VOV WorldVOV World
ភាពតានតឹងនៅសមុទ្រខាងកើតគ្របដណ្ដប់សន្និសីទ SOM ASEAN និងសន្និសីទទាក់ទិននានា
09/06/2014 10:40
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៧និងទី៨មិថុនា នៅ ទីក្រុង Yangon ម៉ីយ៉ាន់ម៉ាបានប្រព្រឹត្តទៅសន្និសីទមន្ត្រី ជាន់ខ្ពស់ (SOM) អាស៊ានSOM​ ASEAN+3 និង SOM ជាន់ខ្ពស់អាស៊ីបូព៌ា (EAS)។
ភាពតានតឹងនៅសមុទ្រខាងកើតគ្របដណ្ដប់សន្និសីទ SOM ASEAN និងសន្និសីទទាក់ទិននានា
ភាពតានតឹងនៅសមុទ្រខាងកើតគ្របដណ្ដប់សន្និសីទ SOM ASEAN និងសន្និសីទទាក់ទិននានា (VOV)         Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៧និងទី៨មិថុនា នៅទីក្រុង Yangon ម៉ីយ៉ាន់ម៉ាបានប្រព្រឹត្តទៅសន្និសីទមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានSOM​ ASEAN+3 និង SOM ជាន់ខ្ពស់អាស៊ីបូព៌ា (EAS)។ នេះជាបណ្ដាសន្និសីទក្នុង​ចំណោម សន្និសីទ SOM (ចាប់ពីថ្ងៃទី៧ដល់១០មិថុនា) ដើម្បីត្រៀមរៀបចំ​ឲ្យ​សន្និសីទ រដ្ឋមន្ត្រីការបរទេសអាស៊ាននិងសន្និសីទរដ្ឋមន្ត្រីទាក់ទិនដែលនឹង​ប្រព្រឹត្តទៅ នាដើមខែសីហាឆ្នាំ២០១៤នៅទីក្រុង Nay Pyi Taw​ម៉ីយ៉ាន់ម៉ា។​ គណៈ​ប្រតិភូ វៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសលោក Pham Quang Vinh បាន ចូលរួមសន្និសីទ។ ក្នុងអំឡុង២ថ្ងៃធ្វើការដំបូង ដំណាង​ប្រទេស​អាស៊ាននិងដៃគូ បានប្រមូលផ្ដុំពិនិត្យឡើងវិញនិងកំណត់ទិសដៅសហប្រតិបត្តិ​ការ​ក្នុងអាស៊ាន អាស៊ាន+៣និងជាន់ខ្ពស់អាស៊ីបូព៌ា។ ក្នុងចំណោមបញ្ហាដំបន់​និង​អន្តរជាតិ បញ្ហាសមុទ្រខាងកើតត្រូវបានបណ្ដាប្រទេសយកចិត្តទុកដាក់ជា​ពិសេស។ បណ្ដាប្រទេសបានសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែ​បំរួល ស្មុគស្មាញនិងស្ថានភាពបង្កើនភាពតានតឹងនៅសមុទ្រខាងកើត សង្កត់ធ្ងន់​ដល់សំណូមពរគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់​សមុទ្រឆ្នាំ១៩៨២ (UNCLOS) សេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ ភាគី​នានា​នៅសមុទ្រខាងកើត (DOC) និងឈានទៅកសាងក្រមប្រតិបត្តិដំបន់ នៅ​សមុទ្រខាងកើត (COC)។         ថ្លែងមតិនៅបណ្ដាសន្និសីទ អនុរដ្ឋមន្ត្រីការបរទេស Pham Quang Vinh បាន សង្កត់ធ្ងន់ដល់ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១​ខុស​ច្បាប់និង បញ្ជូននាវាអមការពារចូលជ្រៅក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត សមុទ្ររបស់វៀតណាម គឺរំលោភយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិនិង​អនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បប់សមុទ្រ១៩៨២។ វៀតណាមប្តេជ្ញា​ប្រឆាំងជំទាស់ រាល់សកម្មភាពបង្ករឿងហេតុនិងសំណូមពរចិនដកស្ថានីយ៍ខួង​និងនាវាអម ការពារចេញពីដំបន់សមុទ្ររបស់វៀតណាមភា្លមមួយរំពេច។ អនុរដ្ឋមន្ត្រីបាន អំពាវនាវប្រទេសក្នុងដំបន់និងសហគមន៍អន្តរជាតិបន្តប្រឆាំង​ជំទាស់សកម្មភាព រំលោភរបស់ចិន សំណូមពរត្រូវគោរពច្បាប់អន្តរជាតិនិង​អនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ១៩៨២។         ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន អនុរដ្ឋមន្ត្រី Pham Quang Vinh បាន​សង្កត់ ធ្ងន់ដល់ការកសាងដ៏ជោគជ័យសហគមន៍នាឆ្នាំ២០១៥ បង្កើនសាមគ្គីភាព​និង ពង្រីកតួនាទីស្នូលរបស់អាស៊ានចំពោះបញ្ហាទាក់ទិនដល់សន្តិភាពស្ថិរភាព​និង សហប្រតិបត្តិការអភិវឌ្ឍន៍នៅដំបន់។ អនុរដ្ឋមន្ត្រីក៏បានរាយការណ៍ថា​វៀត​ណាម នឹងទទួលរៀបចំនិងអធិបតីវេទិការសមុទ្រអាស៊ាន (AMF) និងវេទិការ​សមុទ្រ អាស៊ានបើកទូលាយជាមួយដៃគូរនានា (EAMF) នាចុងខែសីហា​ឆ្នាំ​២០១៤ សំដៅបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការដំបន់អំពីធានាសន្តិសុខ​សុវត្ថិភាព នាវាចរណ៍ក៏ដូចជាវិស័យសហប្រតិបត្តិការសមុទ្រផ្សេងៗ៕