VOV WorldVOV World
AL ពិនិត្យមើលការដកចេញការផ្តួចផ្តើមគំនិតអំពីសន្តិសុខអារ៉ាប់
24/03/2014 10:30
(VOVworld)-ថ្នាក់ដឹកនាំសម្ព័ន្ធអារ៉ាប់ (AL)កំពុងពិនិត្យ មើលការដកចេញ ការផ្តួចផ្តើមគំនិតសន្តិភាពអារ៉ាប់ ឆ្នាំ២០០២។
AL ពិនិត្យមើលការដកចេញការផ្តួចផ្តើមគំនិតអំពីសន្តិសុខអារ៉ាប់
ប្រជាជនប៉ាឡេស្ទីនធ្វើពិធីបុណ្យសព្វឲ្យជនដែលស្លាប់ក្នុងការប៉ះទង្គិចជាមួយជន អ៊ីស្រាអែល នាថ្ងៃទី២២មិនា (រូបថតៈAFP/TTXVN ) (VOVworld)-ថ្នាក់ដឹកនាំសម្ព័ន្ធអារ៉ាប់ (AL)កំពុងពិនិត្យមើលការដកចេញ ការផ្តួច ផ្តើមគំនិតសន្តិភាពអារ៉ាប់ឆ្នាំ២០០២។ ក្នុងសន្និសីទជាន់ខ្ពស់ AL លើកទី២៥ ដែល ប្រព្រឹត្តទៅនៅប្រទេស Kuwait នាសប្តាហ៍ខាងមុខ ថ្នាក់ដឹកនាំទាំងអស់នឹង នាំ ចេញសេចក្តីសម្រេចអំពីបញ្ហានេះជាផ្លូវការ ព្រមទាំងប្រឆាំងជំទាស់ការទទួល ស្គាល់អ៊ីស្រាអែលជារដ្ឋហ្សីពតាមសំណូមពររបស់ Tel Aviv។ បញ្ហាប៉ាឡេស្ទីនបាន ទាក់ទាញការយកចិត្តទុកដាក់របស់សន្និសីទ ដោយផ្តោតសំខាន់ទៅលើ ការ ពិនិត្យឡើងវិញការផ្តួចផ្តើមគំនិតសន្តិភាពអារ៉ាប់ វាយតម្លៃដំណើរការចរចារសន្តិ ភាព មជ្ឈឹមបូព៌ារវាង ប៉ាឡេស្ទីននិងអ៊ីស្រាអែល រួមទាំងការពិភាក្សាអំពីបទបញ្ញត្តិ សម្រាប់តំបន់ខ្ពង់រាប Golan និងបណ្តាវិធានការជួយឧបត្ថម្ភជនភៀសខ្លួនប៉ាឡេស្ទីន នៅលីបង់ផងដែរ៕