ដំណើរទស្សនកិច្ចអះអាងនូវចំណងសាមគ្គីភាពនិងមិត្តភាពជាពិសេស វៀតណាម-ឡាវ។
03/07/2012 08:02
ថ្ងៃទី៣កក្កដា ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធាររដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ដំណើរទស្សនកិច្ចរបស់ ប្រធានរដ្ឋសភា Nguyen Sinh Hungលើកនេះបានអះអាង ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២គឺពូនជ្រុំអោយទំនាក់ទំនង ពិសេសវៀតណាម ឡាវដោយឥតឈប់ឈរព្រមទាំងជំរុញទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង២។

បហរទេសឡាវ(Image: Internet) VOVWORLD- ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា Nguyen SinhHung ប្រព្រឹត្ត ទៅក្នុងកាលះទេសះដែលទំនាក់ទំនងសហប្រតិបត្តិរវាងប្រទេសទាំង២និងរដ្ឋសភា នៃ ប្រទេសទាំង២កំពុងអភិវឌ្ឃន៍ដោយឥតឈប់ឈរ។ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្នាក់ដឹក នាំស្ទើតែទាំងអស់របស់បក្សរដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា នៃ ប្រទេសទាំង២សុទ្ឋតែមាន ដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក។តាមរយះនោះទំនុកទុកចិត្ត ភាពជិតស្និទ្ឋរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់រវាង ប្រទេសទាំង២កាន់តែបានពង្រឹងនិងពង្រីកសមាជីក ការិយាល័យមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ PhanKham Viphavan ប្រធានសមាគម មិត្តភាពឡាវ-វៀតណាមបានចាត់ទុកថា: “ខ្ញុំរំពឹងគិតថាលើសកលលោកគ្មានទំនាក់ ទំនងណាគឺពិសេស ដូចជា ទំនាក់ទំនងរវាងប្រទេសយើងទាំង២ឡាវ-វៀតណាមទេ។ថ្នាក់ដឹកនាំនៃ ប្រទេសទាំង២ជានិច្ចកាលយកចិត្តទុកដាក់ដល់ការធ្វើយ៉ាងម៉េចដើម្បី អប់រំជំនាន់វ័យក្មេងនៃ ប្រទេសទាំង២យល់បានប្រពៃណីរវាង ប្រទេសយើងទាំង២។ការងារអប់រំនេះជាភារកិច្ចរបស់សមាគមមិត្តភាព នៃ ប្រទេសយើងទាំង២“។ ថ្នាក់ដឹកនាំវៀតណាមនិងឡាវបានជ្រើសរើសឆ្នាំ២០១២ជា ឆ្នាំសាមគ្គីភាពនិងមិត្តភាព ជាពិសេសវៀតណាម-ឡាវក្នុងឪកាសរំលឹកខួបលើកទី៥០ឆ្នាំបង្កើតទំនាក់ទំនងការទូត (១៩៦២-២០១២)និង៣៥ឆ្នាំចុះហត្ថលេខាលើសន្ឋិសញ្ញាមិត្តភាពកិច្ចសហប្រតិបត្តិការ (១៩៧៧-២០១២)។កាលពីដើមឆ្នាំនៅប្រទេសនិមួយៗបានបង្កើតគណះកម្មាធិការជាតិ បញ្ជាឆ្នាំសាមគ្គីភាពនិងមិត្តភាពវៀតណាម-ឡាវដើម្បីគួបផ្សំរៀបចំសកម្មភាពរំលឹកខួប នៅទូទាំងប្រទេស។ពិសេសគឺនាខែមេសាកន្លងទៅចំណុចលេចធ្លោក្នុងកំណាត់ផ្លូវ៥០ឆ្នាំ នៃទំនាក់ទំនងការទូតវៀតណាឡាវគឺភាគីទាំង២បានរៀបចំសន្និសីទសហប្រតិតបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំង២នៅខេត្ត Son La (វៀតណាម)។ថ្លែងមតិនៅឪកាសនេះ ប្រធានរដ្ឋសភា Nguyen SinhHungបានសង្កត់ធ្ងន់ថា: “ នេះជាឪកាសសំរាប់យើងរួមគ្នា រំលឹកឡើងវិញនិងធ្វើអោយចំណងសាមគ្គីភាពជាពិសេសរវាងប្រជាជាតិទាំង២ស៊ីជំរៅ ថែមទៀត។ចំណងនេះត្រូវបានលោកប្រធានហូជីមិញនិងលោកប្រធាន Cayso Phomvi han បានពូនជ្រុំដោយឥតឈប់ឈរ ព្រមទាំងរួមគ្នាផ្លាស់ប្តូរទិសដៅនិងដំណោះស្រាយ ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនាងនេះតទៅទៀត “។ និមិត្តរូបនៃឆ្នាំមិត្តភាពសាមគ្គីភាពមិត្តភាពវៀតណាមឡាវ។ លលើវិស័យសេដ្ឋកិច្ចវៀតណាមនិងឡាវកំពុងខំប្រឹងប្រែងបង្កើនតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីពី៧០០លានដុល្លារអាមេរិកនាឆ្នាំ២០០១ឡើង១ពាន់លាននាឆ្នាំ២០១២និងឡើងដល់២ពាន់លាននាឆ្នាំ២០១៥។តាមឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ថាបញ្ហាសំខាន់១ក្នុងចំណោមបញ្ហាសំខាន់ដែលរដ្ឋាភិបាលនៃប្រទេសទាំង២ត្រូវ អនុវត្តនាពេលខាងមុខគឺជំរុញសេដ្ឋកិច្ចអោយសក្តិសម្យជាមួយទំនាក់ទំនងជាប្រពៃណី រវាងប្រទេសទាំង២។លោក Nguyen Xuan Phuc មានប្រសាសន៍ថា “ យើងត្រូវជំរុញ រាល់វីធានការជួយឧបត្ថម្ភបណ្តាអង្គភាពអាជីវកម្មរបស់ភាគីទាំង២ពង្រីកការវិនិយោគអាជីវកម្មនិងបន្តយន្តការសន្ទនាដើម្បីដោះស្រាយការលំបាកនានាសំដៅជំរុញនិងសុក្រិដ បណ្តាកិច្ចព្រមព្រៀងទាក់ទិនដល់ពាណិជ្ជកម្មនិងវិនិយោគជាដើម “។ នាបច្ចុប្បន្ននេះប្រទេសទាំង២ប្តេជ្ញាចិត្តសំរេចការបោះបង្គាលព្រំដែនគោកដែលនៅសេស សល់ក្នុងឆ្នាំនេះនិងបន្តគំរោងការលើកកំពស់គុណភាពនិងប្រសិទ្ឋភាពនៃសហប្រតិ បត្តិការវៀតណាមឡាវលើវិស័យអប់រំអភិវឌ្ឃន៍ប្រភពធនធានមនុស្សក្នុងដំណាក់កាល២០១១-២០២០៕
Related








