សន្តិសុខនៅអ៊ីរ៉ាក់នៅជាសញ្ញាសួរធំ១។
24/07/2012 07:45
ជាងពាក់កណ្តាលឆ្នាំបានកន្លងផុតទៅ គិតតាំងពីពេល វ៉ាស៊ីនតោនរៀបចំពិធីទម្លាក់ទង់នាថ្ងៃទិ១៥ធ្នូឆ្នាំទៅមិញ មក បញ្ហាសន្តិសុខនៅអ៊ីរ៉ាក់នៅជាសញ្ញាសួរធំ១ដ៍ដែល។ការព្រួយបារម្មណ៍ នៃសហគមន៍អន្តជាតិអំពីការប្រជែងដណ្តើមសិទ្ឋអំណាចនៅអ៊ីរ៉ាក់បន្ទាប់ពី ការដកកងទ័ពអាមេរិកបានដាក់ចេញក្រោយពីសាធារណះមតិសង្កេតឃើញ អ្វីៗដេលបានកើតមានឡើងនៅអ៊ីរ៉ាក់។
ការផ្ទុះគ្រាប់បែក១នៅទីរួមស្រុក Taji (Image: Internet) Vovworld- នាថ្ងៃ ទី២៣ កក្កដាការផ្ទុះគ្រាប់បែកជាបន្តបន្តាប់នៅអ៊ីរ៉ាក់បានធ្វើ ឲ្យ មនុស្សចំនូន៩១នាក់ត្រូវស្លាប់ និង១៦១នាក់ទៀតរងរបួស។ និងថ្ងៃនេះ បានក្លាយទៅជាថ្ងៃបង្ហូឈាមជាទីបំផុតនៅប្រទេសនេះក្នុងរយះពេលជាង២ឆ្នាំ កន្លងមកគិតតាំងពីខែឧសាភាឆ្នាំ២០១០។អំពើហឹង្សាបង្ហូឈាមជាទីបំផុតបាន កើតមានឡើនៅទីរួមស្រុក Taji ដែលមានចម្ងាយពីរដ្ឋធានី បាដាដ ប្រមាណ ២៥ គីឡូម៉ែត្រពីភាគខាងជើង បណ្តាលឲ្យមនុស្ស ១៨នាក់បានស្លាប់ និង ២៩នាក់ ទៀតរងរបួស។ឯនៅទីរួមស្រុក Dhuluiyahចំណុះខេត្ត Salahudin ដែលមានចម្ងាយពីរដ្ឋធានី បាដាដ ប្រមាណ៨០ គីឡូម៉ែត្រពីភាគខាងជើង បណ្តាជនប្រដាប់អាវុធបានដំណើរការវាយប្រហារទៅលើទីតាំងយោធា១នៅ ទីនេះបានធ្វើអោយទាហានចំនូន១៥នាក់និងសមជិកចំនូន២ននាក់នៃក្រុម ជិតស្និទជាមួយរដ្ឋាភិបាលត្រូវសា្លប់។ក្នុងពេលជាមួយនេះដែរ ការផ្ទុះគ្រាប់ បែកនិងបាញ់កាំភ្លើងផ្សេងៗនៅ រដ្ឋធានី បាដាដនិងដំបន់ជាច្រើនទៀតបាន ធ្វើអោយយមនុស្ស ៤៥នាក់បានស្លាប់ និងហោចណាស់មានមនុស្ស៧៤នាក់ ទៀតរងរបួស។ជាក់ស្តែងគឺនេះមិនមែនជាលើកដំបូងដែលការផ្ទុះគ្រាប់បែក និងជំលោះកើតមានឡើងនៅប្រទេសនេះទេ។ក្នុងរយះពេលកងទ័ពអាមេរិក បោះទ័ពនៅទីនេះបណ្តាការវាយប្រហារភេរវកម្មបានប្រព្រិត្តទៅ។ប៉ុន្តែក្រោយ ពីទាហានអាមេរិកដកចេញពីប្រទេសនេះ ចំនួនការវាយប្រហារបានកើនឡើង យ៉ាងខ្លាំងក្លា។ជាក់ស្តែងគឺនាថ្ងៃទី២៣កក្កដាការផ្ទុះគ្រាប់បែកចំនួន៣ដែលកើត មានឡើងនៅទីរួមស្រុកMahmudiyaបណ្តាលឲ្យមនុស្ស ១១នាក់បានស្លាប់ និង ៣៨នាក់ ទៀតរងរបួស។ឫនាខែមុនការផ្ទុះគ្រាប់បែកនានានបានធ្វើអោយឲ្យ មនុស្ស ២៣៧នាក់បានស្លាប់ និង៦០៣នាក់ ទៀតរងរបួស។ការវាយប្រហារនេះ ភាគច្រើនគឺតម្រង់ទៅលើអ្នកធ្វើធម្មយាត្រានិកាយ Shiiteនិងកំលាំងសន្តិសុខ អ៊ីរ៉ាក់។ Image: Internet ច្បាស់លាស់ថាដោយគ្មានអើពើដល់បណ្តាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនឹង កំលាំងសន្តិសុខអ៊ីរ៉ាក់សំដៅរក្សាការពារសណ្តាប់ធ្នាប់នេះ អំពើរហឹង្សានៅតែ កើតមានតទៅទៀត ធ្វើឲ្យសាធារណមតិចោទសំណួរអំពីសមត្ថភាពដឹកនាំប្រទេស របស់រដ្ឋអំណាច Baghdad ។ក៏ប៉ុន្តែ ក្រុមអ្នកសង្កេតការចាត់ទុកថា៖ទំនាស់នឹងការ បំបែកបំបាក់ផ្ទៃក្នុងនេះឯងបានធ្វើឲ្យឆាកនយោបាយប្រទេសនេះពិបាករកបាន នូវសម្លេងរួមក្នុងការគ្រប់គ្រងប្រទេស។ បន្ទាប់ពីកងទ័ពអាមេរិកដកចេញពីអ៊ីរ៉ាក់ នៅប្រទេសនេះបានលេចចេញទំនោរចង់អាកាត់អ៊ីរ៉ាក់ជា៣ភាគ៖ជនជាតិ Kurdគ្រប់គ្រងភាគខាងជើងដែលសម្បូរទៅដោយប្រេងឧស្ម័ន សហគមគ្រឹស្តសាសនិករ នឹងជនឥស្លាមនិកាយSunni គ្រប់គ្រងភាគកណ្តាលនឹងតំបន់ភាគខាងត្បូងគឺសំរាប់ សហគមន៍ជនឥស្លាមនិកាយ Shiite ។មុននេះមិនយូរៗទេ ខែត្រចំនួន៤នៅភាគ កណ្តាលរួមមានខែត្រ Salah al-din ,Diyala, Anbarនឹង Nineveh បានអំពាវនាវបង្កើត រដ្ឋឯករាជ្យរបស់សហគមជនឥស្លាមនិកាយ Sunni ដោយមូលហេតុថា៖រដ្ឋា- ភិបាលកណ្តាលរបស់ជនឥស្លាមនិកាយ Shiiteមិនយកចិត្តទុកដាក់ដល់ផល ប្រយោជន៏ របស់គេ ប្រព្រិត្តចំពោះគេដូចជាពលរដ្ឋវណ្ណះទី២។នឹងនាពេលថ្មីៗនេះ តុលាការព្រហ្មទ័ណ្ណកណ្តាលអ៊ីរ៉ាក់បានចាប់ផ្តើមឡើងវិញសវនាការជំនុំជំរះទោស អនុប្រធានាធិបតីកំពុររត់គេច Tariq al-hashimi ពីការចោទប្រកាន់កាប់សម្លាប់មនុស្ស។ប្រការនេះបានឆ្លុះបញ្ឆាំងនូវទំនាស់ផ្ទៃក្នុងរបស់រដ្ឋអំណាចទីក្រុង Baghdad ។ទំនាស់ខាងអំណាចដែលមិនបានដោះស្រាយដោយដាច់ខាតនេះឯង បាននឹង កំពុងជាកត្កាល្អសំរាប់ពូកភេរវជនជ្រៀតចូលនឹងឆ្លៀតយកឱកាស។ព្រិត្តិការណ៏ ដែលទើបនឹងប្រព្រិត្តទៅគឺជាភស្តុតាងរស់រវើក១។ពិប្រាកដថា៖ប្រជាជនអ៊ីរ៉ាក់ មិនអាចមានបានសន្តិភាពទាំងស្រុងពេលដែលការប្រជែងដណ្តើមអំណាចមិន ទាន់មានសញ្ញាធូរស្រាលសោះ៕
Related








