VOV WorldVOV World
ដើម្បីសហគមន៍អាស៊ានមួយ 
09/07/2012 08:53
(VOVWORLD)_នាថ្ងៃទី ៩ កក្កដា រដ្ឋមន្ត្រី ក្រសួងការ បរទេស Pham Binh Minh នាំមុខគណះប្រតិភូវៀតណាម ចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេស​អាស៊ាន លើកទី ៤៥(AMM – 45 ) និងបណ្ដាសន្និសីទទាក់ទិននានា ​ដូចជា៖ ​សន្និសីទរដ្ឋមន្ត្រីការ បរទេស អាស៊ាន ជាមួយបណ្ដាដៃគូ (PMC) វេទិកា​ជាន់​ខ្ពស់​​ទ្វីបអាស៊ីបូពា៍ (EAS) និងវេទិកាតំបន់អាស៊ាន លើកទី ១៩ (ARF – 19) ​នៅរាជធានីភ្នំពេញ (កម្ពុជា) ។
ដើម្បីសហគមន៍អាស៊ានមួយ 
(VOVWORLD)_នាថ្ងៃទី ៩ កក្កដា រដ្ឋមន្ត្រី ក្រសួងការបរទេស Pham Binh Minh   នាំមុខគណះប្រតិភូវៀតណាម ចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេស​អាស៊ាន លើកទី  ៤៥(AMM – 45 ) និងបណ្ដាសន្និសីទទាក់ទិននានា ​ដូចជា៖ ​សន្និសីទរដ្ឋមន្ត្រីការ បរទេស អាស៊ាន ជាមួយបណ្ដាដៃគូ (PMC) វេទិកា​ជាន់​ខ្ពស់​​ទ្វីបអាស៊ីបូពា៍ (EAS) និងវេទិកាតំបន់អាស៊ាន លើកទី ១៩ (ARF – 19) ​នៅរាជធានីភ្នំពេញ (កម្ពុជា) ។ គណះប្រតិភូវៀតណាម ចូលរួមសន្និសីទ AMM – 45 និងសន្និសីទ ទាក់ទិននានា  លើកនេះគឺ សំដៅ ពង្រឹង ចំណង់​សាមគ្គីភាព កិច្ចសហប្រតិបត្តិការអាស៊ាន  បង្កើន តួនាទីម្ចាស់ការ ទទួលខុសត្រូវរបស់អាស៊ាន ចំពោះសន្តិភាព សន្តិសុខក្នុងតំបន់  រក្សារតួនាទីម្ចាស់ការយ៉ាងរឹងមាំរបស់អាស៊ានក្នុងសភាពការណ៍ថ្មី ជំរុញទំនាក់ទំនង ជាមួយបណ្ដាដៃគូរ រួមវិភាគទានអោយសន្និភាព សន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់  ទន្ទឹមនិងនោះ រួមចំណែកលើកកំពស់តួនាទីរបស់វៀតណាមទៀតផង។ សន្និសីទពិគ្រោះយោបល់មិនផ្លុវការអំពីការកសាង ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (http://vov.vn/Home/)           បណ្ដាសន្និសីទលើកនេះ គឺជាបណ្ដាសន្និសីទរដ្ឋមន្ត្រីប្រចាំឆ្នាំ ដ៏​សំខាន់របស់ តំបន់  ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេស ប្រធានគណះ​ប្រតិភូ នៃប្រទេស និងអង្គការចំនួន ២៧។ ខ្លឹមសារស្នូលរបស់ បណ្ដាសន្និសីទលើកនេះ  គឺ ប្រមូលផ្តុំ  វាយ តំលៃ ស្ថានភាពសហប្រតិបត្តិការអាស៊ាន រវាងអាស៊ានជាមួយបណ្ដាដៃគូ ក្នុងរយះ ពេលកន្លងទៅ ពិភាក្សាអំពីទិសដៅជំរុញបណ្ដា​ទំនាក់ទំនងសហប្រតិបត្តិការក្នុងរយះ ពេលខាងមុខ​ ផ្លាស់ប្តូរ​អំពីបញ្ហាមួយចំនួនរបស់អន្តរជាតិ តំបន់ ដែលយកចិត្តទុកដាក់ ដូចគ្នា ​ពិសេសគឺបណ្ដាបញ្ហាដែលទាក់ទិនដល់សន្តិភាព សន្តិសុខក្នុងតំបន់។           ចំពោះរាល់ការបំរែបំរួលដ៏ស្មុគ្រស្មាញក្នុងតំបន់ និងអន្តរជាតិ ​ដូចជា៖ ជំលោះ  ការប្រែប្រួលអាកាសធាតុ វិប័ត្ត សេដ្ឋកិច្ច ហិរញ្ញវត្ថុ បណ្ដាប្រទេសជាសមាជិកអាស៊ាន  សុទ្ធតែយល់ និងសង្ឃឹម ថា ទទួលបានបរិយាកាសប្រកប​ដោយសន្តិភាព  ស្ថិរភាព  ដើម្បីរួមគ្នាអភិវឌ្ឍន៍។ ដូច្នេះ ស្មារតីរួម របស់បណ្ដាសន្និសីទលើកនេះគឺ អាស៊ានត្រូវ ការបន្ត ការខំប្រឹងប្រែង ដើម្បីសន្តិភាព ​សន្តិសុខ និងការអភិវឌ្ឍន៍រួមក្នុងតំបន់។ តាមរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh ថា ក្នុងដំណាក់កាលនាបច្ចុប្បន្ន  អាស៊ាន​ ត្រូវ បង្កើន​សាមគ្គី​ភាព និងប្តេជ្ញាចិត្ត ជំរុញយ៉ាងខ្លាំង ការអនុវត្តជាក់ស្ដែង​វូបនីយកម្ម ដំណើការកសាង សហគមន៍អាស៊ាន ៖ ​          “យើងត្រូវ​ បន្តបង្កើន តួនាទីជាមជ្ឈមណ្ឌល របសអាស៊ាន បង្កើន​​រចនាសម្ព័ន្ធ ក្នុងតំបន់ ពង្រីកតួនាទីរបស់អាស៊ានជាមួយខាងក្រៅ។ អាស៊ានត្រូវ​បង្កើន ការរួម វិភាគទាន  ដើម្បីរក្សារ សន្តិភាព ស្ថិរភាពក្នុង​តំបន់  បង្កើនបណ្ដាយន្តការប្រតិបត្តិការ  ក៏ដូចជាគោលការណ៍ដែល​មានស្រាប់ ។​ នេះគឺ សន្ធិសញ្ញាស្និទ្ធស្នាល សហប្រតិបត្តិការ  ក៏ដូចជា សេចក្ដីថ្លែងការណ៍ ស្ដីអំពី​ប្រតិបត្តិ​សម្រាប់ភាគីនានានៅសមុទ្រខាងកើត  (DOC ) និងឈានទៅដល់ការកសាង ​ក្រមសិលធម៌នៃបញ្ហាសមុ្រទខាងកើត (COC)។” រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh(http://baobinhphuoc.com.vn/) ក្រឡេកមើលក្នុងរយះពេល ១ ឆ្នាំកន្លងទៅ គិតតាំងពីសន្និសីទការទូតអាស៊ាន លើកទី  ៤៤ ដែលបានរៀបចំនៅបាលី (ឥណ្ឌូនេស៊ី) វៀតណាមជានិច្ចកាល ខំប្រឹងប្រែង ជាក់ ស្ដែង​វូបនីយកម្ម​ បណ្ដាការសន្យារបស់ខ្លួន ដើម្បីគោលដៅ កសាង ​សហគមន៍ អាស៊ាន មួយ  ក្នុងសហគមន៍ បណ្ដាប្រទេសលើពិភពលោកទាំង​មូល។ មិនគ្រាន់តែ ជំរុញកិច្ច សហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសក្នុងប្លុកប៉ុណ្ណោះទេ ថែមទាំងវៀតណាម​ជានិច្ច កាល បើកទូលាយទំនាក់ទំនងការទូត​រវាងអាស៊ាន ជាមួយ បណ្ដាដៃគូរនៅខាងក្រៅ ទៀតផង។ ពីខែកក្កដា ឆ្នាំ ​២០១២នេះ វៀតណាម​ទទួលតួនាទីជាប្រទេសសម្របសម្រួល​  ក្នុងទំនាក់​ទំនងសន្ទនា រវាងអាស៊ាន និង EU ជាមួយបណ្ដា​អាទិភាពជាក់ស្ដែង។​ ក្នុង ទំនាក់ ទំនងជាមួយដៃគូរផ្សេងៗទៀត វៀតណាមមានបណ្ដាការរួមវិភាគទានជាក់ ស្ដែង ។ ឧទាហរណ៍ ៖​ជាមួយចិន កាលពីខែវិច្ចិកា ឆ្នាំ ​២០១១មក ជាមួយ​តួនាទី​ជា ប្រទេសសម្របសម្រួល ទំនាក់ទំនង អាស៊ាន -ចិន វៀតណាម​បាន​រួម​ជាមួយ បណ្ដាប្រទេសអាស៊ាន អនុវត្តការពិគ្រោះយោបល់ អំពី​ការកសាង ក្រមប្រតិបត្តិសម្រាប់ ភាគីនានា នៅសមុទ្រខាងកើត  ធ្វើជាមូលដ្ឋានដើម្បីអាស៊ានពិគ្រោះយោបល់ជាមួយចិនក្នុងការកសាងក្រម សីលធម៌ នេះ។ តាមអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Quang Vinh ថា ឯកសារនេះ ត្រូវបានកសាងផ្អែកលើមូលដ្ឋានបន្តរាល់ចំណុចជា សាវ័ននៃសេចក្តីថ្លែង​ការរួមអំពី ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រ​ខាង កើតដែលបានអាស៊ាននិងចិនចុះ ហត្ថ លេនៅកម្ពុជា មុននេះ១០ឆ្នាំ​។ ប៉ន្តែ ក្រមសីលធម៌ ត្រូវបានលើកកំពស់ជាង​ដោយមាន​ បណ្តា​មាត្រា មានចរិតលក្ខណៈប្រទាក់ប្រទុងគ្នាក្នុងការដោះស្រាយជំលោះរវាងភាគីនា នា​នៅសមុទ្រ ខាងកើត តាមស្មារតីប្រតិបត្តិការតាមច្បាប់អន្តរជាតិ ពិសេសគឺធម្មនុញ​ អ.ស.ប និងអនុ សញ្ញា អ.ស.ប ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ អនុរដ្ឋមន្រ្តី​ការបរទេស Pham Quang Vinh ឲ្យដឹងថា៖           រយៈពេល១០ឆ្នាំកន្លងទៅមាន DOC ដោយអាស៊ាននិងចិន​ចុះហត្ថលេខា​​​។សេចក្តី ថ្លែងការនេះ បានលើកឡើងរាល់គោលការណ៌​នៃច្បាប់អន្តរជាតិ។ ប៉ុន្តែក្នុងរយៈពេល១០ ឆ្នាំកន្លងទៅ យើងក៏បាន​ឃើញ​ច្បាស់​ថា DOCនេះ ម្យ៉ាង ពង្រីកបានតួនាទី ជាឯកសារ លាយល័ក្ខអក្សរសារវ័នកែសម្រួល​ទង្វើរបស់ប្រទេសនីមួយៗ ប៉ុន្តែម្យ៉ាង ទៀតក៏កើត មានឡើងបញ្ហាស្មុគស្មាញ​ដែលទាក់​ទិនដល់សន្តិភាព សុវត្ថិភាព នាវាចរណ៌ក្នុងតំបន់។ ដូច្នេះ បណ្តា​ប្រទេសអាស៊ានចាត់ទុកថា ដល់ពេលដែល តំបន់ត្រូវការឧបករណ៌មួយ​ដើម្បី​ អាចធានា និងរួមវិភាគទានសម្រាប់សន្តិភាព ស្ថិរភាព សន្តិសុខនាវាចរណ៌​នៅក្នុង​តំបន់ នោះគឺ COC។           បន្តទិសស្លោក “ម្ចាស់ការ សកម្ម​និងមានការទទួលខុសត្រូវ” វៀតណាម កំពុងខំ ប្រឹងប្រែងផ្សារ ភ្ជាប់ និងបង្រួញគម្លាតអភិវឌ្ឍន៌ រក្សាតួនាទីជាមជ្ឈ​មណ្ឌលរបស់អាស៊ាន ដើម្បីកសាងសហគមន៍រឹងមាំ១ អភិវឌ្ឍន៌ចីរភាពក្នុង​ឆ្នាំ ២០១៥៕