សភាពអ៊ូអរនៃពិធីបុណ្យ Rija Nagar នៅភូមិជនជាតិចាម Phuoc Huu ខេត្ត ខាញ់ហ័រ
22/04/2026 08:43
[VOVWORLD] - ចាប់ពីពាក់កណ្តាលខែមេសា ភូមិជនជាតិចាមជាច្រើននៅតំបន់ភាគកណ្តាលប៉ែកខាងត្បូងបានចូលដល់រដូវកាលពិធីបុណ្យ Rija Nagar ដែលជាការចាប់ផ្តើមនៃឆ្នាំថ្មីតាមប្រតិទិនរបស់ជនជាតិចាម។

260422 am 10_0.jpg ពិធីបុណ្យ Rija Nagar នៅក្នុងឃុំ Phuoc Huu ខេត្ត ខាញ់ហ័រ។ រុបថត៖ VOV នៅក្នុងឃុំ Phuoc Huu ខេត្ត ខាញ់ហ័រ ភូមិជនជាតិចាមនីមួយៗ ប្រារព្ធពិធីសំខាន់រយៈពេលពីរថ្ងៃជាមួយនឹងពិធីសែនប្រពៃណី ទោះជាយ៉ាងណាក៏ដោយ ពេលវេលារៀបចំពិធីសែន អាចប្រែប្រួលអាស្រ័យលើភូមិនីមួយៗ។ ពិធីបុណ្យ Rija Nagar ជាកន្លែងរក្សាទម្រង់សម្តែងប្រជាប្រិយដ៏វិសេសវិសាលជាច្រើនរបស់សហគមន៍ជនជាតិចាម ដូចជាតន្ត្រី របាំ និងពិធីសែនប្រពៃណី។ បុរស នារីជនជាតិចាមរាប់រយនាក់ក្នុងសំលៀកបំពាក់ប្រពៃណីចូលរួមការសម្តែងក្នុងសំឡេងស្គរ Paranung និង ស្រឡៃ ដ៏អ៊ូអរ។ ការសម្តែងត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដោយបង្ហាញឡើងវិញយ៉ាងរស់រវើកនូវជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចាម។ លោក លូ សាញ់ថាញ់ ឃុំ Phuoc Huu ខេត្តខាញ់ហ័រ បានឲ្យដឹងថា៖
TAG
VOV/VOVWORLD/សភាពអ៊ូអរ/ពិធីបុណ្យ Rija Nagar/ជនជាតិចាម/ខេត្តខាញ់ហ័រ
Related
More




