VOV WorldVOV World
យន្តការធានាសិទ្ធិមនុស្សសំរាប់ជនរួជាតិជាជនជាតិភាគតិចនៅវៀតណាម។
13/07/2012 08:53
VOV-នៅសិក្ខាសាលាអន្តរជាតិ “យន្តការធានាសិទ្ធិ មនុស្សសំរាប់ជនរួជាតិ​ជនជាតិភាគតិចនៅវៀតណាម និងបទពិសោធន៍នៅប្រទេសមួយចំនួននៅទ្វិបអឺរុបនិង ដំបន់អាស៊ី-អាគ្នេយ៍” ដែលកំពុងប្រព្រឹត្តទៅនៅក្រុង ហាណូយ-វៀតណាម បណ្ដា​ដំណាង​ចូលរួមបានអះអាង ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលកំណត់តួនាទី យុទ្ធសាស្ត្រពិសេសនៃការងារជនជាតិ គោលនយោបាយ ជនជាតិ។​ទន្ទឹមនឹងនោះបក្សនិងរដ្ឋបានអនុវត្ត​គោល នយោបាយជាច្រើនដើម្បីធានាសិទ្ធិមនុស្សក្នុងក្រុមជន រួមជាតិជាជនជាតិភាគ​តិច។​អត្ថបទ “យន្តការធានាសិទ្ធិ មនុស្សសំរាប់ជនរួជាតិជាជនជាតិភាគតិច​នៅ​វៀតណាម” របស់អ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមនឹងផ្គត់ ផ្គងបន្ថែម​ព័ត៌មានជូនអស់លោកអ្នកនាងអំពីបញ្ហានេះ។
យន្តការធានាសិទ្ធិមនុស្សសំរាប់ជនរួជាតិជាជនជាតិភាគតិចនៅវៀតណាម។
        សិក្ខាសាលាអន្តរជាតិ “យន្តការធានាសិទ្ធិមនុស្សសំរាប់ជនរួជាតិជនជាតិភាគតិចនៅវៀតណាម និងបទពិសោធន៍នៅប្រទេសមួយចំនួននៅទ្វិបអឺរុប និងដំបន់អាស៊ី-អាគ្នេយ៍”        VOV-វៀតណាមជាប្រទេសពហុជនជាតិជាមួយចំណុចពិសេសដោយ ឡែក​ដែលប្រទេសជាច្រើនគ្មានទេ។ នាបច្ចុប្បន្ននៅទូទាំងប្រទេសមានជន ជាតិ​ភាតរៈ​ចំនួន៥៤ ក្នុងនោះជនជាតិ Kinh ស្រូបយកភាគច្រើន។ ឯបណ្ដា ជនជាតិ​ផ្សេងៗដោយមាន​ចំនួនប្រជាជនតិចជាងបានហៅថាជនជាតិភាគ តិច។ ប៉ុន្តែគោលនយោបាយ​ច្បាប់​មុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀត ណាមចំពោះជនជាតិទាំងឡាយគឺ សាមគ្គីភាព សមភាព ស្រលាញ់ គោរព ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ អនុវត្ត​គោលមាគ៌ារបស់បក្ស គោល នយោបាយរបស់រដ្ឋ កម្មវិធីគោលដៅជាតិធំៗ​ជា​ច្រើនក្នុងនោះលៃទុក អាទិភាពឲ្យដំបន់ជនរួមជាតិជាជនជាតិភាគតិច ដំបន់ឆ្ងាយដាច់​ស្រយាល ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកបាននាំមកសមិទ្ធិផលដ៏ធំធេងសំរាប់​ជីវភាព រស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច។ ក្នុងនោះត្រូវនិយាយដល់កម្មវិធី​១៣៤ស្តីពីការជួយឧបត្ថម្ភដីផលិតកម្មផ្ទះនៅ និងកម្មវិធី១៣៥ស្តីពីការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម​នៅបណ្ដាឃុំលំបាក ជួយឧបត្ថម្ភសជនរួមជាតិនៅដំបន់ឆ្ងាយ ដាច់ស្រយាលជាដើម។ បងស្រី H’ Black ជនជាតិ Bana នៅខេត្ត Dac Lac បាន ឲ្យដឹងថា៖         “បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ជនរួមជាតិជាជនជាតិភាគ តិច​និយាយរួមនិងជនរួមជាតិជាជនជាតិភាគតិចនៅខេត្ត Dac Lac និយាយ ដោយឡែក។​គួរឲ្យ​ចាប់អារម្មណ៍បំផុតគឺគោលនយោបាយរបស់បក្សនិងរដ្ឋ វៀតណាមបាននាំមកការផ្លាស់ប្តូរឲ្យ​ជនរួមជាតិ ឧទាហរណ៍កម្មវិធីអគ្គិសនីផ្លូវ គមនាគមន៍​សាលា​រៀនគិលានុបដ្ឋានជាដើម។ ប្រការនេះនៅក្រោមបណ្ដា របបមុននេះគ្មានទេ។” គោលនយោបាយច្បាប់មុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាមចំពោះជនជាតិទាំងឡាយគឺ សាមគ្គីភាព សមភាព ស្រលាញ់ គោរពជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ គិតដល់នាបច្ចុប្បន្ន ១០០%ឃុំ នៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច​បាន​មានគិលានដ្ឋាន សាលាបថមសិក្សា។ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយ ការ​កំណត់អំពីការបង្រៀនភាសា អក្សាររបស់ជនជាតិភាគតិច ក្នុងបណ្ដា មូលដ្ឋាន​អប់រំទូទៅ និងមជ្ឈមណ្ឌលអប់រំអចិន្ត្រៃយ៍។ និងការបង្រៀនភាសា ជនជាតិភាគតិច ត្រូវបានអនុវត្តនៅសាលារៀនជាង ៧ ០០០ សាលា។  ពិសេស  រដ្ឋបានកសាង​ប្រព័ន្ធ​សាលាអន្តេវាសិស្ស ដើម្បីកូនចៅរបស់ជនរួមជាតិជាជនជាតិ ភាគតិច​រាប់មឹននាក់  ចញ្ជឹមបីបាច់ និងបង្រៀន ដោយឥតគិតថ្លៃ។ នេះគឺជាការខំ ប្រឹងប្រែង ជាច្រើន របស់ប្រទេស​ក្រីក្រដូចជាវៀតណាម។ ក្រៅពីនោះ  បណ្ដាញ អគ្គិសនី និងសេវាកម្ម​ប្រៃសនីយ​ទូរគមនាគមន៍ បានមកដល់ស្រុកចំនួន ១០០%   និងឃុំចំនួន ៩០% មានជនរួម​ជាតិភាគតិច។ បណ្ដាកម្មវិធី ផ្សាយសម្លេងចំនួន ៩០ % និងផ្សាយទួរទស្សន៍ចំនួន​ ៨០% បានគ្របដណ្ដប់​លើទូទាំងប្រទេស  ជាមួយបណ្ដាកម្មវិធីផ្សាយជា​ភាសាជន​ជាតិ​ភាគតិច។ លោក Dang Dung Chi អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ​សិទ្ធិមនុស្ស  នៃសាលាសភាបណ្ឌិតនយោបាយ ជាតិហូជីមិញ បានសង្កត់ធ្ងន់ថា៖         “សិទ្ធិមនុស្ស នៅវៀតណាមកាន់តែបានការពារយ៉ាងពេញលេញ លើគ្រប់ វិស័យ ពីវិស័យស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម ដល់វប្បធម៏។ ក្នុងការពិត ជាក់ស្ដែង រដ្ឋបានរៀបចំសុក្រិដ្ឋក្បាលម៉ាស៊ីដោយឥតឈប់ាឈរពីមជ្ឈឹមដល់ មូលដ្ឋាន ដើម្បីរាល់គោលនយោបាយច្បាប់ទាំងឡាយត្រូវបានធានា។​”         ជាច្បាស់ណាស់ថា ការធានាសិទ្ធិរបស់បណ្ដាជនជាតិភាគតិច ពិសេសគឺ សិទ្ធិអភិវឌ្ឍន៍​ជានិច្ចកាលជាអាទិភាពខ្ពស់បំផុតរបស់វៀតណាមនិងបានបង្ហាញ ក្នុង​ច្បាប់គោល​នយោបាយ បណ្ដាកម្មវិធីជាតិ។ វៀតណាម ក៏ទទួលបាន សមិទ្ធិផលជាច្រើន ក្នុង​ការពិតជាក់ស្ដែង ពិសេសគឺអំពីការកាត់បន្ថយភាពក្រីក្រ  ​អប់រំ​ សុខាភិបាល…។​        តាមលោក Le Quang Binh ប្រធានវិទ្យាស្ថានស្រាវជ្រាវសង្គមនិង​បរិស្ថានថា បណ្តាដំណោះស្រាយនៅតែត្រូវបានគិតដល់ក្នុងការធានាសិទ្ធ មនុស្សឲ្យជន​រួម​ ជាតិ​ភាគតិច៖         “យើងបន្តការប្រគល់ដីនិងដីព្រៃឲ្យជនរួមជាតិភាគតិច។ នោះជាមូលដ្ឋានល្អ​ដើម្បីជនរួមជាតិភាគតិចអាចពង្រីកបានរបៀបចិញ្ចឹមជីវិតរបស់ខ្លួន។ ម្យ៉ាង ទៀត​ត្រូវអភិវឌ្ឍន៌វិស័យអប់រំបណ្តុះបណ្តាក្នុងសហគមជនរួមជាតិភាគតិចផង​ដែរ។”         ការបង្កើនចំណះដឹង ធានាអភិវឌ្ឍន៌ស្ថិរភាព ចីរភាពនៅតំបន់ដែល មានជន រួមជាតិភាគតិចរស់នៅច្រើន និងជាប្រការ១ក្នុងបណ្តាប្រការដែលរួម ចំណែកក្នុង ការធានាសិទ្ធមនុស្សយ៉ាងល្អបំផុតសម្រាប់ជនរួមជាតិភាគតិច។ ប្រការនេះ និង ជួយបង្កើតការងារធ្វើ និងជាកំលាំងចលករដើម្បីពង្រីកសក្តានុភាពការ​ច្នៃប្រឌិត របស់ជនជាតិភាគតិច ដើម្បីគេអាចសម្របខ្លួនចូលក្នុងសហគ​ម​បណ្តា​ជនជាតិ វៀតណាម។ នេះក៏ជារបៀបដែលវៀតណាមកំពុងឆ្ពោះទៅអនុវត្តក្នុង​ពេល អនាគត៕