វៀតណាមរួមដំណើរជាមួយអាស៊ានក្នុងដំណាក់កាលថ្មី
08/08/2016 06:51
(VOVworld)-នាថ្ងៃទី៨សីហា សមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) បានរំលឹកខួបលើក ទី៤៩នៃទិវា បង្កើត (ថ្ងៃទី៨សីហា)។ ឆ្លងផុតរយៈពេល៥ទសវត្សនៃ ការបង្កើតនិងរីកធំធាត់នោះ អាស៊ានបច្ចុប្បន្នបានក្លាយ ទៅជាសហគមន៍រួម ក្នុងនោះបានយកសេដ្ឋកិច្ចជាសសរទ្រូងដោយគោល ដៅនាំអាស៊ានក្លាយទៅជាមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ចសកម្មនិងសម្បូររុង រឿង។ រយៈពេល២១ឆ្នាំជាសមាជិកនៃអង្គការនេះ វៀតណាមបាននិងកំពុង ខិត ខំប្រឹងប្រែងរួមជាមួយសហគមន៍អាស៊ានឈានចូលដំណាក់កាលថ្មី និងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លា។
(VOVworld)-នាថ្ងៃទី៨សីហា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរំលឹក ខួបលើក ទី៤៩នៃទិវាបង្កើត (ថ្ងៃទី៨សីហា)។ ឆ្លងផុតរយៈពេល៥ទសវត្សនៃការ បង្កើតនិងរីកធំធាត់ នោះ អាស៊ានបច្ចុប្បន្នបានក្លាយទៅជាសហគមន៍រួម ក្នុងនោះ បានយកសេដ្ឋកិច្ចជាសសរទ្រូងដោយគោលដៅនាំអាស៊ានក្លាយទៅជាមណ្ឌលអភិ វឌ្ឍន៍សេដ្ឋកិច្ចសកម្មនិងសម្បូររុងរឿង។ រយៈពេល២១ឆ្នាំជាសមាជិកនៃអង្គការនេះ វៀតណាមបាននិងកំពុងខិត ខំប្រឹងប្រែងរួមជាមួយសហគមន៍អាស៊ានឈានចូល ដំណាក់កាលថ្មីនិងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ចាប់តាំងពីមានប្រទេសជាសមាជិកចំនួន៥មក ក្រោយរយៈពេល៤៩ឆ្នាំ អាស៊ានបាន ក្លាយទៅជាអង្គការមួយតភ្ជាប់ប្រទេសអាស៊ីអាគ្នេយ៍ចំនួន១០ រួមគ្នា កសាង សហគមន៍ និងកសាងទំនុកទុកចិត្ត។ រយៈពេល៤៩ឆ្នាំចាប់បដិសន្ធិនិងរីក ធំធាត់ សញ្ញា វិជ្ជមានមួយគួរឲ្យកត់សម្គាល់ដែលអង្គការនេះទទួលបាននោះគឺបង្កើតឡើងសហគមន៍ អាស៊ាននាចុងឆ្នាំ២០១៥ ព្រមទាំងកសាងទស្សនវិស័យអភិវឌ្ឍន៍ សហគមន៍អាស៊ានដល់ ឆ្នាំ២០២៥។
Related
More








