សន្តិសុខ នុយក្លេអ៊ែរ : ការ បារម្ភរួមរបស់សកលលោកទាំងមូល។
27/03/2012 09:31
ក្នុងថ្ងៃធ្វើការចុងក្រោយទី២៧មិនាសន្និសីទកំពូលស្តីពីសន្តិសុខ នុយ ក្លេអ៊ែរលើកទី២នៅកូរ៉េខាងត្បូងដំណើរការពិភាគ្សាអំពីដំណោះស្រយ ការពារវត្ថុធាតុដើមមូលដ្ឋាន នុយក្លេអ៊ែរនិងមិនទុកឲ្យគ្រោះភេរវកម្ម នុយក្លេអ៊ែរកើតមានឡើង។

(VOVWORLD)-ក្នុងថ្ងៃធ្វើការចុងក្រោយទី២៧មិនាសន្និសីទកំពូលស្តីពីសន្តិសុខ នុយក្លេអ៊ែរ លើកទី២នៅកូរ៉េខាងត្បូងដំណើរការពិភាគ្សាអំពីដំណោះស្រយការពារវត្ថុធាតុដើមមូលដ្ឋាន នុយក្លេអ៊ែរនិងមិនទុកឲ្យគ្រោះភេរវកម្មនុយក្លេអ៊ែរកើតមានឡើង។គោលដៅដែលបណ្តាថ្នាក់ ដឹកនាំលើសកលលោកសង្ឃឹមទៅលើសន្និសីទគឺច្បាស់លាស់ប៉ុន្តែបញ្ហាសន្តិសុខ នុយក្លេអ៊ែរ លើសកលលោកពិបាកត្រួតពិនិត្យ។សន្និសីទកំពូលស្តីពីសន្តិសុខ នុយក្លេអ៊ែរលើកនេះមាន ទំហុំធំបំផុតពីមុនមកដោយមានការចូលរួមរបស់ប្រមុខរដ្ឋរដ្ឋាភិបាលរបស់ប្រទេសចំនួន៥៣ រួមជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិចំនួន៤ទៀត។តាមការពិនិត្យរបស់អ្នកជំនាញការ មួយចំនួនថាសន្និសីទលើកនេះអាចបញ្ជាក់ពីឆ័ន្ទះនៃសហគមន៍អន្តជាតិក្នុងការការបង្ការទប់ ទល់នឹងសកម្មភាពភេរវកម្ម នុយក្លេអ៊ែរ។ទន្ទឹមនឹងនោះសន្និសីទនៅគាំទ្រសកម្មភាពនៃប ណ្តាអង្គារអន្តរជាតិដូចជាអង្គកាសហប្រជាជាតិទីភ្នាក់ងារថាមពលបរមាណូអន្តជាតិ(IAEA) ក្នុងការរារាំងផលិតវត្ថុធាតុដើមនុយក្លេអ៊ែរដែលអាចប្រើប្រាស់ក្នុងការផលិតអវុធនុយក្លេអ៊ែរ។មជ្ឈដ្ឋានអ្នកផ្សព្វផ្សាយរបស់ប្រទេសម្ចាស់ផ្ទះបានឲ្យដឹងថាក្នុងពិធីបិទអង្គសន្និសីទចេញសេច ក្តីថ្លែងការសេអ៊ូលដោយអះអាងនូវកិច្ចសន្យាអន្តរជាតិក្នុងការកាត់បន្ថយប្រើប្រាស់សារធាតុ Uranium និងបើកទូលាយបណ្តាការពិភាគ្សាអំពីសុវត្ថិភាពនុយក្លេអ៊ែរ។ សាធារណះមតិនៅចាំថាក្នុងសន្និសីទកំពូលស្តីពីសន្តិសុខ នុយក្លេអ៊ែរលើកទី១នាឆ្នាំ២០១០ ប្រធានាធិបតីអាមេរិក Barack Obama បានកំណត់គោលដៅធានាពិនិត្យរាល់វត្ថុធាតុដើមនុយ ក្លេអ៊ែរនាឆ្នាំ២០១៤។ប៉ុន្តែរយះពេល២ឆ្នាំក្រោយសន្និសីទដល់ឥឡូវនេះពិភពលោកនៅមិនទាន់រកឃើញដំណោះស្រាយឲ្យបញ្ហាធានាសន្តិសុខ នុយក្លេអ៊ែរទេ។នាបច្ចុប្បន្នចំនួនប្រទេស មានកម្មសិទ្ឋិ នុយក្លេអ៊ែរកាន់តែកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ជាងនេះទៅទៀតគឺការរីកធំធាត់ របស់អង្គារភេរវកម្មដែលជានិច្ចកាលជាកំលាំងស្វែងរកឪកាសដើម្បីមានវត្ថុធាតុដើមនេះសំដៅ គំរាមកំហែងសន្តិភាពពិភពលោក។តាមរបាការណ៍ថ្មីនៃ IAEAថាគិតដល់ឆ្នាំ២០១១លើទូទាំង ពិភពលោកមានបរិមាណសារធាតុ Uranium ត្រូវបានចម្រាញ់ប្រមាណ១៦០០តោននិង Plutonium ប្រមាណ៥០០តោនដែលអាចកែច្នៃក្បាលគ្រាប់ នុយក្លេអ៊ែរប្រមាណ១២ពាន់គ្រាប់។ internet សន្និសីទកំពូលស្តីពីសន្តិសុខ នុយក្លេអ៊ែរលើកទី២នៅកូរ៉េខាងត្បូងតត្រូវបានចាត់ទុកជាការ តភ្ជាប់សន្និសីទកំពូលស្តីពីអាវុធ នុយក្លេអ៊ែរនិងការមិនរីកសាយអាវុធ នុយក្លេអ៊ែរនៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិឆ្នាំ២០០៩និង សន្និសីទកំពូលស្តីពីសន្តិសុខ នុយក្លេអ៊ែរលើកទី១ ដែលប្រព្រឹត្តទៅនៅក្រុងវ៉ាសីនតោននាឆ្នាំ២០១០។ការដែលថ្នាក់ដឹកនាំពិភពលោកជួបជំប្រជុំ លើកទី៣ក្នុងប៉ុន្មានឆ្នាំកន្លងមកដើម្បីស្វែងរកដំណោះស្រាយសំរាប់បញ្ហា១មិនថ្មីអាចសរឲ្យឃើញនូវសារសំខាន់នៃការធានាសន្តិសុខ នុយក្លេអ៊ែរចំពោះសន្តិភាពរបស់មនុស្សលោក។ជាមួយបណ្តាសេចក្តីថ្លែងការដែលគ្រោងបាននាំចេញនៅពិធីបិទ សន្និសីទកំពូលើកនេះសាធារ ណះមតិសង្ឃឹមថាការធានាសន្តិសុខ នុយក្លេអ៊ែរនឹងត្រូវបានបណ្តាប្រទេសអនុវត្តយ៉ាងសកម្ម ទោះបីនៅដឹងថាពិកិច្ចសន្យាដល់សកម្ម-ភាពជាក់ស្តែងគឺដំណើរ១ក្តី៕
Related








