VOV WorldVOV World
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung​
22/04/2026 12:07
[VOVWORLD] - នា​រសៀលថ្ងៃទី ២២ ខែមេសា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម​ និងភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ​ជាផ្លូវការចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម ចាប់ពីថ្ងៃទី ២១-២៤ ខែមេសា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងពិធីបដិសណ្ឋារកិច្ច ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung​
Ảnh 1/2: Quang cảnh Lễ đón. Ảnh: VOV ទិដ្ឋផាពនៃពិធីបដិសណ្ឋារកិច្ច ។ រុបថត៖ VOV ការបាញ់កាំភ្លើងធំចំនួន ២១ គ្រាប់ពីបរមរាជវាំងថាំងឡុង ដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់វៀតណាម​។ បន្ទាប់នោះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ហើយមេដឹកនាំទាំងពីរ បានឃើញក្បួនដង្ហែស្វាគមន៍របស់​កងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ 260422_am_21_anh_2.jpg អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និង​ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ត្រួតកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ។ រូបថត៖ VOV នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung មកកាន់វៀតណាម ក្នុងមុខតំណែងថ្មី និងជាប្រមុខរដ្ឋបរទេសដំបូងគេ ដែលបានមកបំពេញ​ទស្សនកិច្ចនៅវៀតណាម បន្ទាប់ពីរដ្ឋសភានីតិកាលទី ១៦ បានសុក្រឹត្យក្បាល់ម៉ាស៊ីន​រដ្ឋ។​ បន្ទាប់ពីពិបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​ លោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបពិភាក្សាការងារ៕​  
TAG
VOV/VOVWORLD/វៀតណាម​/កូរ៉េខាងត្បូង​/ដំណើរទស្សនកិច្ច​​/ពិធីបដិសណ្ឋារកិច្ច

More