VOV WorldVOV World
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា
23/04/2026 08:55
[VOVWORLD] - លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យអេស្តូនីឡើងសំឡេងដើម្បីជំរុញប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA)។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបរដ្ឋមន្ត្រីការបរទេសអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា
2_23-4_fm_sang_thu_tuong_anh_1.jpg នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា (Margus Tsahkna)។ (រូបថត៖ VOV) នៅរសៀលថ្ងៃទី ២២ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអេស្តូនី លោក ម៉ាហ្គូស ហ្សាក់ណា (Margus Tsahkna) ក្នុងឱកាសដែលលោកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ បង្កើតការផ្លាស់ប្តូរជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏បានស្នើឱ្យអេស្តូនីឡើងសំឡេងដើម្បីជំរុញប្រទេសសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់​ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-EU (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុប (EU) ដក "កាតលឿង" សម្រាប់សកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) លើការនាំចេញជលផលរបស់វៀតណាម ក្នុងពេលឆាប់ៗនេះ; អនុវត្តន៍យ៉ាងសកម្មនូវសសរស្តម្ភសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល។ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវបំណងថា ប្រទេសអេស្តូនីនឹងជួយគាំទ្រប្រទេសវៀតណាមនៅក្នុងវិស័យអាទិភាព​នានា ដោយផ្តោតលើការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក ការផ្លាស់ប្តូរឌីជីថលយ៉ាងទូលំទូលាយ ការសាងសង់ និងប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ ការធានាសុវត្ថិភាព និងសន្តិសុខតាមអ៊ីនធឺណិត; បច្ចេកវិទ្យាមនុស្សយន្ត ការផលិតឆ្លាតវៃ ស្វ័យប្រវត្តិកម្មឧស្សាហកម្ម និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ដែលរួមចំណែកដល់ការកែលម្អផលិតភាពការងារ និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចវៀតណាមផងដែរ។ 2_23-4_fm_sang_thu_tuong_anh_2.jpg (រូបថត៖ VOV) រីឯខ្លួនវិញ លោករដ្ឋមន្ត្រី ម៉ាហ្គូស ហ្សាក់ណា បានសង្កត់ធ្ងន់ថា ប្រទេសអេស្តូនីនឹងជួយគាំទ្រប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។ លោកបានឲ្យដឹងថា ក្នុងគណៈប្រតិភូមកវៀតណាមលើកនេះ រួមមានតំណាងមកពីសហគ្រាសឈានមុខគេចំនួន ១០ របស់អេស្តូនី ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីអេស្តូនីចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមទិសដៅជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន ដោយផ្តោតលើវិស័យដែលសមស្របតាមតម្រូវការអភិវឌ្ឍន៍របស់វៀតណាម ដូចជាសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងថាមពល៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្រ្តី/វៀតណាម/រដ្ឋមន្រ្តីការបរទេស/អេស្តូនី