VOV WorldVOV World
វិបត្តិនយោបាយនៅស៊ីរី : សញ្ញាវិជ្ជមាន។
29/03/2012 08:56
នាថ្ងៃទី​២៧មិនាអាជ្ញាធរដាម៉ាស​យល់ព្រម​ទទួលផែនការ​៦ខ ដែលលោក កូហ្វ៊ី​អាណានលើកឡើងសំដៅបញ្ឈប់ជំលោះនៅប្រទេសនេះ។នេះត្រូវ បាន​ចាត់ទុកជារបត់ក្នុងការដោះស្រាយវិបត្តិនៅ ស៊ីរី​ នាបច្ចុប្បន្ននេះ។
វិបត្តិនយោបាយនៅស៊ីរី  :  សញ្ញាវិជ្ជមាន។
(VOVWORLD)-បេសកជន​​ពិសេស​​រួមរបស់​អង្គការសហប្រជាជាតិ ​និងសម្ព័នអារ៉ាប់( AL)  លោក​កូហ្វ៊ី​អាណានបានទទួលជោកជ័យេជាជំហានដំបូងក្នុងការដោះស្រាយវិបត្តិដែល អូសបន្លាយនៅស៊ីរី​ជាង១ឆ្នាំកន្លងទៅ។នាថ្ងៃទី​២៧មិនាអាជ្ញាធរដាម៉ាស​យល់ព្រម​ទទួល ផែនការ​៦ខ ដែលលោកកូហ្វ៊ី​អាណានលើកឡើងសំដៅបញ្ឈប់ជំលោះនៅប្រទេសនេះ។នេះត្រូវបាន​ចាត់ទុកជារបត់ក្នុងការដោះស្រាយវិបត្តិនៅ ស៊ីរី​  នាបច្ចុប្បន្ននេះ។ ព្រឹត្តិការនេះត្រូវបានចាត់ទុកជាជំហាន​លោតផ្លោះខាងការទូតពីព្រោះមុននោះបានលេច​ចេញការបារម្មអំពីសង្រ្គាមស៊ីវិលបង្ហូឈាម១។មុនពេលធ្វើដំណើរទៅកាន់សេអ៊ូលកូរ៉េខាង ត្បូងចូលរួមសន្និសីទកំពូលស្តីពីសន្តិសុខថ្ងៃទី២៥មិនា ប្រធានាធិបតី​ រុស្ស៊ី​  Dmitry Medve devបាន ចាត់ទុកថានេះជាឪកាសចុងក្រោយសំរាប់ស៊ីរី។ និងអ្វីៗដែលកំពុងប្រព្រិត្តទៅ  សាធារណះមតិចាត់ទុកថា រដ្ឋអំណាចរបស់ ប្រធានាធិបតី​​ស៊ីរី​​ Bashar ​al-Assad​​បានចេះ ឆ្លៀតយកឪកាសនេះដើម្បីបញ្ចះកំដៅនៃបញ្ហា។តាមផែនការរបស់ លោក​កូហ្វ៊ី​អាណាន គឺជំលោះរវាងភាគីទាំងឡាយត្រូវបញ្ឈប់។បណ្តាកំលាំងរបស់រដ្ឋាភិបាលស៊ីរីនិងអាវុធធុន ធ្ងន់ត្រូវដកចេញពីទីក្រុងដែលកើតបាតុកម្មព្រមទាំងដោះលែងបណ្តាជនដែលត្រូវចាប់ឃុំ ខ្លួននៅក្នុងរយះពេល១ឆ្នាំកន្លងទៅនិងឈានទៅដំណើរការការជួបសន្ទនាជាដើម។នេះជាចំណុចថ្មីបំផុតប្រៀបនឹងសំណូមពរមុននោះរបស់មជ្ឈដ្ឋានមន្រ្តីលោកខាងលិច។តាមរបស់លោក​កូហ្វ៊ី​-អាណានថា​មានតែប្រជាជនស៊ីរីទើបសំរសចបានជោកវាសនារបស់ ប្រធានាធិបតី​​ស៊ីរី​​ Bashar ​al-Assad​​។បញ្ហានាបច្ចុប្បន្នគឺបណ្តាភាគីប្រឆាំងត្រូវដំណើរការ ចរចារសំដៅបញ្ឈ​ប់ជំលោះ។នោះនឹងជាកូនសោនាំមកសន្តិភាពចំពោះប្រជាជនស៊ីរី  តំបន់ទាំងមូលនិងសហគមន៍អន្តរជាតិទៀតផង។នាថ្ងៃទី២៧មិនាភាគីប្រឆាំងទាំងឡាយ នៅប្រទេសនេះបានជ្រើសតាំងក្រុមប្រឹក្សាជាតិស៊ីរី(SNC)ធ្វើជាដំណាងរបស់គេនិងអំពាវនាវ ប្រធានាធិបតី​​Bashar ​al-Assad​​ដករថតង់ចេញ។បន្ទាប់ពីសេក្តីសំរេចនេះរបស់ស៊ីរីសហគមន៍ អន្តជាតិបានមានប្រតិកម្មយ៉ាងសកម្ម។អាមេរិកអំពាវនាវស៊ីរីឆាប់ប្រែពាក្សសំដីទៅជាអំពើ ជាក់ស្តែង។ឯរដ្ឋមន្រ្តីការបរទេសអង់គ្លេស​ William  Hague វាយតំលៃថាការដែលលោក  Bashar ​al-Assad យល់ព្រម​ទទួល​ ផែនការ​សន្តិភាព​ជាជំហានសំខាន់ដំបូងឆ្ពោះទៅបញ្ឈប់ អំពើ​ហិង្សា​។                                                                                                (Image Internet)                                                                                                        ឯកអគ្គរដ្ឋទូត​អាល្លឹម៉ងនៅអង្គការសហប្រជាជាតិ​ Peter Wittig បានគូសបញ្ជាក់ថា​អំពើជាក់ ស្តែងរបស់ស៊ីរីនឹងសំដែងឲ្យសុឆន្ទះរបស់គេ។ជាច្បាស់ណាស់ថា​ក្តីសង្ឃឹមអំពីខឿនសន្តិភាព និងស្ថិរភាពសំរាប់ស៊ីរីបានក្លាយទៅជាបំណងប្រាថ្នានៃសហគមន៍អន្តជាតិ។អាចយល់ថាការ គាំទ្រយ៉ាងសកម្មរបស់អាមេរិកនិងបណ្តាមហាអំណាចលោកខាងលិចផ្សេងៗទៀតសំរាប់ សន្និសីទ”បណ្តាមិត្តរបស់ស៊ីរី”ដែលនឹងរៀបចំឡើងនៅទួរគីនាថ្ងៃទី១មេសាខាងមុខ។ ​​​​​​​​​​​​​​​​​​                                 ​​​​​         ប្រជាជនស៊ីរីមានបំណងថាជំលោះឆាប់បញ្ឈប់នៅប្រទេស។                                            (Internet) ​​​​​​​​​​​​ សាធារណះមតិចាត់ទុកថា​បណ្តាលទ្ឋផលដំបូងក្នុងការខំប្រឹងប្រែងរបស់បេសកជន​​ពិសេស​​  កូហ្វ៊ី​អាណានជាសញ្ញាវិជ្ជមាន១បង្កើតសន្ទុះឲ្យដំណើរសម្រុះសម្រួលបញ្ឈប់ជំលោះប្រសិន បើភាគីទាំងឡាយសុទ្ឋមានតែសុឆ័ន្ទះ៕ Image: Internet