VOV WorldVOV World
ដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ
22/04/2026 12:03
[VOVWORLD] - នៅរសៀលថ្ងៃទី២២ ខែមេសា រដ្ឋសភាបានពិភាក្សានៅសាលប្រជុំលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត​មួយចំនួនស្តីពីការអនុវត្តសាកល្បងនៃស្ថាប័នមេធាវីសាធារណៈ និងយន្តការ និងគោលនយោបាយជាក់លាក់សម្រាប់ដោះស្រាយការរំលោភច្បាប់ដីធ្លី។
ដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ
260422_am_15.jpg ទិដ្ឋភាពនៃកិច្ច​ប្រជុំ។ រូបថត៖ quochoi.vn មុននោះ នៅព្រឹកថ្ងៃទី ២២ ខែមេសា បណ្តា​សមាជិកសភាបានពិភាក្សានៅក្នុងសាលប្រជុំអំពីសេចក្តីព្រាងសេចក្តីសម្រេចចិត្ត​របស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយមួយចំនួនសម្រាប់ការអភិវឌ្ឍវប្បធម៌វៀតណាម។ ដោយបញ្ជាក់ថា សេចក្តីព្រាងសេចក្តីសម្រេចចិត្ត​បង្ហាញយ៉ាងច្បាស់ពីការត្រិះរិះថ្មី សមាជិកសភាជាច្រើនបានស្នើថា ដើម្បីឱ្យសេចក្តីសម្រេចចិត្ត​នេះជ្រៀបចូលជីវភាពប្រចាំថ្ងៃនិងបង្កើតរបក់​គំហើញ គឺចាំបាច់ត្រូវបញ្ជាក់ឱ្យច្បាស់អំពីគោលគំនិត និងបទប្បញ្ញត្តិនៃឧស្សាហកម្មវប្បធម៌ យន្តការបែងចែកត្រូវការ​ផ្តោតសំខាន់និងអាចវាស់វែងប្រសិទ្ធិ​ភាព​បាន។ លោក​ Bui Van Dung សមាជិកសភាមកពីខេត្ត Thanh Hoa បានថ្លែងថា៖     -band- V6 22/04 TDDN DUNG “ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដែលផ្សារ​ភ្ជាប់ជាមួយនឹងគោលនយោបាយអនុគ្រោះ ត្រូវការអនុវត្ត​ដោយមាន​ការជ្រើសរើស និងផ្សារ​ភ្ជាប់ទៅនឹងលទ្ធផល។ គំរូនៃតំបន់ច្នៃប្រឌិតវប្បធម៌ ត្រូវការសាកល្បងតែនៅក្នុងទីក្រុងធំៗ ដែលមាន លក្ខខណ្ឌគ្រប់​គ្រាន់​ខាង​ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ ការអនុគ្រោះ​លើពន្ធដារ និងឥណទានគួរត្រូវផ្សារភ្ជាប់ទៅនឹងផលិតផលជាក់លាក់ តម្លៃបន្ថែម និងសមត្ថភាពនាំចេញ តាមនោះ បង្កើតក​ម្លាំងចលករពិតប្រាកដ និងកាត់បន្ថយន្តការ "សូម-ឱ្យ​"។ នៅព្រឹកថ្ងៃដដែល រដ្ឋសភាបានផ្ដល់យោបល់លើសេចក្ដីព្រាងសេចក្ដីសម្រេចចិត្ត​ស្ដីពីការបង្កើតទីក្រុង Dong Nai ក្រោម​ឱវាទមជ្ឈិម ដែលជួយឱ្យ​ខេត្ត បំពេញតួនាទីជាអ័ក្សតភ្ជាប់ជាយុទ្ធសាស្ត្ររវាងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ និងច្រក
TAG
VOV/VOVWORLD/វប្បធម៌/កម្លាំងចលករ/ការអភិវឌ្ឍយ៉ាងពិតប្រាកដ

More