វិបត្តិប្រាក់បំណុលរបស់ក្រិកមិនទាន់មានថ្នាំព្បាលបានឡើយ។
21/02/2012 08:50
ថ្ងៃទី២០កុម្ភះរដ្ឋមន្រ្តីហិរញ្ញវត្ថុបណ្តាប្រទេសចាយប្រាក់ អឺរ៉ូបានប្រជុំនៅ Brussel(បែលហ្សីក)ដើម្បីពិនិត្យមើលកា រព្រមព្រៀងជាមួយក្រិកស្តីពីការផ្តល់កញ្ចប់ជំនួយទី២ ដោយមានតំលៃ១៣០ពាន់លានអឺរ៉ូពីសហភាពអឺរ៉ុប(EU) និងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)។

(VOVWORLD)-ដើម្បីសង្រោះក្រិកគណះកម្មការអឺរ៉ុបEC- ធនាគារកណ្តាលអឺរ៉ុបECB និងអង្គការមូលនិធិរូបិយ- វត្ថុអន្តជាតិIMFបានចាប់បង្ខំប្រទេសនេះអនុវត្តវិធានការ រិតត្បិត។នាថ្ងៃទី១៩កុម្ភះរដ្ឋាភិបាលក្រិកបានអនុម័តលើ កញ្ចប់វិធានការរិតត្បិតតាមសំណូមពររបស់សហភាពអឺរ៉ុប (EU) –IMF។តាមនោះក្រិក នឹងកាត់បន្ថយប្រាក់ចំនួន១០០ លានអឺរ៉ូលើវិស័យសុខាភិបាលនិងការពារប្រទេស។ទន្ទឹម នឹងនោះសន្សំសំចៃប្រាក់ជិត៤៥លានអឺរ៉ូពីការកាត់បន្ថយ ប្រាក់ខែនិងពី២០ដល់៣០លានអឺរ៉ូពីការកាត់បន្ថយប្រាក់ ចូលនិវត្តន៍។រួមជាមួយនោះគឺជាការបង្កកំលាំងគាបសង្កត់ សំរាប់បណ្តាម្ចាស់ បំណុលឯកជនក្រិកលុបចោលបំណុល ឲ្យរដ្ឋក្រិកពី២១%ដល់៥០%និងឡើងទៅ៧០%។អាចនិយាយ បានថានេះជាលក្ខណះតិងតែងបំផុតសំដៅកាត់បន្ថយប្រាក់ បំណុលរបស់ក្រិកពី១៦០%នៃGDPចុះត្រឹមតែ១២០%នាឆ្នាំ ២០២០។ប៉ុន្តែនេះជាគោលដៅប្រហែលជាពិបាកអនុវត្តបាន ព្រោះថាខ្ទង់ប្រាក់ កម្ចីរបស់ក្រិកគ្រាន់តែគ្រប់គ្រាន់សំដៅសង ប្រាក់បំណុលតែប៉ុណ្ណោះ។និងក្នុងពេលដែលក្រិកកាន់តែ អនុវត្តវិធានការសន្សំសំចៃនោះខឿនសសេដ្ឋកិច្ចនៃប្រទេស នេះកាន់តែជួបការលំបាកដោយសារវិធានការរិតត្បិតក្នុង បំណងបង្រួញការចំណាយថវិការរដ្ឋហួសកំរិតនិងកាត់បន្ថយ ប្រាក់បំណុលសាធារណះតែប៉ុណ្ណោះ។វិបត្តិ -ការបាត់អាជីពនិ ងការខាតបង់ចវិការជាអ្វីៗដែលក្រិកកំពុងត្រូវឆ្លងកាត់។អាច និយាយបានថាវិធានការរិតត្បិតនិងខ្ទង់ប្រាក់ជំនួយរាប់ពាន់ លានអឺរ៉ូដែលបណ្តាអង្គការហិរញ្ញវត្ថុអឺរ៉ុបនិងIMFផ្តល់ឲ្យក្រិក ពុំទាន់មានប្រសិទ្ឋភាពនោះវាបានជះឥទ្ឋិពលទៅលើជីវភាព រស់នៅរបស់ប្រជាជនក្រិកគ្រប់ស្រទាប់និងរុញសង្គមនៃ ប្រទេសនេះធ្លាក់ទៅក្នុងអស្ថិរភាព។គិតតាំងពីពេល EC-ECB IMFចូលរួមការដោះស្រាយវិបត្តិនៅក្រិក ប្រាក់ខែរបស់ប្រជា ពលករបានកាត់បន្ថយជាមធ្យម14,3%។នាថ្ងៃទី១៩កុម្ភះបណ្តា អង្គការសហជីពបានរៀបចំការធ្វើបាតុកម្មនៅរដ្ឋធានីអាថែន និងទីក្រុងជាច្រើននៅក្រិកសំដៅប្រឆាំងជំទាស់វិធានការសន្សំ សំចែនៃរដ្ឋាភិបាល។មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំនៅ ចំពោះមុខវិមានរដ្ឋសភាសំដៅប្រឆាំងជំទាស់វិធានការ កាត់ បន្ថយការប្រាក់ខែនិងប្រាក់ចូលនិវត្តន៍របស់គេ។ចំពោះមុខ សភាពការណ៍នេះអ្នកជំនាញការនិងអ្នកនយោបាយជាច្រើន នាក់បាននិយាយដល់ការដែលក្រិកដកចេញពីសហភាពរូបិយវត្ថុអឹរ៉ុបនិងចាត់ទុកថានេះជាប្រការអាក្រក់បំផុតចំពោះក្រិក ដើម្បីជួយសង្រ្គោះតំបន់ចាយប្រាក់អឹរ៉ូនិយាយរួមនិង EU និយាយដោយឡែក៕ វិបត្តិប្រាក់បំណុលរបស់ក្រិកពុំទាន់មានថ្នាំព្យាល(Internet).
Related








