VOV WorldVOV World
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ វៀតណាមនិងកូរ៉េខាងត្បូង ប្តេជ្ញាជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឲ្យក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី
23/04/2026 08:52
[VOVWORLD] - នៅក្នុងសន្និសីទសារព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា វៀតណាម និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាបង្កើនទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដល់កំពស់ថ្មីមួយ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ វៀតណាមនិងកូរ៉េខាងត្បូង ប្តេជ្ញាជំរុញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឲ្យក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី
1_23-4_fm_sang_tong_bi_thu_anh_1.jpg អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ធ្វើសន្និសីទសារព័ត៌មានអន្តរជាតិរួម។ (រូបថត៖ VOV) នៅរសៀលថ្ងៃទី ២២ ខែមេសា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋនៅវិមានប្រធានរដ្ឋនិងកិច្ចពិភាក្សាទ្វេភាគី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានធ្វើសន្និសីទសារព័ត៌មានអន្តរជាតិរួម ដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សា។ 1_23-4_fm_sang_tong_bi_thu_anh_2.jpg អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ថ្លែងនៅសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV) នៅក្នុងសន្និសីទសារព័ត៌មាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា វៀតណាម និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាបង្កើនទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រដល់កំពស់ថ្មីមួយ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើចក្ខុវិស័យយុទ្ធសាស្ត្រសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃស្ថានភាពថ្មី ដោយប្តេជ្ញាបន្តសម្រួលពាណិជ្ជកម្ម និងបើកទីផ្សារនាំចូលនាំចេញសម្រាប់ទំនិញរបស់គ្នាទៅវិញទៅមក រួមចំណែកដល់ការសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ឲ្យក្លាយជាសសរស្តម្ភសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី ហើយនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ការអប់រំ និងការជួបប្រាស្រ័យប្រជាជន តាមនោះបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ”។ 1_23-4_fm_sang_tong_bi_thu_anh_3.jpg ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន។ (រូបថត៖ VOV) រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានអះអាងថា កូរ៉េខាងត្បូងនឹងបន្តរក្សាការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការគំរូជាច្រើន តាមរយៈគម្រោងតំបន់ទីក្រុង និងអាកាសយានដ្ឋានថ្មី ដែលវៀតណាមកំពុងអនុវត្តន៍ ដូចជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍ប្រទេសជាតិ; ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យឆ្ពោះទៅរកអនាគត ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ក៏ដូចជាវប្បធម៌ និងការអប់រំផងដែរ។ នៅយប់ថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងដ៏ឱឡារិក ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសវៀតណាម៕
TAG
VOV/VOVWORLD/វៀតណាម/កូរ៉េខាងត្បូង​/អគ្គលេខាបក្ស/ប្រធានរដ្ឋ/ប្រធានាធិបតី/ដំណើរទស្សនកិច្ច