ALBA សំណូមពរអាមេរិកលុបចោលការដាក់ទណ្ឌកម្មប្រទេសវេណេស៊ុយអេឡា
18/03/2015 10:31
(VOVworld)-នាព្រឹកថ្ងៃទី១៨មិនា (តាមម៉ោងវៀត ណាម) នៅក្រុង Caracas របស់វេណេស៊ុយអេឡា សន្និសីទកំពូលវិសាមញ្ញបានបិទ

ប្រជាជនវេណេស៊ុយអេឡាដើរដង្ហែក្បួនប្រឆាំងជំទាស់បទដាក់ទណ្ឌ កម្មទៅលើខ្លួនរបស់អាមេរិក (រូបថតៈ THX/TTXVN) (VOVworld)-នាព្រឹកថ្ងៃទី១៨មិនា (តាមម៉ោងវៀតណាម) នៅក្រុង Caracas របស់ វេណេស៊ុយអេឡា សន្និសីទកំពូលវិសាមញ្ញបានបិទ ដោយចេញសេចក្តីថ្លែង ការណ៍រួមសំណូមពរអាមេរិកលុបចោលបទ ដាក់ទណ្ឌកម្ម វ៉េណេស៊ុយអេឡា។ សេចក្តីថ្លែងការណ៍នេះ បានរិះគន់លើសេចក្តីសម្រេចចិត្តបទដាក់ទណ្ឌកម្ម ទៅលើវេណេស៊ុយអេឡារបស់ប្រធានាធិបតីអាមេរិកលោក Barack Obama និង សេចក្តីប្រកាសរបស់សេតវិមានដោយចាត់ទុកថា ប្រទេសអាមេរិកខាងត្បូងនេះ ជាការគំរាមកំហែងចំពោះសន្តិសុខអាមេរិក។ សេចក្តីថ្លែងការណ៍រួម បានចាត់ ទុកនេះជាសកម្មភាពជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង និងរំលោភទៅលើ អធិបតេយ្យភាពរបស់វេណេស៊ុយអេឡា។ របៀបវារៈនៃសន្និសីទ បានអំពាវនាវអាមេរិកនិងវេណេស៊ុយអេឡា ជួប សន្ទនា ដើម្បីដោះស្រាយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគី ព្រមទាំងអះអាង ថា ជា Caracas មិនមែនជាការគំរាមកំហែងសម្រាប់ប្រទេសណាមួយឡើយ៕
Related





