វេទិការវៀតណាម-អាមេរិកឡាទិនស្តីពីពាណិជ្ជកម្មនិងការវិនិយោគ ត្រូវបានបើកនៅទីក្រុងហាណូយ។
05/07/2012 07:57
វេទិការវៀតណាម-អាមេរិកឡាទិនស្តីពីពាណិជ្ជកម្មនិងការ វិនិយោគត្រូវបានបើកនៅទីក្រុងហាណូយនាថ្ងៃទី៥កក្កដា និងដំណើរការក្នុងរយះពេល២ថ្ងៃ។នេះជាលើកដំបូងដែល វេទិការរៀបចំឡើងក្នុងទ្រង់ទ្រាយធំដូច្នេះដើម្បីអះអាងនូវគោលមាគា៏ កិច្ចការបរទេសរបស់វៀតណាមគឺផ្តោតការយកចិត្តទុកដាក់ដល់ការ ពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាមួយបណ្តាប្រទេសអាមេរិកឡាទិនផង និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ភាគីទាំង២ក្នុងការលើកកំពស់ទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្ម អភិវឌ្ឍន៍ឲ្យស័ក្តសម្យនឹងសក្តានុភាពក៍ដូចជាទំនាក់ ទំនងនយោបាយដ៍ល្អប្រសើររវាងទ្វេភាគីផង។

វេទិការវៀតណាម-អាមេរិកឡាទិនស្តីពីពាណិជ្ជកម្មនិង ការវិនិយោគនៅទីក្រុងហាណូយ (Image: Internet) VOVWORLD-អាមេរិកឡាទិនជាទីផ្សារធំ១ដោយមានចំនួនប្រជាជនប្រមាណ ៥៨០លានាក់។GDP សរុបទទួលបានជាង៥៥០០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានខឿនសេដ្ឋកិច្ចចំនូន៣ស្ថិតក្នុងក្រុមប្រទេសទើបនឹងលេចចេញ (G20)គឺប្រេស៊ីល-អាហ្សង់ទិននិងមិចសិក។ក្នុងបណ្តាឆ្នាំកន្លងមកទំនាក់ទំនង រវាងវៀតណាជាមួយបណ្តាប្រទេសនៅដំបន់អាមេរិកឡាទិនអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លានិងរឹងមាំរហូតមកដល់សព្វថ្ងៃនេះវៀតណមបានមានទំនាក់ទំនងការទូត ជាមួយប្រទេសអាមេរិកឡាទិនចំនូន២៧ ព្រមទាំងបង្កើតគណះកម្មាធិការសហ ប្រតិបត្តិការចម្រុះជាមួយប្រទេសចំនួន៥និងបង្កើតយន្តការស្រាវជ្រាវនយោបាយ ជាមួយប្រទេសចំនួន១៥ជាដើម។ប្រទេសអាមេរិកឡាទិនចំនូន៨បានបើកស្ថាន ទូតនៅប្រទេសវៀតណាម។ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាម ជាមួយបណ្តាប្រទេសអាមេរិកឡាទិនបានកើនឡើងជាបន្តបន្ទាប់តំលៃប្រាក់ពា ណិជ្ជកម្មបានកើនពី៣០០លានដុល្លារអាមេរិកនាឆ្នាំ២០០០ដល់៥ពាន់១រយលាន ដុល្លារនាឆ្នាំ២០១១។ក្នុងនោះតំលៃប្រាក់ពាណិជ្ជកម្មរវសងវៀតណាមជាមួយ ប្រេស៊ីល-អាហ្សង់ទិននិងមិចសិកទទួលបានលើសពី៧ពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំនិងទុនវិនិយោគនៃដំបន់នេះចូលមកវៀតណាមគឺប្រមាណ២ពាន់លាន ដុល្លារអាមេរិក។ តាមអនុរដ្ឋមន្រ្តីការបរទេសវៀតណាម Nguyen Phuong Ngaថាលទ្ឋផលនេះគ្រាន់តែ ជាជំហានដំបូងនិងយថាទស្សអភិវឌ្ឍន៍ពាណិជ្ជកម្មនិងវិនិយោគរវាងភាគីទាំង២គឺ ធំធេងណាស់។លោកស្រីថ្លែងថា “ ភាគីទាំង២សុទ្ឋតែមានប្រៀបខ្លាំងដែលអាច បំពេញអោយគ្នាទៅវិញទៅមកឧទាហណ៍វៀតណាមមានទីផ្សារដ៍ធំដោយមានចំនួន ប្រជាជនជិត៩០លាននាក់។វៀតណាមមានទីតាំងភូមិសាស្រ្តនិងនយោបាយសំខាន់ នៅអាស៊ីអគ្នេយ៍និងជាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍យ៉ាងសកម្ម។ក្នុងពេលនេះដែរ បណ្តាប្រទេសអាមេរិកឡាទិនក៍ជាទីផ្សារដ៍ធំនិងមានតម្រូវការអំពីទំនិញដ៍សម្បូបែប ណាស់ព្រមទាំងសមស្របជាមួយរចណាសម្ព័ន្ឋទំនិញនាចេញរបស់វៀតណាមជាដើម“។ Image: Internet ដើម្បីកសាងទំនាក់ទំនងដៃគូរពាណិជ្ជកម្មនឹងវិនិយោគសកម្ម ចីរភាពរវាងវៀតណាម នឹងអាមេរិកឡាទីន ប្រការសំខាន់ពិសេសគឺ ត្រូវជំនះពុះពារលើរបាំងអំពីព័ត៍មាន នឹង ចន្លោះខាងភូមិសាស្រ្ត ជំរុញការយោគយល់គ្នាទៅវិញទៅមកនឹងការយកចិត្តទុកដាក់ របស់បណ្តាស្ថាប័ន្ធរដ្ឋាភិបាលនឹងអង្គភាពអាជីវកម្មនៃភាគីទាំង២ ព្រមទាំងបង្កើត យន្តការផ្លាស់ប្តូរនឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយហេតុនេះគំនិតរៀបចំ វេទីកា១ដើម្បីអ្នកគ្រប់គ្រង អាជីវករ វិនិយោគិនវៀតណាមនិងអាមេរិកឡាទីនជួបប្រា ស្រ័យពិភាក្សាអំពីឱកាស ទឹសដៅសហប្រតិបត្តិការ រកវិធានការណ៏ដោះស្រាយការ លំបាក ជំរុញកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងសេដ្ឋកិច្ច ពាណីជ្ជកម្មនឹងវិនិយោគ រវាងភាគីទាំង២ គឺជាជំហានសកម្ម១របស់រដ្ឋាភិបាលវៀតណាម។ឯកអគ្គរដ្ឋទូត Venezuela ប្រចាំនៅវៀតណាម Jorge Rondon Uzcategui ចាត់ទុកថា៖ វេទីកាបែបនេះ ១នឹងជួយរិតបណ្តឹងថែមទៀតទំនាក់ទំនងពិសេសរវាងវៀតណាមនឹងបណ្តាប្រទេសនៅ ភូមិភាគអាមេរិកឡាទីន។ខ្ញុំសង្ឃឹមថាវេទីកានេះនឹងជាជំហានសំខាន់ដំបូងដើម្បីជំរុញ ទំនាក់ទំនងរវាងភាគីទាំង២ឲ្យខ្លាំងក្លាថែមទៀត។ក្នុងក្របខ័ណ្ឌនៃវេទីកាលើកនេះក្រៅពីបណ្តាកិច្ចប្រជុំពិភាក្សាអំពីបញ្ហានានា នៅមានបណ្តាសកម្មភាពជួបប្រាស្រ័យទ្វេ ភាគី នឹងពិព័ណ៏។ល។ បណ្តាតំណាងក៏នឹងទៅទស្សនារមណីយដ្ឋានទេសចរណ៏ឈូង សមុទ្រHa long នឹងមូលដ្ឋានសេដ្ឋកិច្ច១ចំនួននៅ Quang Ninh ទៀតផង។ Image: Internet ក្នុងនិន្នាការអភិវឌ្ឌ្យនាបច្ចុប្បន្នទាំងវៀតណាមនឹងអាមេរិកឡាទីនសុទ្ធតែបញ្ជាក់ថា៖ប្រការ សំខាន់គឺត្រូវបង្កបានកំលាំងរុញច្រានខ្ទាត១អំពីពាណិជ្ជកម្ម នឹងវិនិយោគ។ គេសង្ឃឹមថា៖វេទីកាលើកនេះនឹងបង្កបានកំលាំងរុញច្រានខ្ទាតដ៏សំខាន់ដើម្បីនាំទំនាក់ទំនងសេដ្ឋកិច្ចពាណីជ្ជកម្មវិនិយោគរវាងវៀតណាមនឹងបណ្តាប្រទេសអាមេរិកឡាទីនឲ្យអភិវឌ្ឌ្យយ៉ាងខ្លាំងក្លាក្នុងរយះពេលខាងមុខ៕
Related








