ភាពសម្បូរបែបវប្បធម៌ក្នុងកម្មវិធី “បណ្តាថ្ងៃអឺរ៉ុបឆ្នាំ២០១៨”នៅវៀតណាម
26/04/2018 11:23
(VOVWORLD) -កម្មវិធី “ទិវាអឺរ៉ុបឆ្នាំ២០១៨” នៅវៀតណាម ជាសកម្មវិធីមានចរិតលក្ខណៈជាស្ពានតភ្ជាប់ការជួបប្រាស្រ័យវប្បធម៌ដែលបានរៀបចំឡើង សំដៅរំលឹកទិវាអឺរ៉ុប ថ្ងៃទី៩ខែឧសភា។
ការសម្តែងសិល្បៈនៅក្នុងទិវាអឺរ៉ុប នៅក្នុងសន្និសីទកាសែតជូនដំណឹងអំពី “ទិវាអឺរ៉ុបឆ្នាំ២០១៨” នាថ្ងៃទី២៦ខែ មេសា លោក Bruno Angelet ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្ម EU នៅ វៀតណាមបានសង្កត់ធ្ងន់ថា៖ “ក្នុងក្របខ័ណ្ឌនៃកម្មវិធី “ភូមិអឺរ៉ុប” យើងខ្ញុំនឹងឧទ្ទេសនាមអ្វីៗល្អបំផុតរបស់ ប្រទេសជាសមាជិកនានាអំពីវប្បធម៌និងធម្មជាតិ។ នឹងមានសកម្មភាពគួរឲ្យទាក់ ទាញជាច្រើន ស្តង់ទំនិញរបស់ប្រទេសសមាជិក EU ក៏ដូចជាស្តង់ទំនិញរបស់ក្រុម បេសកកម្ម EU នៅវៀតណាមផងដែរ។ ជាពិសេស យើងខ្ញុំក៏បានរៀបចំកម្មវិធី សិល្បៈមួយដោយមានការសម្តែងសិល្បៈដ៏សម្បូរបែប។ នេះជារបៀប ល្អបំផុតដើម្បីនាំទ្វីបអឹរ៉ុបខិតមកជិតជាមួយប្រជាជនទីក្រុងហាណូយនិយាយ ដោយឡែកនិងរបស់ប្រជាជនវៀតណាមនិយាយរួម"៕
Related






