វាយប្រហារនៅខាងលិច Mosul៖ដំណាក់កាលសំខាន់ដើម្បីបណ្ដេញ IS ចេញពីប្រទេសអ៊ីរ៉ាក់
23/02/2017 08:22
(VOV)_នាថ្ងៃទី១៩កុម្ភះ កងទ័ពអ៊ីរ៉ាក់បានចាប់ផ្តើម ដំណាក់កាលថ្មី ក្នុងយុទ្ធនាការដណ្ដើមការកាន់កាប់ Mosulឡើងវិញ បន្ទាប់ពីពេលបើកការវាយប្រហារថ្មី ដណ្តើមបានតំបន់ភាគខាងលិច ទីក្រុងMosul ពី ពួកឥស្លាមស្វ័យប្រកាស (IS)។ប៉ុន្តែ ដើម្បីវាយបណ្ដេញ IS អោយចេញពីកំពែងចុងក្រោយនេះ ជាប្រការមិនងាយស្រួលទេ ដោយសារនៅទីនេះមានជនស៊ីវិលជាច្រើន។
(VOV)_នាថ្ងៃទី១៩កុម្ភះ កងទ័ពអ៊ីរ៉ាក់បានចាប់ផ្តើមដំណាក់កាលថ្មី ក្នុងយុទ្ធនា ការដណ្ដើមការកាន់កាប់Mosulឡើងវិញ បន្ទាប់ពីពេលបើកការវាយប្រហារថ្មី ដណ្តើម បានតំបន់ភាគខាងលិច ទីក្រុងMosul ពីពួកឥស្លាមស្វ័យប្រកាស (IS)។ប៉ុន្តែ ដើម្បីវាយ បណ្ដេញ IS អោយចេញពីកំពែងចុងក្រោយនេះ ជាប្រការមិនងាយស្រួលទេ ដោយសារ នៅទីនេះមានជនស៊ីវិលជាច្រើន។ វាយប្រហារនៅខាងលិច Mosul៖ដំណាក់កាលសំខាន់ដើម្បីបណ្ដេញ IS ចេញពីប្រទេសអ៊ីរ៉ាក់ Mosul ជាទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ចំងាយពីរដ្ឋធានី Baghdad គឺជាង៤០០គីឡូ ម៉ែត្រ និងមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ តភ្ជាប់ភូមិភាគខាងជើងអ៊ីរ៉ាក់ ជា មួយភាគខាងកើតស៊ីរី។ចាប់ពីពេលដែល IS កាន់កាប់នាខែមិថុនាឆ្នាំ២០១៤មក Mosul បានក្លាយទៅជាកំពែងស្នូលរបស់កងកម្លាំងនេះនៅអ៊ីរ៉ាក់។ រហូតមកដល់ពេលនេះ យុទ្ធនាការដណ្ដើម Mosul ឡើងវិញ (ដែលបានអនុវត្ត ពីខែតុលាឆ្នាំ២០១៦មក) របស់កងកម្លាំងអ៊ីរ៉ាក់ដោយមានការជួយឧបត្ថម្ភពីកង ទ័ពចម្រុះ ដោយអាមេរិកដឹកនាំ បានបណ្ដេញជនប្រដាប់អាវុធ IS ចេញពីតំបន់ ភាគខាងកើត របស់ទីក្រុងនេះ។ ភេរវករជាង១៥០០នាក់ត្រូវសម្លាប់ ក្នុងរយៈពេល ៤ខែកន្លងទៅ។ នាបច្ចុប្បន្ន តំបន់ភាគខាងលិចទីក្រុង Mosul ជាតំបន់ប្រមូលផ្តុំ ប្រជាជនច្រើនបំផុត មិនទាន់បានរំដោះនៅឡើយទេ។ ព្រំដែនរវាងភាគីទាងពីរគឺ ទន្លេ Tigris។
Related








