VOV WorldVOV World
APEC ជំរុញពាណិជ្ជកម្មលើទូទាំងពិភពលោក
25/05/2015 09:55
(VOVworld) - សន្និសីទរដ្ឋមន្រ្តីពាណិជ្ជកម្មនៃវេទិការ សហប្រតិបតិ្តការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបិទបញ្ចប់នាថ្ងៃទី២៤ ឧសភា នៅប្រទេសហ្វីលីពីន។
APEC ជំរុញពាណិជ្ជកម្មលើទូទាំងពិភពលោក
ប្រធាននៃគណៈប្រតិភូចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម APEC លើកទី២១ (រូបថត៖moit.gov.vn) (VOVworld) - សន្និសីទរដ្ឋមន្រ្តីពាណិជ្ជកម្មនៃវេទិការសហប្រតិបតិ្តការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបិទបញ្ចប់នាថ្ងៃទី២៤ ឧសភា នៅប្រទេសហ្វីលីពីន។ក្រោយរយៈពេល២ថ្ងៃប្រព្រឹត្តទៅ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃខឿនសេដ្ឋកិច្ច ជាសមាជិក APEC ទាំង២១ បានសំដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះរាល់ការខំប្រឹងប្រែងរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជំរុញពាណិជ្ជកម្មលើទូទាំងពិភពលោកក្នុង កាលៈទេសៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់កំពុងលេចឡើងជាបន្ត បន្ទាប់។សន្និសីទក៏បានសង្កត់ធ្ងន់ថា ត្រូវនាំចេញវិធានការ សំដៅពង្រឹងលទ្ធភាព របស់អង្គភាពអាជីវកម្មតូចនិងមធ្យមចូលរួមក្នុងពាណិជ្ជកម្មពិភពលោក៕