វិបត្តិនុយក្លេអ៊ែរនៅអ៊ីរ៉ង់ពិបាករកបានដំណោះស្រាយមានប្រសិទភាព។
05/04/2012 09:33
អ៊ីរ៉ង់និងក្រុមP5+1 ( រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្រ្តៃក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង )នឹងដំណើរការ វង់ចរចារថ្មី នាពាក់កណ្តាលខែមេសានេះ។គោលដៅនៃការចរចារគឺ រិះរកដំណោះស្រាយឲ្យវិបត្តិនុយក្លេអ៊ែនៅ Tehran។

(VOVWORLD)-អ៊ីរ៉ង់និងក្រុមP5+1 ( រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្រ្តៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង )នឹងដំណើរការវង់ ចរចារថ្មី នាពាក់កណ្តាលខែមេសានេះ។គោលដៅនៃការចរចារគឺរិះរកដំណោះ ស្រាយឲ្យវិបត្តិនុយក្លេអ៊ែនៅ Tehran។ប៉ុន្តែកំលាំងគាបសង្កត់បង្កើតពីបណ្តា ភាគីមុនការជួបប្រាស្រ័យបាននិងកំពុងគ្របដណ្បស្រ-មោលខ្មៅទោលើលទ្ឋ ផលចរចារ។ ថ្ងៃទី៤មេសាក្រសួងការបរទេសអ៊ីរ៉ាក់ឲ្យដឹងថា រដ្ឋអំណាចរបស់ប្រធានាធិបតី អ៊ីរ៉ង់ Mahmoud Ahmadinejad បានស្នើរ Baghdadឲ្យទទួលរៀបចំវង់ចរចារនេះ។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ាក់Hoshyar Zebari អះអាងថាលោកត្រៀមខ្លួនជាស្រេចធ្វើ អធិបតីសន្និសីទនិងទាក់ទងជាមួយភាគីទាំងឡាយ។សាធារណះមតិអន្តជាតិ ចាត់ទុកថានោះជាកត្តា១ក្នុងចំណោមកត្តាដែលបង្កើតក្តីសង្ឃឹមឲ្យលទ្ឋផលនៃ ការចរចារ។ប៉ុន្តែសភាពការន៍នាបច្ចុប្បន្ននេះមិនផ្តល់មកក្តីសង្ឃឹមណា១សំរាប់ មជ្ឈដ្ឋានអ្នកសង្កេតការណ៍ទេ។រវាងអ៊ីរ៉ង់និងបណ្តាបស្ចឹមប្រទេសជាពិសេស អាមេរិកជានិច្ចកាលមានកាយវិការបង្កកំលាំងគាបសង្កត់សំដៅបង្កើតឧត្តមភាព ពេលដែលភាគីទាំង២ចូលអង្គុយតុចរចារ។នាថ្ងៃទី៣មេសារដ្ឋមន្រ្តីការបរទេស អាមេរិក Hillary Clintonបានសំណូមពរឲ្យអ៊ីរ៉ង់នាំចេញការសន្យាជាក់ស្តែងដែល មានការទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែររបស់Tehranក្នុងការចរចារនាពេលខាងមុខ។ថ្លែងមតិក្នុងពិធីទទួលរង្វាន់១នៅវិទ្យាស្ថានយោធាVirginia លោកស្រី Hillary Clinton បានឲ្យដឹងថា:វ៉ាស៊ីនតោននឹងរក្សាកំលាំងគាបសង្កត់ទួទៅចំពោះរដ្ឋអំណាចអ៊ីរ៉ង់អនុ វត្តកញ្ចប់បទដាក់ទណ្ឋកម្មលើគ្រប់ជ្រុងជ្រោយនិងឯកោភាគីចំពោះអ៊ីរ៉ង់ជាមួយសហ គមន៍អន្តជាតិ។នាចុងខែមិនាកន្លងទៅនេះប្រធានាធិបតីអាមេរិកBarack Obama បាន អនុញាតបណ្តុបបណ្តាក់បណ្តាវិធានការដាក់ទណ្ឌកម្មទៅលើផ្នែកប្រេងកាតរបស់ អ៊ីរ៉ង់។តាមនោះអាមេរិអាចអនុវត្តបទដាក់ទណ្ឌកម្មចំពោះធនាគារនិងអង្គការហិរញ្ញ វត្ថុណាដែលទិញប្រេងកាតពីអ៊ីរោះង។តាមមជ្ឈដ្ឋានអ្នកសង្កេតការថា : ចិន កូរ៉េខាង ត្បូងឥណ្ឌា បារាំង អង់ក្លេស ជាដើមដែលជាអតិថិជនធំរបស់អ៊ីរ៉ង់មុននេះអាចប្រឈម មុខនឹងបទដាក់ទណ្ឌកម្មប្រសិនបើមិនកាត់បន្ថយបរិមាណប្រេងកាតនាំចូលពីអ៊ីរ៉ង់។ គោលឌៅរបស់អាមេរិកគឹខឿនសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ត្រូវដុនដាបមិនអាចស្តារឡើងវិញ បានឡើយបើសិនឃជាមិនលុបចោលគំនិតអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ។ Image: Internet ក្នុងពេលនោះរដ្ឋអំណាច Tehran ក៏មានអំពើរវាយតបទៅវិញដែរ។ថ្ងៃទី៣មេសា មេបញ្ជាការកងកំលាំងឆ្មាំការពារបដិវត្តន៏អ៊ីរ៉ង់ឧត្តមសេនីយ៏ Massoud Jazayeri ប្រកាស ថា៖ប្រទេសអាមេរីកនិងមិនបានសុវត្ថិភាពចំពោះមុខព្រនង់វាយបកទៅវិញរបស់អ៊ីរ៉ង់ ពេលដែលប្រទេសឥស្លាមនេះត្រូវវាយប្រហារទេ។មុននោះមេដឹកនាំសាសនាឥស្លាម Ali Khamenei ចោទប្រកាន់អាមេរីកនឹងប្រទេសសំព័ន្ធមិត្តអឺរ៉ុបថា៖បានផ្លាស់ប្តូរ មូលហេតុ របស់គេដើម្បីធ្វើអន្តរាគមចូលក្នុងអ៊ីរ៉ង់ក្នុងបំណងត្រួតពិនិត្យប្រភពប្រេងរ៉ែដ៏ធំសម្បើម របស់អ៊ីរ៉ង់។ សាធារណះមតិព្រួយបារម្មណ៏ថា៖ “ទឹកចាលខ្លាំងបាក់ទំនប់” នឹងធ្វើឲ្យ Tehran មានអំពើរអសកម្ម ដូចជាបិទទ្វាច្រកសមុទ្រ Hormuz នឹងមិននាំចេញប្រេងរ៉ែ ទៀត។ ប្រការនេះនិងធ្វើឲ្យតំលៃប្រេងឡើងខ្ពស់រហូតដល់ជះឥទ្ធិពលផ្ទាល់ដល់ការ ស្តារសេដ្ឋកិច្ចទូទាំងសកលលោក។នាបច្ចុប្បន្នសាធារណះមតិមិនទាន់រកឃើញនូវ សេចក្តីសង្ឃឹមណា១សំរាប់ការចរចាររវាងអ៊ីរ៉ង់នឹងក្រុមP5+1 នាពេលខាងមុខនេះ ឡើយ។វង់ចរចាររវាងភាគីទាំង២នាខែមករាឆ្នាំ២០១១ មិនទទួលបានលទ្ធផលដូច បំណងទេ។ដោយហេតុនេះបណ្តាកាយវិការរៀបផ្លូវដ៏គ្រោះថ្នាក់របស់ភាគីទាំង២មុនការជួបគ្នាថ្មីនេះបានផ្តល់សញ្ញាអំពីលទ្ធផល១មិនគាប់ចិត្តប៉ុន្មានទេ៕ Internet
Related








