VOV WorldVOV World
APEC ២០១៧៖ឧទ្ទេសនាមលក្ខណៈវប្បធម៌របស់វៀតណាមជាមួយភ្ញៀវអន្តរជាតិ
19/02/2017 08:53
(VOVworld)-ក្នុងអំឡុងពេលប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM 1) នៅទីក្រុង Nha Trang ចាប់ពីថ្ងៃទី១៨កុម្ភៈដល់ថ្ងៃទី៣មិនានោះ មន្ទីវប្ប ធម៌កីឡាខេត្ត Khanh Hoa
APEC ២០១៧៖ឧទ្ទេសនាមលក្ខណៈវប្បធម៌របស់វៀតណាមជាមួយភ្ញៀវអន្តរជាតិ
តំណាងនានាអញ្ជើញទៅទស្សនាប្រាសាទ Thap Ba Ponagar (រូបថតៈ Tiên Minh/TTXVN) (VOVworld)-ក្នុងអំឡុងពេលប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១  (SOM 1) នៅទីក្រុង Nha Trang ចាប់ពីថ្ងៃទី១៨កុម្ភៈដល់ថ្ងៃទី៣មិនានោះ មន្ទីវប្ប ធម៌កីឡាខេត្ត Khanh Hoa បានរៀបចំការតាំងពិព័រណ៍រូបថតសិល្បៈក្រោមប្រធាន បទ “សម្រស់របស់ទឹកដីនិងមនុស្ស Khanh Hoa រួមទាំងបណ្តាខេត្តប៉ែកខាង​ត្បូង ភាគកណ្តាលវៀតណាម”។​នេះជាសកម្មភាពជាក់ស្តែង ដើម្បីជួយឲ្យតំណាង អន្តរជាតិស្គាល់តំបន់ដីមួយមានទេសភាពដ៏ស្រស់ស្អាត ជីវភាពវប្បធន៌ពហុបែប  ពោរពេញទៅ ដោយអត្តសញ្ញាណជាតិវៀតណាម។         ខេត្ត Khanh Hoa ក៏បានជ្រើសរើសរមណីដ្ឋានទស្សនាមួយចំនួនក្នុងតំបន់ សម្រាប់ ឧទ្ទេសនាមជាមួយតំណាងចូលរួមសន្និសីទនានាផងដែរ។ ក្នុងនោះ ប្រាសាទThap Ba Ponagar ជាសំណង់ ចំប៉ាបុរាណមានអាយុកាល ១.២០០ឆ្នាំ និង Hon Chong ជា វាលថ្មធម្មជាតិបង្កើតឡើងទេសភាពមនោរម្យក្បែរឈូង សមុទ្រ Nha Trang ។ ទាំង អស់នេះជារមណីដ្ឋានល្បីឈ្មោះរបស់ខេត្ត Khanh Hoa  ដែលជារៀងរាល់ឆ្នាំបាន ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនកុះករ មកទស្សនាផងដែរ៕