APEC 2017៖បណ្ដាកិច្ចប្រជុំក្នុងក្របខ័ណ្ឌសន្និសីទ SOM 1 និងកិច្ចប្រជមទាក់ទិននានា
24/02/2017 10:44
(VOV)_នាថ្ងៃទី២៤ កុម្ភះ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាលវៀតណាម)សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់លើកទី១ (SOM 1) និងកិច្ចប្រជុំទាក់ទិននានា បានឈានចូលថ្ងៃធ្វើការទី៧។ បណ្ដាកិច្ចប្រជុំនេះរួមមាន៖ក្រុមការងារអំពីទេសចរណ៍

APEC 2017៖បណ្ដាកិច្ចប្រជុំក្នុងក្របខ័ណ្ឌសន្និសីទ SOM 1 និងកិច្ចប្រជមទាក់ទិននានា (VOV)_នាថ្ងៃទី២៤ កុម្ភះ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (ភាគកណ្ដាល វៀតណាម)សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់លើកទី១ (SOM 1) និងកិច្ចប្រជុំទាក់ទិននា នា បានឈានចូលថ្ងៃធ្វើការទី៧។ បណ្ដាកិច្ចប្រជុំនេះរួមមាន៖ក្រុមការងារអំពីទេស ចរណ៍ ( TWG) ក្រុមការងារអំពីសុខាភិបាល ( HWG) បណ្ដុះបណ្ដាលគ្រប់គ្រងគំរោង ការណ៍ ក្រុមអ្នកជំនាញការអំពីវិនិយោគ( IEG) គណៈកម្មាធិការពាណិជ្ជកម្មនិងវិនិ យោគ (CTI) និងគណៈកម្មាធិការសេដ្ឋកិច្ច (EC)…លៗ ក៏ក្នុងថ្ងៃទី២៤កុម្ភះ សន្និសីទអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាការ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក បានបិទបញ្ចប់។ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការបញ្ជាណែនាំនៃក្រុម និងសិក្ខាសាលាស្ដីអំពី ទេសចរណ៍ចីរភាព នៃក្រុមទេសចរណ៍ បណ្ដាដំណាងបានពិនិត្យមើលការផ្តើមគំ និត ស្ដីអំពីគោលដៅ និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍ Ha Long និងពង្រាងសេច ក្ដីណែនាំ ការអភិវឌ្ឍន៍ទេសចរណ៍ចីរភាព APEC ក្នុងសភាពការណ៍មានបំរ៉ែបំរួល អាកាសធាតុ។ លោក Ha Van Sieu អគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍ ក្រ សួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម បានអោយដឹងថា៖ “ បណ្ដាខឿនសេដ្ឋកិច្ចអាចពឹងផ្អែកតាមផែនការនោះដើម្បីម្ចាសការទប់ ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ ដើម្បីបន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ ភាគី ទាក់ទិននានា សហគ្រាស និងសហគមន៍ប្រជាជនត្រូវលើកកំពស់ចំណេះដឹង ត្រៀមខ្លួនជាស្រេច ម្ចាស់ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។សកម្មភាពទាំង ឡាយត្រូវតភ្ជាប់ជាមួយបំរ៉ែបំរួលអាកាសធាតុ៕”
Related





