វៀតណាម៖ ចំណុចភ្លឺនៃកំណើន ដៃគូដែលអាចទុកចិត្តបាន
13/01/2026 07:46
(VOVWORLD) - វៀតណាមបាននិងកំពុងផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលអភិវឌ្ឍន៍យ៉ាងតិចតួចទៅជាចំណុចភ្លឺនៃកំណើននៅអាស៊ី។ មិនត្រឹមតែកត់សម្គាល់នូវសមិទ្ធផលសេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ បណ្ដាអង្គការអន្តរជាតិ អ្នកជំនាញ និងប្រព័ន្ធផ្សព្វផ្សាយបរទេសកាន់តែសង្កត់ធ្ងន់លើតួនាទី និងការទទួលខុសត្រូវរបស់វៀតណាមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។

លទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រស់រវើកនៃការជ្រួតជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅសំខាន់ៗដែលបានបង្កើតឡើងនៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ព្រមទាំងបន្តទទួលមរតក និងអភិវឌ្ឍន៍នៅក្នុងមហាសន្និបាតលើកទី ១៤ ផងដែរ។ វៀតណាមគឺជាដៃគូដ៏គួរឲ្យទុកចិត្តបាន ជាប្រទេសដែលមានទំនួលខុសត្រូវ ត្រៀមខ្លួនជាស្រេចធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម និងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីដោយមានទំនុកចិត្ត ជាមួយនឹងទិសដៅកាន់តែច្បាស់លាស់។
TAG
VOV/VOVworld/វៀតណាម/ចំណុចភ្លឺ/កំណើន/សេដ្ឋកិច្ច/អភិវឌ្ឍន៍
Related
More








