VOV WorldVOV World
APEC 2017: ដំណាងជាង៥៨០រូបបានចូលរួមរបៀបវារះនានានៃ SOM 1
21/02/2017 10:21
(VOV)_ក្នុងក្របខ័ណ្ឌសន្និសីទលើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC (SOM1) និង​កិច្ចប្រជុំទាក់ទិនផ្សេងៗ នាថ្ងៃទី២០កុម្ភះ នៅទីក្រុងNha Trang ដំណាង APEC ជាង៥៨០នាក់ បានចូលរួមសកម្មភាពរបស់ APEC ស្ដីអំពីការអភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស(​HRDWG) ការប្រឆាំងអំពើពុករលួយនិងតម្លាភាព ( ACTWG) ផ្លាស់ប្តូរអាជីវករ​ ( BMG) វិទ្យាសាស្ត្រ ក្នុងជីវភាពរស់នៅនិងផ្លាស់ប្តូរថ្មី ( LSIF)។
APEC 2017: ដំណាងជាង៥៨០រូបបានចូលរួមរបៀបវារះនានានៃ SOM 1
APEC 2017: ដំណាងជាង៥៨០រូបបានចូលរួមរបៀបវារះនានានៃ SOM 1 (VOV)_ក្នុងក្របខ័ណ្ឌសន្និសីទលើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់ APEC (SOM1) និង​កិច្ចប្រជុំទាក់ទិនផ្សេងៗ នាថ្ងៃទី២០កុម្ភះ នៅទីក្រុងNha Trang ដំណាង APEC ជាង៥៨០នាក់ បានចូលរួមសកម្មភាពរបស់ APEC ស្ដីអំពីការអភិវឌ្ឍន៍ប្រភពធន ធាន​មនុស្ស(​HRDWG) ការប្រឆាំងអំពើពុករលួយនិងតម្លាភាព ( ACTWG) ផ្លាស់ ប្តូរអាជីវករ​ ( BMG) វិទ្យាសាស្ត្រ ក្នុងជីវភាពរស់នៅនិងផ្លាស់ប្តូរថ្មី ( LSIF)។           បណ្ដាក្រុម​( ACTWG) និង( BMG) បានបញ្ចប់កិច្ចប្រជុំលើកដំបូង ឆ្នាំ ​២០១៧  ​ដោយ​មានការអនុម័តទៅលើកម្មវិធីធ្វើសកម្មភាព និងការងារអាទិភាព ក្នុងឆ្នាំ ២០១៧។​អង្គសន្និសីទសុទ្ធតែបានសម្ដែងនូវគោលបំណងសហប្រតិបត្តិការអនុវត្ត អាទិភាពក្នុងឆ្នាំ      APEC ២០១៧​រួមចំណែកអនុវត្តគោលដៅរួម ​របស់វេទិកាស្ដីអំពី សេរី​ភាព​ពាណិជ្ជ​​កម្ម ​និងវិនិយោគ ជំរុញកំណើននៅក្នុងតំបន់។ ក្នុងពេលជាមួយគ្នា នោះ ​អង្គ​សន្និ​សីទ​នៃកិច្ចប្រជុំស្ដីអំពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស(​HRDWG)  បាន​ពិភាក្សា​អំពីផែនការអនុវត្តក្នុងឆ្នាំ២០១៧ និងវាយតំលៃឡើងវិញនូវសកម្មភាព របស់​ក្រុមក្នុង​ឆ្នាំកន្លងទៅ។ អង្គសន្និសីទបានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិ ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស  APEC ក្នុងឆ្នាំ ២០១៧ ឆ្ពោះទៅបង្កើនកំណើន សេដ្ឋកិច្ច តភ្ជាប់សង្គម និងជំរុញខឿនសេដ្ឋកិច្ចជាសមាជិកអភិវឌ្ឍន៍។           នាថ្ងៃទី២០កុម្ភះ ជាថ្ងៃធ្វើការដើមដំបូងរបស់អនុគណៈកម្មការបែបបទគយ  ​(SCCP) ដោយមានកិច្ចប្រជុំរបស់ក្រុមមិត្តនៃប្រធាន SCCP និងសិក្ខាសាលា ស្ដីអំពី ​ការពិនិត្យមើលវិស័យប្រកួតប្រជែង សំដៅកាត់បន្ថយរបងពាណិជ្ជកម្ម ទំនិញ និង ​សេវាកម្មនៃក្រុម ច្បាប់និងគោលនយោបាយប្រកួតប្រជែង (CPLG)។ អង្គសន្និសីទ សុទ្ធ​តែ​ប្រមូលផ្តុំផ្តើមគំនិត និងពិភាក្សាដំណោះស្រាយជាក់ស្ដែង ដើម្បីបង្កើនកិច្ច ​សហ​ប្រតិបត្តិការជាក់ស្ដែង ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជន និង​សហគមន៍សហគ្រាសអាស៊ី-ប៉ាស៊ីហ្វីក។           វៀតណាមបន្តបំពេញល្អតួនាទីជាប្រទេសម្ចាស់ផ្ទះ។ ថ្នាក់ដឹកនាំគ្រប់ក្រសួង ​ស្ថាប័ន​ របស់វៀតណាម បានចែករំលែកលទ្ធផលអនុវត្តគោលគំនិតនានាដែលក្នុង នោះ មានគំរោងការណ៍៖ “ជំរុញពាណិជ្ជកម្មភាវូបនីយកម្ម និងវិនិយោគ ចំពោះ ផលិតផលស្រាវជ្រាវវិទ្យាសាស្ត្រ និងអភិវឌ្ឍន៍បច្ចេកវិទ្យាសក្ដានុភាព។” សិក្ខាសាលា៖  “ទាក់ទាញការចូលរួមរបស់សង្គមក្នុងការងារ​បង្កាប្រឆាំងអំពើពុករលួយ” ត្រូវបាន អង្គសន្និសីទវាយតំលៃ​ខ្ពស់ ពីព្រោះនេះជាបញ្ហា​ទាក់ទាញការយកចិត្តទុកដាក់ជា ច្រើនពីសហគមន៍អន្តរជាតិនិងប្រទេសក្នុងតំបន់៕