ការគណនាពន្ធត្រូវធានាផលប្រយោជន៍ដ៏សុខដុមរមនារវាងរដ្ឋ សហគ្រាស និងប្រជាជន
23/04/2026 08:58
[VOVWORLD] - សមាជិកសភា បានយល់ស្របនឹងការចេញផ្សាយសេចក្តីព្រាងច្បាប់នេះ ដើម្បីបង្កើនលក្ខណៈយុត្តិធម៌នៃប្រព័ន្ធពន្ធ។

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី១រដ្ឋសភាវៀតណាមនីតិកាលទី១៦ នៅព្រឹកថ្ងៃទី២៣ ខែមេសា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំអំពីសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលបុគ្គល ច្បាប់ស្តីពីពន្ធលើតម្លៃបន្ថែម ច្បាប់ស្តីពីពន្ធលើប្រាក់ចំណូលអាជីវកម្ម និងច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស។ Tin Quốc hội ngày 23-4_Anh 1.jpg លោក ផាន វ៉ាន់ហ័រ សមាជិកសភានៃខេត្តដុងថាប។ (រូបថត៖ quochoi.vn) សមាជិកសភា បានយល់ស្របនឹងការចេញផ្សាយសេចក្តីព្រាងច្បាប់នេះ ដើម្បីបង្កើនលក្ខណៈយុត្តិធម៌នៃប្រព័ន្ធពន្ធ; ប្រគល់ឲ្យរដ្ឋាភិបាលកំណត់លើកម្រិតចំណូលដែលត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលបុគ្គល និងពន្ធលើតម្លៃបន្ថែមសម្រាប់អាជីវកម្មលក្ខណៈគ្រួសារ ក៏ដូចជាកម្រិតចំណូលដែលត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលអាជីវកម្មផងដែរ។ លោក ផាន វ៉ាន់ ហ័រ សមាជិកសភានៃខេត្តដុងថាប បានឲ្យដឹងថា៖ “នាយករដ្ឋមន្ត្រីរដ្ឋាភិបាល គ្រោងនឹងបង្កើនកម្រិតប្រាក់ចំណូលដែលត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលបុគ្គលសម្រាប់អាជីវកម្មលក្ខណៈគ្រួសារ ឱ្យកើនឡើងទ្វេដងបើធៀបនឹងកម្រិតបច្ចុប្បន្ន គឺក្រោម ១ ពាន់លានដុង។ ខ្ញុំចាត់ទុកថា នេះជាគោលនយោបាយមនុស្សសាស្ត្រ។ ទោះបីជាចំណូលពន្ធនឹងថយចុះក៏ដោយ ប៉ុន្តែគុណសម្បត្តិគឺ ចំនួនគ្រួសារដែលចូលរួមធ្វើផលិតកម្ម និងអាជីវកម្មនឹងកើនឡើង ខណៈដែលសហគ្រាសក្នុងកម្រិតនេះនឹងគាំទ្រយ៉ាងខ្លាំង ហើយនឹងលើកទឹកចិត្តពួកគេឱ្យចូលរួមធ្វើផលិតកម្ម និងអាជីវកម្មផងដែរ”។ tin_quoc_hoi_ngay_23-4_anh_2.jpg ទិដ្ឋភាពនៅសាលប្រជុំ Dien Hong នៅព្រឹកថ្ងៃទី២៣ ខែមេសា។ (រូបថត៖ quochoi.vn) សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់ពន្ធចំនួន ៤ លើកនេះ មិនបានធ្វើវិសោធនកម្មច្បាប់ជាច្រើនទេ ប៉ុន្តែបានជះឥទ្ធិពលក្នុងវិសាលភាពទូលំទូលាយ ដែលប៉ះពាល់ដោយផ្ទាល់ដល់សហគ្រាស អាជីវកម្មលក្ខណៈគ្រួសារ អ្នកប្រើប្រាស់ និងចំណូលថវិការដ្ឋ។ នៅរសៀលថ្ងៃទី ២៣ ខែមេសា រដ្ឋសភាបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ និងសេចក្តីសម្រេចចិត្តមួយចំនួន រួមមាន៖ ច្បាប់ស្តីពីការទទួលបានព័ត៌មាន (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីរដ្ឋធានី (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីជំនឿ និងសាសនា (ធ្វើវិសោធនកម្ម)៕
TAG
VOV/VOVWORLD/សម័យប្រជុំ/រដ្ឋសភា/វៀតណាម/ពន្ធ/ប្រាក់ចំណូល
Related





