រិតម៉ាក្រូ និងចក្ខុវិស័យថ្នាក់ជាតិ។
សាស្ត្រាចារ្យរង បណ្ឌិត ឡេ វ៉ាន់គឿង អនុប្រធានវិទ្យាស្ថានកសាងបក្ស បណ្ឌិត្យសភានយោបាយជាតិហូជីមិញ ជឿជាក់ថា៖ “កម្មាភិបាលម្នាក់ៗ រួមទាំងកម្មាភិបាលកម្រិតយុទ្ធសាស្ត្រ និងកម្មាភិបាលមូលដ្ឋាន គួរតែជ្រួតជ្រាបពាក្យប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ ដែលថា៖ “អ្វីក៏ដោយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន ចូរធ្វើដោយអស់ពីសមត្ថភាព។ អ្វីក៏ដោយដែលបង្កគ្រោះថ្នាក់ដល់ប្រជាជន ចូរជៀសវាងដាច់ខាត”។ ប្រសិនបើយើងអាចធ្វើបានដូច្នេះ ភាពជោគជ័យនៃសន្និបាតមជ្ឈិមលើកទី៤ នឹងរីកសាយភាយយ៉ាងខ្លាំង ដោយឈានចូលក្នុងពាក្យសម្ដី និងសកម្មភាពរបស់កម្មាភិបាលម្នាក់ និងបក្ខជនម្នាក់ៗ។ បន្ទាប់មកនឹងក្លាយជាចលនាមួយថា៖ បក្ខជនធ្វើជាគំរូ ប្រជាជនធ្វើត្រាប់តាម”។
ពីការវាយតម្លៃកម្មាភិបាលឱ្យបានត្រឹមត្រូវ ការប្រើប្រាស់មនុស្សត្រឹមត្រូវ ការចាត់តាំងភារកិច្ចស្របតាមសមត្ថភាពរបស់កម្មាភិបាលម្នាក់ៗ រហូតដល់ការបង្កើតយន្តការដើម្បីកំណត់ ទាក់ទាញ និងប្រើប្រាស់ធនធានមនុស្ស ទាំងអស់សុទ្ធតែមានគោលបំណងកសាងជួរកម្មាភិបាលដែលមានគុណសម្បត្តិ សមត្ថភាព កិត្យានុភាព និងបំណងប្រាថ្នាចង់ចូលរួមចំណែកគ្រប់គ្រាប់។ ទាំងនេះក៏ជាលក្ខខណ្ឌដ៏សំខាន់សម្រាប់បង្កើនសមត្ថភាពក្នុងការអនុវត្ត និងគោលនយោបាយ និងការសម្រេចចិត្តរបស់បក្សក្លាយទៅជាលទ្ធផលជាក់ស្តែងក្នុងស្ថានភាពជាក់ស្តែង ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងយុគសម័យថ្មី៕








