រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង ទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលី
22/04/2026 07:36
[VOVWORLD] - នារសៀលថ្ងៃទី ២១ ខែមេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក ឡេ ហយ ទ្រុង បានទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលី លោក ជីជី សេរីចាវ (Jigjee Sereejav) មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

260422 fm 02.jpg រដ្ឋមន្ត្រីការបរទេសលោក ឡេ ហយ ទ្រុង ទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលី។ រូបថត៖ An Đang/TTXVN លោករដ្ឋមន្ត្រី ឡេ ហយ ទ្រុង បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍថ្មីៗក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ ការអប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្ដូរប្រជាជន ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតាក្នុងឆ្នាំ ២០២៣ ដែលជួយសម្រួលដល់ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវពង្រឹងការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ និងគណៈប្រតិភូផ្សេងទៀតក្នុងទម្រង់ផ្សេងៗគ្នា ដើម្បីចែករំលែក និងសម្របសម្រួលគោលនយោបាយ លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ហើយបានស្នើឱ្យម៉ុងហ្គោលីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមក្នុងការវិនិយោគលើថាមពលស្អាត និងសំណង់ ជំរុញកិច្ចសហប្រតិបត្តិការមូលដ្ឋាន ការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Jigjee Sereejav បានបញ្ជាក់ថា ទោះបីជាលោកកាន់តំណែងថ្មីយ៉ាងណាក៏ដោយ លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងល្អប្រសើរ រវាងវៀតណាម និងម៉ុងហ្គោលី៕
TAG
VOV/VOVWORLD/កិច្ចការបរទេស/ម៉ុងហ្គោលី/វៀតណាម/ការទូត
Related
More




