Al-Qaeda ទទួលខុសត្រូវក្នុងការធ្វើឃាតអ្នកកាសែតបារាំងចំនួន ២ រូប នៅម៉ាលី
07/11/2013 12:08
(VOVworld) – មូលហេតុនៃរឿងធ្វើឃាតអ្នកកាសែតនៃ វិទ្យុសម្លេងអន្តរជាតិ បារាំង (RFI) ចំនួន ២ រូប ដែលត្រូវ បានកំលាំង Al-Qaeda ប្រចាំនៅម៉ាលី (AQIM) ធ្វើឡើងគឺ ដើម្បីសងសឹកចំពោះយុទ្ធនាការយោធារបស់បារាំងនៅ ប្រទេស អាហ្វ្រិកខាងជើងនេះ។

អ្នកកាសែតនៃវិទ្យុសម្លេងអន្តរជាតិ បារាំង (RFI) ចំនួន ២ រូប ដែលត្រូវបានកំលាំង Al-Qaeda ប្រចាំនៅម៉ាលី (AQIM) ធ្វើឃាត (Image: sggp.vn) (VOVworld) – មូលហេតុនៃរឿងធ្វើឃាតអ្នកកាសែតនៃវិទ្យុសម្លេងអន្តរជាតិ បារាំង (RFI) ចំនួន ២ រូប ដែលត្រូវបានកំលាំង Al-Qaeda ប្រចាំនៅម៉ាលី (AQIM) ធ្វើឡើង គឺដើម្បីសងសឹកចំពោះយុទ្ធនាការយោធារបស់បារាំងនៅប្រទេស អាហ្វ្រិកខាង ជើងនេះ។ ទន្ទឹមនឹងនោះ កំលាំងភេវរកម្ម AQIM ទទួលខុសត្រូវក្នុង ការធ្វើឃាត នេះ។ ប្រតិកម្មចំពោះសេចក្តីប្រកាសពោលខាងលើរបស់ AQIM អ្នកនាំពាក្យរបស់ ប្រធានាធិបតីបារាំងបានឲ្យដឹងថា៖ ប្រទេសនេះនឹងប្រើប្រាស់ រាល់ប្រភពកំលាំង ដើម្បីធានាថា៖ អំពើឧក្រិដ្ឋកម្មនេះត្រូវបានផ្តន្ទាទោស។ រឿងហេតុនេះ បានកើត មានឡើង ក្រោយប៉ុន្មានថ្ងៃ ដែលចំណាប់ខ្មាំងបារាំងចំនួន ៤ នាក់ ត្រូវបានដោះ លេងនិងវិលត្រឡប់មកប្រទេសវិញ បន្ទាប់ពី ៣ ឆ្នាំ ត្រូវបានបណ្ដាមុខសញ្ញា ភេវរកម្ម Al-Qaeda នៅ Niger ចាប់ឃុំឃាំង៕
Related




