ADBយល់ព្រមឲ្យវៀតណាមខ្ចីទឹកប្រាក់ចំនួន២៣៤លានដុល្លាអាមេរិកសំដៅលើក កំពស់សមត្ថភាពប្រកួតប្រជែង
11/02/2015 11:17
(VOVworld) - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋា ភិបាលវៀតណាមទើបនឹង បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងចំនួន២ស្ដីអំពីទុនកម្ចីដោយមានតំលៃសរុប ជាង២៣០លានដុល្លាអាមេរិក សំដៅជួយបង្កើន សមត្ថភាពប្រកួតប្រជែងរបស់វៀតណាម

ចរាចរណ៍នៅរដ្ឋធានីហាណូយ (រុបថត៖TTXVN) (VOVworld) - ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាមទើបនឹងបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ស្ដីអំពីទុនកម្ចីដោយមានតំលៃសរុបជាង ២៣០លានដុល្លាអាមេរិក សំដៅជួយបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វៀត ណាមនិងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍នគរ១ដោយចីរភាពនៅរដ្ឋធានីហាណូយ។ លោក Tomoyuki Kimura នាយកADBប្រចាំនៅវៀតណាមបានឲ្យដឹងថា ចំពោះ វៀតណាម ការបង្កើនសមត្ថភាប្រកួតប្រជែងជាកត្តាសំខាន់សំដៅឆ្លៀតយក រាល់ផលប្រយោជន៍នៃការងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក និងដំណើរ ការធ្វើសមាហរណកម្មរបស់វៀតណាមទៅក្នុងខឿនសេដ្ឋកិច្ចពិភពលោក។ បណ្ដាកិច្ចព្រមព្រៀងស្ដីពីការខ្ចីទុនរួមមាន៖ខ្ទង់ទុនកម្ចីគោលនយោបាយក្នុង តំលៃចំនួន២៣០លានដុល្លាអាមេរិកសំរាប់កម្មវិធីលើកកំពស់សមត្ថភាពប្រកួត ប្រជែង និងខ្ទង់ទុនកម្ចី១ទៀតក្នុងតំលៃ៤,២លានដុល្លាអាមេរិកសំរាប់គំរោងការ ណ៍បង្កើនចរាចរណ៍នគរដោយចីរភាពនៃខ្សែរផ្លូវដែកនគរលេខ៣របស់រដ្ឋធានី ហាណូយ។គំរោងការណ៍នេះគឺសំដៅបង្កើនការប្រើប្រាស់មធ្យោបាយចរាចរណ៍ សាធារណៈ កាត់បន្ថយបរិមាណឧស្ម័នផ្ទះកញ្ចក់និងការបំពុលបរិស្ថាន៕
Related




