VOV WorldVOV World
វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ASEAN-ចិន។
03/09/2013 08:32
តាមសេក្តីអញ្ជើញពីរដ្ឋាភិបាលចិន​​ ថ្ងៃទី៣កញ្ញា​នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អញ្ជើញចូល រួមផ្សារណាត់ ASEAN-​ចិន លើកទី១០នៅខេត្ត​NanNing​ ខេត្តGuangxi​ ចិន។ការចូលរួមក្នុងបណ្តាព្រឹត្តិកាលើកនេះ របស់ លោក Nguyen Tan Dungបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុង ការជំរុញទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តASEAN-​ចិន។ជាមួយគ្នានេះជួយបណ្តាអង្គភាព អាជីវកម្មវៀតណាមស្វែងរកឱកាសបើកទូលាយ ធ្វើអាជីវកម្មនៅទីផ្សារចិនទៀតផង។
វៀតណាមជំរុញខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ASEAN-ចិន។
Vovworld-ប្រព្រឹត្តទៅក្នុងឱកាសASEANនិងចិនរំលឹកខួបលើកទី២២នៃទិវាបង្កើតទំនាក់ ទំនងសន្ទនា។ ដោយមានប្រធានបទ” ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់-ឱកាសច្មី-កំលាំងចលករថ្មីនិងដំណាក់កាលថ្មី“CAEXPO និង CABISត្រូវបានចាត់ទុកថា៖នឹងបង្កើត របត់សំខាន់ៗដើម្បីលើកកំពស់ទំនាក់ទំនងសេដ្ឋកិច្ច​​ពាណិជ្ជកម្មទ្វេភាគី១កំរិតថែមទៀត។តាមរយះ៩លើកកន្លងមក តំលៃប្រាក់ពាណិជ្ជកម្ម ASEAN-​ចិនបានកើនពី​៥៤ពាន់លាន ដុល្លារអាមេរិកនាឆ្នាំ២០០២ឡើងជាង៤០០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០១២។ក្នុង រយះពេល១០ឆ្នាំកន្លងមក​  ទុនវិនិយោគទ្វេ​ភាគីបានហួសកំរិត៧០ពាន់លានដុល្លារអាមេរិក ។ភាគីទាំង២បានដាក់ចេញគោលដៅគឺ​ ដល់ឆ្នាំ២០១៥តំលៃប្រាក់ពាណិជ្ជកម្ម ទទួលបាន ៥០០ពាន់លានដុល្លារអាមេរិក។ក្នុងកាលះទេសះចិនកំពុងអនុវ​ត្តផែនការ៥ឆ្នាំលើកទី១២​ បណ្តាប្រទេសASEAN  កំពុងជំរុញការកសាងសហគមន៍​  ជាពិសេសគឺមណ្ឌលពាណិជ្ជ កម្មសេរី(FTA)​ចិន-ASEANបានដាក់ឲ្យដំណើរការ​នោះឱកាសសហប្រតិបត្តិការពាណិជ្ជកម្ម ASEAN-​ចិនគឺធំធេងណាស់។ដើម្បីឆ្លៀតយកបានយន្តការសហប្រតិបត្តិការនេះ​តាមលោក Pham Quang Vinh អុរដ្ឋមន្រ្តីការបរទេសវៀតណាមថា៖ភាគីទាំង២នៅមានការខិតខំប្រឹង ប្រែងជាច្រើន​ជាងទៀត។លោកចាត់ទុកថា៖“ដើម្បីឆ្លៀតយកបានរាល់លក្ខណៈបើកទ្វា ដែល FDI នាំមក គឺត្រូវ ផ្អែកជាច្រើនទៅលើសមត្ថភាពរបស់ប្រទេសនីមួយៗ ដោយសារ ក្នុងប្លុក​អាស៊ាននេះមិនមែនប្រទេសណាក៏មានលទ្ធភាពអភិវឌ្ឍន៌សេដ្ឋកិច្ចដែលអាចឆ្លៀត  យកបាននោះទេ។ ដោយហេតុនេះ​ ក្នុងដំណើការអនុវត្ត ធ្វើយ៉ាងម៉េចដើម្បីមានកម្មវិធី ជួយឧបត្ថម្ភសម្រាប់បណ្តាប្រទេសដែលកំពុង អភិវឌ្ឍន៌អំពីសេដ្ឋកិច្ច”។ ​​​​​​​​​​​​​​            ជាសមាជិកសម្មមួយរបស់អាស៊ាន វៀតណាមជានិច្ចកាលខំប្រឹងប្រែង ជម្រុញកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាននិងចិន ជាក់ស្តែងគឺវៀតណាមសម្រេចបានតួនាទីជាប្រទេស សន្ទនារវាងអាស៊ាននិងចិននាឆ្នាំ២០១១កន្លងទៅវៀតណាមកំពុងខំប្រឹងប្រែងរួមជាមួយ បណ្តាប្រទេសអាស៊ាននិងចិន ជម្រុញទំនាក់ទំនងអាស៊ាន ចិន និងជំរុញទំនាក់ទំនង ដៃគូយុទ្ធសាស្រ្តនៃភាគី ទាំងពីរអភិវឌ្ឍន៌លើគ្រប់វិស័យ។ អនុរដ្ឋមន្រ្តីការបរទេស Pham Quang Vinh អះអាងថា៖  “វៀតណាមក្នុងរយៈពេលកន្លងទៅ ជាមួយសន្ទុះផ្លាស់ប្តូរថ្មីរបស់ ខ្លួន យើងឆ្លងកាត់លើកំណាត់ផ្លូវយ៉ាងវែង ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិយាយរួម និងសេដ្ឋកិច្ចតំបន់និយាយដោយឡែក។ សព្វថ្ងៃ វៀតណាមក៏ត្រូវបានចាត់ទុកជា​ប្រទេស អនុវត្តយ៉ាងល្អរាល់គោលដៅដែលបានដាក់ចេញ។ នេះជាមូលដ្ឋានល្អដើម្បី វៀតណាម ធ្វើសមាហរណកម្មល្អក្នុងបណ្តាកម្មវិធីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយបណ្តាដៃគូរ របស់អាស៊ានក្នុងនោះមានចិនផងដែរ”។                     នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungជួបជាមួយបណញតាអាជីវករចូលរួម ផ្សារណាត់(រូបថត​VNA) ចំពោះវៀតណាមនិយាយដោយឡែកការចូលរួមផ្សារណាត់លើកនេះនឹងផ្តល់មកនូវផល ប្រយោជន៍ជាច្រើន។ នៅផ្សារណាត់លើកនេះមានស្តង់ទំនិញចំនួន២០០របស់អង្គភាព អាជីវ​កម្មវៀតណាមចំនួន១១០។តាមរបាយការណ៍នៃបណ្តាអង្គភាពអាជីវ​កម្មវៀតណាម ចូលរួមផ្សារណាត់នាឆ្នាំ២០១២ថា៖តំលៃប្រាក់ជួញដូរពាណិជ្ជកម្មនិងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគមានជាង៩០លានដុល្លារអាមេរិក។តំលៃប្រាក់ ពាណិជ្ជកម្មរវាងវៀតណាមជាមួយ Guangxi​  កើនជាង២០%ក្នុងបណ្តាឆ្នាំ ជាបន្តន្ទាប់ កន្លង មក។រួមជាមួយនោះទំនាក់ទំនងរវាង​ចិនជាមួយវៀតណាមក៍បានអភិវឌ្ឍន៍យ៉ាងខ្លាំងផង ដែរ។ ការចូលរួមផ្សារណាត់ASEAN-​ចិននិងសន្និសីទកំពូលវិនិយោគពាណិជ្ជកម្មASEAN-​ចិន លើកនេះរបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung​គឺសំដៅបង្កើនទំនុកទឹកចិត្តខាង នយោបាយ អះអាងនូវការផ្តួចផ្តើមគំនិតរបស់បក្ស​  រដ្ឋវៀតណាមគឺផ្តោតសំខាន់ដល់ការ បង្កើនទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិនព្រមទាំងជួយ បណ្តាអង្គភាពអាជិវកម្មវៀតណាមស្វែងរកឱកាសធ្វើអាជីវកម្មនៅទីផ្សារចិន​បង្កើន​ទំនាក់ ទំនងសហប្រតិបត្តិការ​ជាមួយតំបន់ជាប់ព្រំដែននានារបស់ចិនទៀតផង។តាមរយះសារនេះ  ដំណើរបំពេញទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungនឹងបាន សង្ឃឹមថា៖ទទួលបានលទ្ឋផលដ៍ល្អប្រសើរ  ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង២វៀតណាមជាមួយចិន៕